• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតឡាវកោតសរសើរការរីកចម្រើន និងភាពខ្លាំងមាំមួនរបស់បក្សកុម្មុយនិស្តវៀតណាម

នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ កាសែត Pasaxon (កាសែតប្រជាជន) ដែលជាស្ថាប័នបញ្ចេញមតិរបស់បក្សប្រជាជនបដិវត្តន៍ឡាវ បានបន្តចុះផ្សាយលើទំព័រមុខនូវបទវិចារណកថាមួយ មានចំណងជើងថា “រយៈពេល ៩៣ ឆ្នាំ នៃការរីកចម្រើន និងខ្លាំងមាំមួនរបស់បក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៣)។
កាសែត Pasaxon នាថ្ងៃទី៣ ខែកុម្ភៈ បានចុះផ្សាយអត្ថបទ អបអរសាទរខួបលើកទី៩៣ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម។ (រូបថត៖ Hai Tien/nhandan.vn)

អត្ថបទបានសង្កត់ធ្ងន់ថា៖ លោកប្រធានហូជីមិញតែងតែប្រាថ្នា នាំមកជូនប្រទេសជាតិសេចក្តីសម្បូរធូរធារ ភាពខ្លាំងរឹងមាំ នាំមកនូវសេរីភាព វិបុលភាព និងសុភមង្គលជូនប្រជាជន ហើយកិច្ចការទាំងនោះ ត្រូវបានអនុវត្តតាមគោលមាគ៌ា គោលនយោបាយ ជាក់ស្តែង សមស្រប  មានភាពបត់បែន តាមគោលការណ៍ណែនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញ។ នៅក្នុងមរតកសាសន៍របស់លោកប្រធានហូជីមិញមុនពេលលោកលាចាកលោក លោកមានបំណង ថា បក្សទាំងមូល និងប្រជាជនវៀតណាមទាំងមូល ខិតខំប្រឹងប្រែងសាមគ្គី ដើម្បីកសាងប្រទេសវៀតណាមប្រកបដោយសន្តិភាព ឯកភាព   ប្រជាធិបតេយ្យ និងរឹងមាំ ហើយរួមចំណែកសក្តិសមក្នុងបុព្វហេតុបដិវត្តន៍ពិភពលោក។ សតិអារម្មណ៍និងបំណងប្រាថ្នារបស់លោកប្រធានហូជីមិញត្រូវបានបក្សនិងប្រជាជនវៀតណាមទាំងមូល សម្រេចបានក្នុងបុព្វហេតុកសាងប្រទេសតាមមាគ៌ាសង្គមនិយម ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។

អត្ថបទបានសន្និដ្ឋានថា លទ្ធផល និងសមិទ្ធិផលដែលសម្រេចបានគឺមានសារៈសំខាន់ជាទីបំផុត ទូលំទូលាយ និងបានបង្កើតឡើងចំណុចលេចធ្លោជាច្រើន ដូចជាឯកសារនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម បានបញ្ជាក់ថា ប្រទេសវៀតណាមមិនដែលមាន ឱកាស សក្តានុពល ឋានៈ និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះឡើយ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top