• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

VinFast សហការជាមួយសម្ព័ន្ធក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន Renesas អភិវឌ្ឍន៍​រថយន្តអគ្គិសនី

តាមនោះ Renesas នឹងផ្តល់នូវផលិតផលជាច្រើនប្រភេទសម្រាប់ VinFast រួមមានប្រព័ន្ធអេឡិចត្រូនិច (System on Chips - SoCs), semiconductors; ផ្តល់ជម្រើសជំនួយបច្ចេកទេសសម្រាប់ VinFast អភិវឌ្ឍន៍កម្មវិធីរថយន្ត និងសេវាកម្មចល័តនាពេលអនាគត។
  ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន VinFast និងក្រុមហ៊ុន Renesas (រូបថត៖ BNEWS/VNA)  

កាលពីថ្ងៃទី ២៦ ខែកញ្ញា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឆ្លាតវៃដើមដំបូងរបស់វៀតណាម VinFast និងសម្ព័ន្ធក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន Renesas បានប្រកាសពីការពង្រីកកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ។ តាមនោះ Renesas នឹងផ្តល់នូវផលិតផលជាច្រើនប្រភេទសម្រាប់ VinFast រួមមានប្រព័ន្ធអេឡិចត្រូនិច (System on Chips - SoCs), semiconductors; ផ្តល់ជម្រើសជំនួយបច្ចេកទេសសម្រាប់ VinFast អភិវឌ្ឍន៍កម្មវិធីរថយន្ត និងសេវាកម្មចល័តនាពេលអនាគត។ តាមរយៈការទទួលបច្ចេកវិទ្យាទំនើប និងជំនាញឈានមុខរបស់ Renesas នោះ VinFast នឹងពន្លឿនការអភិវឌ្ឍម៉ូដែលរថយន្តអគ្គិសនីថ្មី បង្កើនការពង្រីកទីផ្សារ និងសម្រេចបាននូវគោលដៅបង្កើនយ៉ាងខ្លាំងអំពីបរិមាណផលិតកម្ម និងបរិមាណលក់ប្រចាំឆ្នាំ។

មុននោះ VinFast និង Renesas បានសហការគ្នាក្នុងការអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានកម្សាន្ត infotainment នៅក្នុងរថយន្ត។ ផលិតផល មួយចំនួនទៀត របស់ Renesas ក៏ត្រូវបានបំពាក់នៅលើម៉ូដែល VF 8 និង VF 9 ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top