• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Viettel រក្សាភ្ជាប់តំណែង “ស្តេច” ពាណិជ្ជសញ្ញាទូរគមនាគមន៍នៅអាស៊ីអាគ្នេយ៍

Viettel គឺជាពាណិជ្ជសញ្ញាតែមួយគត់របស់វៀតណាមមានវត្តមានក្នុងតារាងរៀបចំណាត់ថ្នាក់របស់ Brand Finance ដោយជាប់ចំណាត់ថ្នាក់ទី ២៣៤។
Viettel គឺជាពាណិជ្ជសញ្ញាតែមួយគត់របស់វៀតណាមមានវត្តមានក្នុងតារាងរៀបចំណាត់ថ្នាក់Global ៥០០ របស់ Brand Finance។ រូបថត៖ baochinhphu.vn

យោងតាមទីភ្នាក់ងារសារព័ត៌មាន Sputnik (រុស្ស៊ី) ថា ក្រុមហ៊ុនវាយតម្លៃពាណិជ្ជសញ្ញា Brand Finance ទើបតែបានប្រកាសរបាយការណ៍ Global ៥០០ ឆ្នាំ ២០២៣ ដោយរៀបចំណាត់ថ្នាក់ពាណិជ្ជសញ្ញាដែលមានតម្លៃបំផុតទាំង ៥០០ នៅលើពិភពលោក។ ក្នុងនោះ Viettel គឺជាពាណិជ្ជសញ្ញាតែមួយគត់របស់វៀតណាមមានវត្តមានក្នុងតារាងរៀបចំណាត់ថ្នាក់របស់ Brand Finance ដោយជាប់ចំណាត់ថ្នាក់ទី ២៣៤។

តាមនោះ Viettel បន្តជាពាណិជ្ជសញ្ញាទូរគមនាគមន៍ដ៏មានតម្លៃបំផុតនៅអាស៊ីអាគ្នេយ៍ ជាប់ចំណាត់ថ្នាក់ទី ១៧ នៅលើពិភពលោក ហើយជាពាណិជ្ជសញ្ញាទូរគមនាគមន៍តែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលជាប់ក្នុងពាណិជ្ជសញ្ញាទាំង ៥០០។

យោងតាមរបាយការណ៍របស់ Brand Finance បានឱ្យដឹងថា ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Amazon របស់មហាសេដ្ឋី Jeff Bezos បានក្លាយជាពាណិជ្ជសញ្ញាដ៏មានតម្លៃខ្ពស់បំផុត បន្តាប់មកគឺក្រុមហ៊ុន Apple ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top