នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ សាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានជួបធ្វើការជាមួយលោក Doron Avnin អនុប្រធានក្រុមហ៊ុន Google គ្រុបទទួលបន្ទុកទំនាក់ទំនងរដ្ឋាភិបាល និងគោលនយោបាយសាធារណៈសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន។
សាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang ជួបធ្វើការជាមួយលោក Doron Avnin អនុប្រធានក្រុមហ៊ុន Google ។ រូបថត៖ Ha Nam/VOV
ក្នុងជំនួបនេះ លោក Nguyen Xuan Thang បានស្នើថាបណ្ឌិតសភានឹងសហការជាមួយ Google គ្រុបបង្កើតគំរូបណ្តុះបណ្តាលកម្មវិធី AI ដ៏ទូលំទូលាយ សមស្របនឹងស្ថានភាពជាក់ស្តែងរបស់វៀតណាម បំពេញតម្រូវការផ្សេងៗគ្នា៖ ចាប់ពីការផ្សព្វផ្សាយចំណេះដឹងអំពីសមត្ថភាពឌីជីថល លទ្ធភាពប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាពសម្រាប់ថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងកម្មាភិបាលមូលដ្ឋាន រហូតដល់កម្មវិធីឯកទេសសម្រាប់អ្នកដឹកនាំ និងអ្នកជំនាញបច្ចេកវិទ្យាក្នុងប្រព័ន្ធនយោបាយ។
រីឯក្រុមហ៊ុន Google គ្រុប លោក Doron Avnin បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យយុទ្ធសាស្ត្ររបស់វៀតណាម ជាពិសេសក្នុងការអនុវត្តគោលនយោបាយនិងដំណោះស្រាយសំខាន់ៗរបស់បក្ស ដូចជាសេចក្តីសម្រេចចិត្តលេខ ៥៧ ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាដើម។ លោក Doron Avnin បានបញ្ជាក់ថា ក្រុមហ៊ុន Google គ្រុប តែងតែត្រៀមខ្លួនជាស្រេចដើម្បីរួមដំណើរវៀតណាមក្នុងដំណើរនៃការផ្លាស់ប្តូរឌីជីថល ជាពិសេសក្នុងវិស័យអប់រំនិងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។
ក្នុងឱកាសនេះ ភាគីទាំងពីរបានឯកភាពចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) នាពេលឆាប់ៗ ខាងមុខនេះ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល កម្មវិធី AI និងកិច្ចសហប្រតិបត្តិការក្នុងការកសាងកម្មវិធី និងរៀបចំការបណ្តុះបណ្តាលនៅបណ្ឌិត្យសភា៕
VOV5 - វិទ្យុសំឡេងវៀតណាម