• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

FBI ស៊ើបអង្កេតលទ្ធភាពដែលអតីតប្រធានាធិបតី លោក Donald Trump បានរំលោភបំពានលើច្បាប់ចារកម្ម

ក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា ការិយាល័យស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI) បានរឹបអូសឯកសារសម្ងាត់កំពូលជាច្រើន នៅពេលបានឆែកឆេរលំនៅដ្ឋានរបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្នុងរដ្ឋ Florida កាលពីដើមសប្តាហ៍។
  បញ្ជីឯកសារដែល FBI រឹបអូសបាន បន្ទាប់ពីវាយឆ្មក់លំនៅដ្ឋាន របស់លោក Donald Trump ។ (ប្រភព៖ Reuters)  

ដីកាឆែកឆេរលំនៅដ្ឋានរបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានប្រកាសនៅថ្ងៃទី ១២ ខែសីហា ដែលបានឲ្យដឹងថា FBI បានរឹបអូសឯកសារសម្ងាត់ជាច្រើន ហើយកំពុងស៊ើបអង្កេតលទ្ធភាពដែលលោក Trump បានរំលោភបំពានលើច្បាប់ចារកម្ម។ នេះគឺជាច្បាប់សហរដ្ឋដែលហាមឃាត់ការម្ចាស់កម្មសិទ្ធិ ឬការបញ្ជូនព័ត៌មានទាក់ទងនឹងការពារជាតិ។ ក្រសួងយុត្តិធម៌អាមេរិកក៏បានសម្តែងការព្រួយបារម្ភផងដែរថា លោក Trump អាចនឹងបំពានលើបទប្បញ្ញត្តិមួយចំនួនពាក់ព័ន្ធនឹងការចាត់ចែងឯកសាររបស់រដ្ឋាភិបាល រួមទាំងបទប្បញ្ញត្តិដែលអាចនាំឱ្យមានការចោទប្រកាន់ពីបទប៉ុនប៉ងលាក់បាំង ឬបំផ្លាញឯកសាររបស់រដ្ឋាភិបាល ថ្វីបើវាត្រូវបានសម្គាល់ជាឯកសារសម្ងាត់ដែរ ឬទេ។

ចំពោះព័ត៌មានទាំងនេះ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានចាត់ទុកថា ឯកសារទាំងនេះត្រូវបានឌិគ្រីប និងរក្សាទុកនៅកន្លែងសុវត្ថិភាព។ យោងតាមលោក Trump ភ្នាក់ងារ FBI អាចទទួលបានឯកសារទាំងនេះនៅគ្រប់ពេលវេលាដោយចំបាច់មិនលេងល្បែងនយោបាយ និងវាយឆ្មក់លំនៅដ្ឋានរបស់លោកនៅ Mar-a-Lago នោះឡើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top