បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគូឡាឡាំពួ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានគណបក្សឯកភាពជាតិម៉ាឡេ (UMNO) Dato' Seri Dr. Ahmad Zahid Hamidi និងថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងសម្ព័ន្ធដែលកំពុងកាន់អំណាចនៅប្រទេសម៉ាឡេស៊ី។
អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានគណបក្សឯកភាពជាតិម៉ាឡេ (UMNO) Dato' Seri Dr. Ahmad Zahid Hamidi (រូបថត៖ TTXVN)
លោកអគ្គលេខាបក្ស តូ ឡឹម
បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀត ណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទី
និងឋានៈរបស់ UMNO ក្នុងឆាកនយោបាយ។ ទន្ទឹមនឹងនោះ
លោកបានបង្ហាញនូវបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិប
ត្តិការល្អរវាងបក្សកុម្មុយនិស្តវៀតណាមនិងបក្ស UMNO។
ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ
អគ្គលេខាបក្ស លោក តូ ឡឹមបានស្នើថា
ម៉ាឡេស៊ីបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ផលិតផលកសិកម្មកែច្នៃ អាហារសមុទ្រ
និងម្ហូបអាហាររបស់វៀតណាមចូលក្នុងទីផ្សារម៉ាឡេស៊ី; ស្នើម៉ាឡេស៊ីបន្តបង្កលក្ខណៈងាយស្រួល
និងជួយវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់
ជំរុញសហគ្រាសម៉ាឡេស៊ីវិនិយោគលើវិស័យហាឡាល់នៅវៀតណាម។
រីឯខ្លួនវិញ
ឧបនាយករដ្ឋមន្ត្រី ប្រធាន UMNO និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងសម្ព័ន្ធដែលកំពុងកាន់អំណាចបានអះអាងថា
ក្នុងឋានៈជាបក្ស និងរដ្ឋនឹងបន្តខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការពហុភាគី
រួមចំណែកពង្រឹងទំនាក់ទំនងអន្តរជាតិ រវាងបក្សទាំងពីរ
និងការអភិវឌ្ឍរួមនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នៅរសៀលថ្ងៃនេះផងដែរ
លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញទៅទស្សនាសាជីវកម្មប្រេងនិងឧស្ម័នជាតិរបស់ម៉ាឡេស៊ី
Petronas
ដែលជាសាជីវកម្មឈានមុខគេក្នុងអាស៊ានទាក់ទងនឹងតម្លៃម៉ាកយីហោ
និងក្នុងចំណោមក្រុមហ៊ុនប្រេង និងឧស្ម័នកំពូលទាំង ១០ នៅលើពិភពលោក៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម