• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក តូ ឡឹម៖ មាគ៌ាអភិវឌ្ឍន៍របស់វៀតណាមមិនអាចបំបែកចេញពីពិភពលោកនិងតំបន់បាននោះឡើយ

បន្ត សកម្មភាពក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី ២២ វិច្ឆិកា អគ្គលេខាបក្ស លោកតូ ឡឹមអញ្ជើញទៅទស្សនានិងថ្លែងសុន្ទរកថាស្តីពី គោលនយោបាយដ៏សំខាន់នៅសាកលវិទ្យាល័យម៉ាឡៃយ៉ា ដែលជាសាលាដែលមានប្រវត្តិដ៏យូរលង់ជាង១០០ឆ្នាំជាមួយសមិទ្ធិផលដើរឈានមុខជាច្រើនក្នុងការបណ្តុះបណ្តាលនិងការស្រាវជ្រាវ។
អគ្គលេខាបក្សលោក តូ ឡឹម។ រូបថត៖ VOV

អញ្ជើញថ្លែងមតិជាមួយសាស្រ្តាចារ្យ   គ្រូបង្រៀននិងនិស្សិតនៃសាលា អគ្គលេខាបក្ស លោកតុ ឡឹមបានឲ្យដឹងថា៖ វៀតណាមផ្តោតសំខាន់លើការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅរំលឹកខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម នៅឆ្នាំ ២០៣០; រយៈពេល ១០០ឆ្នាំនៃការបង្កើតប្រទេសជាតិនៅឆ្នាំ ២០៤៥។ ក្នុងជំនួបនោះ លោកអគ្គលេខាបក្សក៏បានពិនិត្យមើលឡើងវិញនូវមាគ៌ាអភិវឌ្ឍន៍នៃទំនាក់ទំនងវៀតណាម - ម៉ាឡេស៊ី ដោយអះអាងថា ប្រទេសទាំងពីរបានឯកភាពលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលនឹងបើកសករាជថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ។

ក្នុងឱកាសនេះ អគ្គលេខាបក្សលោក តូ ឡឹម បានឆ្លើយសំណួរផ្ទាល់ពីតំណាងសាស្ត្រាចារ្យ និងនិស្សិតរបស់សាលា។ ឆ្លើយសំណួរអំពីចក្ខុវិស័យរបស់វៀតណាមក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកអគ្គលេខាបក្ស តូ ឡឹមបានអះអាងថា៖

គោលនយោបាយការបរទេសរបស់យើងគឺឯករាជ្យ ម្ចាស់ការ ចង់ធ្វើជាមិត្តជាមួយពិភពលោកទាំងមូល ដើម្បីសន្តិភាព ស្ថិរភាព ដើម្បីផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូល។ ក្នុងនោះ ទំនាក់ទំនងរវាងវៀតណាមនិងម៉ាឡេស៊ីមានតួនាទីសំខាន់ណាស់។ នៅក្នុងពិភពលោកដែលមានការប្រែប្រួល ប្រទេសទាំងពីរត្រូវតែមានទំនួលខុសត្រូវរួម និងឆ្លើយតបយ៉ាងសមស្របទៅនឹងការប្រែប្រួលនៃស្ថានភាពពិភពលោកនិងតំបន់។ ដូច្នេះហើយ ប្រទេសទាំងពីរធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាំមកនូវផលប្រយោជន៍ និងស្របតាមទិសដៅស្ថិរភាពនៃប្រទេសយើងនីមួយៗ។ នៅចំពោះមុខការប្រែប្រួលនៃស្ថានការណ៍ពិភពលោក យើងត្រូវពង្រឹងសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដើម្បីជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍមិនត្រឹមតែរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សន្តិភាព និងស្ថិរភាពនៃតំបន់អាស៊ានទាំងមូលទៀតផង

លើសពីនេះ លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានឆ្លើយសំណួរមួយចំនួនទៀតទាក់ទងនឹងគោលនយោបាយការបរទេសរបស់វៀតណាម។

នៅព្រឹកនេះផងដែរ អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញទៅទស្សនាមជ្ឈមណ្ឌលទិន្នន័យជាតិម៉ាឡេស៊ី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគូឡាឡាំពួ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានគណបក្សឯកភាពជាតិម៉ាឡេ (UMNO) Dato' Seri Dr. Ahmad Zahid Hamidi និងថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងសម្ព័ន្ធដែលកំពុងកាន់អំណាចនៅប្រទេសម៉ាឡេស៊ី។

Top