• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សញ្ញាសម្គាល់របស់មេដឹកនាំដែលបានលះបង់អស់មួយជីវិតដើម្បីប្រទេសជាតិនិងប្រជាជន

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ គឺជាថ្ងៃគម្រប់ខួប ១ ឆ្នាំនៃមរណភាពរបស់អគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។ នាពេល កន្លងមក ប្រជាជនគ្រប់ស្រទាប់វណ្ណៈ កម្មាភិបាល និងបក្ខជនយ៉ាងច្រើនកុះករ នៅតែ មានដដែលនូវអារម្មណ៍សោកស្ដាយ និងគោរពចំពោះមេដឹកនាំដ៏ឆ្នើមពិសេសរបស់ បក្សកុម្មុយនិស្តវៀតណាម និងការរួមចំណែកដ៏ធំធេងរបស់លោកចំពោះបុព្វហេតុ បដិវត្តន៍របស់បក្ស និងប្រទេសជាតិ។

ក្នុងជីវិតរបស់ខ្លួន លោកអគ្គលេខាបក្ស Nguyen Phu Trong បានជ្រើសរើសរបៀបរស់នៅសាមញ្ញ និងរាបសា។ លោកជាមេដឹកនាំដែលមានបញ្ញាឈ្លាសវៃ ចំណេះដឹងជ្រៅជ្រះ ជានិច្ចកាលលះបង់អស់ពីចិត្តដើម្បីប្រទេសជាតិ និងប្រជាជន ជិតស្និទ្ធជាមួយប្រជាជន។ នោះក៏ជាហេតុផលដែលធ្វើឲ្យលោកទទួលបានការស្រឡាញ់ និងគោរពជានិច្ចពីមហាជន កម្មាភិបាលនិងបក្ខជន។

ថ្ងៃទី ១៩ កក្កដានេះ អ្នកស្រី Nguyen Thi Minh Thu នៅសង្កាត់ Hai Ba Trung ទីក្រុងហាណូយ ដែលមកអុជធូបនៅភូមិ Lai Da សង្កាត់ Dong Anh ទីក្រុងហាណូយ បានចែករំលែកថា៖ “ដូចប្រជាជនវៀតណាមជាច្រើននាក់ដែរ ខ្ញុំនៅតែមានអារម្មណ៍ដឹងគុណចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong។ ថ្ងៃនេះខ្ញុំមកអុជធូបរំលឹកវិញ្ញាណក្ខន្ធ លោក។ ថ្វីត្បិតតែការងាររវល់ក៏ដោយ ប៉ុន្តែខ្ញុំនៅតែឆ្លៀតពេលរំលឹកវិញ្ញាណក្ខន្ធលោក នៅក្នុងបេះដូងមនុស្សវ័យក្មេងដូចពួកយើង”។

ក្នុងអំឡុងពេលដឹកនាំ ជាមួយនឹងផ្នត់គំនិតវិទ្យាសាស្ត្រ ស៊ីជម្រៅ និងចក្ខុវិស័យ យុទ្ធសាស្ត្រ លោកអគ្គលេខាបក្ស Nguyen Phu Trong ជានិច្ចកាលយកចិត្តទុកដាក់ ចំពោះការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។ លោករួមជាមួយនឹងសមូហ ភាពការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈិមបានដឹកនាំការបូកសរុបការ អនុវត្តជាក់ស្ដែង អភិវឌ្ឍន៍ទ្រឹស្តីស្តីពីសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយម នៅវៀតណាម។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានបញ្ជាក់ថា៖

“ជាមួយនឹងសកម្មភាពបដិវត្តន៍ដ៏សម្បូរបែបនិងឥតឈប់ឈរជិត ៦០ ឆ្នាំ លោក សាស្រ្តាចារ្យ បណ្ឌិត អគ្គលេខាបក្ស Nguyen Phu Trong ជាមួយនឹងបញ្ញឈ្លាសវៃ មុតស្រួច បានបន្សល់ទុកឱ្យបក្ស ប្រជាជនយើង និងកងទ័ពយើងទាំងមូលនូវប្រព័ន្ធ មនោគមវិជ្ជា និងទ្រឹស្តីដ៏មានតម្លៃលើមាគ៌ានៃបដិវត្តន៍វៀតណាមក្នុងយុគសម័យថ្មី។ ដោយការប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងការអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវលទ្ធិម៉ាក្ស-លេនីន និងសតិអារម្មណ៍ហូជីមិញ ជាមួយនឹងគោលដៅឯករាជ្យជាតិ និងសង្គមនិយម លោក Nguyen Phu Trong ទង់ទ្រឹស្តីរបស់បក្សបានស្រាយបំភ្លឺយ៉ាងច្បាស់ពីទ្រឹស្តី សង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម តួនាទីរបស់បក្ស កុម្មុយនិស្ត សេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម... កេរ្តិ៍មរតកដែលមិនអាចកាត់ថ្លៃ បាននោះ បានពង្រឹងជំនឿជាក់យ៉ាងមុតមាំលើមាគ៌ាឈានឡើងសង្គមនិយម រួម ចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍចលនាកុម្មុយនិស្តលើពិភពលោក អភិវឌ្ឍន៍លទ្ធិ ម៉ាក្ស-លេនីន និងសតិអារម្មណ៍ហូជីមិញក្នុងសម័យបច្ចុប្បន្ន”។

ដោយការទទួលមរតកនិងពង្រីកសមិទ្ធផលដែលសម្រេចបាន ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ ប្រទេសជាតិមានការបោះជំហានទម្លុះទម្លាយជាច្រើន។ បក្ស កុម្មុយនិស្តវៀតណាមដឹកនាំដោយលោកអគ្គលេខាបក្ស តូ ឡឹម មិនត្រឹមតែពង្រីក យ៉ាងខ្លាំងក្លានូវកេរ្តិ៍មរតករបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ប៉ុណ្ណោះទេ ថែមទាំងដាក់ចេញនូវគោលជំហរ និងការកែទម្រង់ធំៗ ក្នុងនោះមានសេចក្តីសម្រេច ចិត្តទាំង ៤ របស់ការិយាល័យនយោបាយដែលមានចក្ខុវិស័យរាប់រយឆ្នាំ និងសេចក្តី ប្រាថ្នាស្ទុះឈានទៅមុខរបស់ប្រទេសជាតិទាំងមូល៕

VOV5 - វិទ្យុសំឡេងវៀតណាម​

ផ្សព្វផ្សាយឯកសារបកប្រែជាភាសាវៀតណាមនៃ កតិកាសញ្ញាដើម្បីអនាគត នៅអង្គការសហប្រជាជាតិ

ផ្សព្វផ្សាយឯកសារបកប្រែជាភាសាវៀតណាមនៃ "កតិកាសញ្ញាដើម្បីអនាគត" នៅអង្គការសហប្រជាជាតិ

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រារព្ធព្រឹត្តិការណ៍ជំរុញ "ពហុភាសាក្នុង សកម្មភាពអង្គការសហប្រជាជាតិ”។

Top