ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហព័ន្ធរុស្ស៊ី នាថ្ងៃទី ២២ ខែឧសភា នៅទីក្រុងម៉ូស្គូ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍លោក ផាន់ វ៉ាន់ យ៉ាង និងនាយឧត្តមសេនីយ៍ នីកូឡាយ ប៉ាទ្រូសេប ជំនួយការប្រធានាធិបតីរុស្ស៊ី និងជាប្រធានក្រុមប្រឹក្សាសមុទ្រសហព័ន្ធរុស្ស៊ី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់លើកទីពីរ ស្តីពីកិច្ចការសមុទ្ររវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។
នាយឧត្តមសេនីយ៍ លោក ផាន់ វ៉ាន់ យ៉ាង និងនាយឧត្តមសេនីយ៍ នីកូឡៃ ផ្លាតូណូវិច ប៉ាទ្រូសេវ ចុះហត្ថលេខា និងផ្លាស់ប្តូរផែនការសហប្រតិបត្តិការក្នុងវិស័យសមុទ្ររវាងក្រសួងការពារប្រទេសវៀតណាម និងក្រុមប្រឹក្សាសមុទ្រ សហព័ន្ធរុស្ស៊ីសម្រាប់រយៈពេល ២០២៦-២០៣០ (រូបថត៖ qdnd.vn)
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង
បានបញ្ជាក់ថា វៀតណាមតែងតែឱ្យតម្លៃលើឋានៈរបស់រុស្ស៊ីជាមហាអំណាចសមុទ្រដ៏សំខាន់
ហើយបានសង្កត់ធ្ងន់ថា
ក្រសួងការពារប្រទេសវៀតណាមចង់បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាសមុទ្រសហព័ន្ធរុស្ស៊ី
តាមទិសជាក់ស្តែង មានប្រសិទ្ធភាព និងទូលំទូលាយជាង។
នៅខាងរុស្ស៊ី នាយឧត្តមសេនីយ៍ នីកូឡាយ ប៉ាទ្រូសេប បានវាយតម្លៃថា
កិច្ចសហប្រតិបត្តិការសមុទ្រកំពុងក្លាយជាចំណុចលេចធ្លោដ៏សំខាន់មួយដែលរួមចំណែកដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី។
នាយឧត្តមសេនីយ៍ នីកូឡាយ ប៉ាទ្រូសេប ជឿជាក់ថា
សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យនេះនៅតែមានទំហ៊ំធំណាស់។
ភាគីទាំងពីរបានឯកភាពគ្នាបន្តបង្កើនការសម្របសម្រួលក្នុងការអនុវត្ត
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ដោយផ្តោតលើវិស័យសំខាន់ៗដូចជា
បង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ
បើកទូលាយការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ អភិវឌ្ឍន៍ការដឹកជញ្ជូនតាមសមុទ្រ
និងជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខា
និងផ្លាស់ប្តូរផែនការសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសមុទ្រ ដំណាក់កាល
២០២៦-២០៣០ រវាងក្រសួងការពារជាតិវៀត ណាម និងក្រុមប្រឹក្សាសហព័ន្ធសមុទ្ររុស្ស៊ី៕
តាម vovworld.vn/km-KH