• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ ធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីឡាវ សុនសៃ ស៊ីផាន់ដូន នៅព្រឹកថ្ងៃទី២ ខែធ្នូ លោកនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានធ្វើដំណើរទៅកាន់ប្រទេសឡាវ និងបានចូលរួមកិច្ចប្រជុំរវាងការិយាល័យនយោបាយទាំងពីរវៀតណាម-ឡាវ ដោយធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២-៣ ខែធ្នូ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាសហប្រធាននៃកិច្ចប្រជុំលើកទី៤៨ នៃគណៈ កម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ចាប់ពីថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២៥ (រូបថត៖ VNA)

នៅក្នុងកិច្ចប្រជុំលើកទី៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ គណៈប្រតិភូទាំងពីរនៃរដ្ឋាភិបាលទាំងពីរនឹងវាយតម្លៃការអនុវត្តកិច្ចព្រមព្រៀងនៅក្នុងផែនការសហប្រតិបត្តិការវៀតណាម-ឡាវ ដំណាក់កាល ២០២១-២០២៥ និងឆ្នាំ ២០២៥។ ក្នុងពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរ និងឯកភាពលើទិសដៅ និងភារកិច្ចនៃកិច្ចសហប្រតិបត្តិការដំណាក់កាល២០២៦-២០៣០ និងឆ្នាំ ២០២៦ ដើម្បីធ្វើឲ្យសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំការិយាល័យនយោបាយទាំងពីរកាន់តែច្បាស់លាស់។ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗមួយចំនួន ដែលរួមចំណែកដល់ការសម្រេចបាននូវទិសដៅសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរនាពេលខាងមុខ៕

  
 
 

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

សហរដ្ឋអាមេរិកចូលកាន់តំណែងជាប្រធាន G20 ជាផ្លូវការ

សហរដ្ឋអាមេរិកចូលកាន់តំណែងជាប្រធាន G20 ជាផ្លូវការ

នាថ្ងៃទី ១ ខែធ្នូ សហរដ្ឋ អាមេរិក បានចូលកាន់តំណែងជាប្រធានក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាលនៃប្រទេសសេដ្ឋកិច្ចធំជាងគេទាំង ២០ នៅលើពិភពលោក (G20) ជាផ្លូវការនៅឆ្នាំ ២០២៦ ហើយបាននិយាយថា ខ្លួននឹងផ្តោតរបៀបវារៈរបស់ខ្លួនលើការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងវិបុលភាព។

Top