ព័ត៌មាន រដ្ឋសភាវៀតណាមនិងកម្ពុជាគាំទ្រការជំរុញខ្លាំងនូវការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ 09/06/2026 នារសៀលថ្ងៃទី ៨ ខែមិថុនា នៅទីក្រុងហាណូយ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី ៣ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែមិថុនា។ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត៖ VNA) មេដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញរដ្ឋសភានៃប្រទេសទាំងពីរឱ្យគាំទ្រចំពោះការជំរុញខ្លាំងនូវការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ តាមរយៈការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងច្រកទ្វារព្រំដែន ដើម្បីបង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ និងការជួបប្រាស្រ័យរវាងប្រជាជន ព្រមទាំងបង្កើនការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នា ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការសភាតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការជំនាញ ក្រុមសមាជិកសភាមិត្តភាព សមាជិកសភាវ័យក្មេង និងសមាជិកាសភា; សម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគីដូចជា សហភាពអន្តរសភា (IPU) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ក្រុមប្រឹក្សាអន្តរសភាអាស៊ាន សហភាពសភាហ្វ្រង់កូហ្វូនី និងយន្តការសហប្រតិបត្តិការអន្តរតំបន់ផ្សេងទៀត។នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានជួបសវនាការជាមួយលោក សុនសៃ ស៊ីផាន់ដូន នាយករដ្ឋមន្ត្រីឡាវ និងលោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ក្នុងឱកាសដែលនាយករដ្ឋមន្រ្តីទាំងពីររូបអញ្ជើញបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម និងចូលរួមក្នុងវេទិកាអនាគតអាស៊ាន ឆ្នាំ២០២៦៕ តាម vovworld.vn/km Tags:សហភាពអន្តរសភា (IPU) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)

នារសៀលថ្ងៃទី ៨ ខែមិថុនា នៅទីក្រុងហាណូយ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី ៣ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែមិថុនា។ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត៖ VNA) មេដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញរដ្ឋសភានៃប្រទេសទាំងពីរឱ្យគាំទ្រចំពោះការជំរុញខ្លាំងនូវការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ តាមរយៈការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងច្រកទ្វារព្រំដែន ដើម្បីបង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ និងការជួបប្រាស្រ័យរវាងប្រជាជន ព្រមទាំងបង្កើនការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នា ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការសភាតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការជំនាញ ក្រុមសមាជិកសភាមិត្តភាព សមាជិកសភាវ័យក្មេង និងសមាជិកាសភា; សម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគីដូចជា សហភាពអន្តរសភា (IPU) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ក្រុមប្រឹក្សាអន្តរសភាអាស៊ាន សហភាពសភាហ្វ្រង់កូហ្វូនី និងយន្តការសហប្រតិបត្តិការអន្តរតំបន់ផ្សេងទៀត។នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានជួបសវនាការជាមួយលោក សុនសៃ ស៊ីផាន់ដូន នាយករដ្ឋមន្ត្រីឡាវ និងលោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ក្នុងឱកាសដែលនាយករដ្ឋមន្រ្តីទាំងពីររូបអញ្ជើញបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម និងចូលរួមក្នុងវេទិកាអនាគតអាស៊ាន ឆ្នាំ២០២៦៕
អត្ថបទផ្សេងទៀត លើកតម្កើងអ្នកបរិច្ចាគឈាមឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស09/06/2026ព័ត៌មានពិធីលើកតម្កើងអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តឆ្នើមទូទាំងប្រទេសក្នុងឆ្នាំ ២០២៦ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិដឹកនាំការបរិច្ចាគឈាមស្ម័គ្រចិត្ត វៀតណាម និងកម្ពុជារក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការការពារជាតិ09/06/2026ព័ត៌មានវៀតណាម និងថៃខិតខំសម្រេចគោលដៅពាណិជ្ជកម្មចំនួន ២៥ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ09/06/2026ព័ត៌មានក្វាងនិញ ជាទូទៅបំពេញលក្ខខណ្ឌទាំងអស់សម្រាប់ការបង្កើតទីក្រុងចំណុះមជ្ឈិម09/06/2026ព័ត៌មានជំងឺរាតត្បាតអេបូឡា៖ អង្គការសុខភាពពិភពលោកព្រមានអំពីការរីករាលដាលយ៉ាងឆាប់រហ័ស09/06/2026ព័ត៌មានIMF ត្រៀមខ្លួនជួយឧបត្ថម្ភផ្នែកបច្ចេកទេសដល់វៀតណាមក្នុងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ09/06/2026ព័ត៌មានបណ្តាទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព08/06/2026ព័ត៌មាន អត្ថបទផ្សេងទៀត