កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានី La Habana របស់ប្រទេសគុយបា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam និងលេខាទីមួយ ប្រធានរដ្ឋគុយបា លោក Miguel Diaz Canel Bermudez បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងមិត្តភាពរបស់ប្រជាជននិងយុវជនគុយបា។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam និងលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបាលោក Miguel Diaz Canel Bermudez រួមជាមួយគណៈប្រតិភូអញ្ជើញចូលរួមព្រឹត្តិការណ៍។ (រូបថត៖ Lam Khanh/TTXVN)
ថ្លែងមតិក្នុងជំនួបនេះ អគ្គលេខាបក្ស
ប្រធានរដ្ឋវៀតណាមលោក To Lam បានសង្កត់ធ្ងន់ថា
ក្នុងប្រវត្តិសាស្ត្រពិភពលោក
កម្រមានទំនាក់ទំនងណាដ៏ពិសេសដូចទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ
និងប្រជាជននៃប្រទេសទាំងពីរវៀតណាម-គុយបា
ដែលត្រូវបានកសាងឡើងដោយអគ្គមគ្គុទេសបដិវត្តន៍ជំនាន់មុន លោក Jose Marti លោកប្រធានហូជីមិញ លោកប្រធាន ហ្វីឌែល កាស្ត្រូ
ហើយថ្នាក់ដឹកនាំវៀតណាមនិងគុយបាជាច្រើនជំនាន់ខិតខំពូនជ្រុំក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងមក។
នោះគឺជាទំនាក់ទំនងបរិសុទ្ធពិសេស គំរូ ស្មោះត្រង់
ដែលបានក្លាយជានិមិត្តរូបនៃសម័យកាល។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To
Lam បានសង្កត់ធ្ងន់ថា៖
“ខ្ញុំស្នើឱ្យភាគីទាំងពីរបង្កើនសកម្មភាពផ្លាស់ប្តូររវាងអង្គការនយោបាយសង្គម
ប្រជាជន និងមូលដ្ឋាននៃប្រទេសទាំងពីរ ពង្រឹងចំណងមិត្តភាព ភាពស្អិតរមួត
និងការយល់ដឹងគ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពយកឆ្នាំ ២០២៥ ជាឆ្នាំរំលឹកខួបលើកទី
៦៥ នៃទំនាក់ទំនងការទូត ជាឆ្នាំមិត្តភាពវៀតណាម-គុយបា។ ខ្ញុំសង្ឃឹមថា
ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរនឹងបន្តគោរព ទទួលមរតក ថែរក្សា
និងសរសេរបន្តទំព័រប្រវត្តិសាស្ត្រថ្មី ធ្វើឱ្យប្រពៃណីសាមគ្គីភាពពិសេស មិត្តភាព
និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងគុយបាកាន់តែស៊ីជម្រៅ រឹងមាំ
និងរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនៃប្រទេសនីមួយៗ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម