ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់ មិន បានអញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រធានរដ្ឋសភា លោក ត្រិន ថាញ់ មិន អញ្ជើញជួបពិភាក្សាការងារជាមួយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា (រូបថត៖ VOV)
ក្នុងឱកាសនៃជំនួប ប្រធានរដ្ឋសភាលោក
ត្រិន ថាញ់ មិនបានចាត់ទុកថា សក្ដានុពលរវាងប្រទេសទាំងពីរនៅមានច្រើននៅឡើយ
ដោយស្នើឱ្យប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ជាពិសេសលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម; ស្នើឱ្យភាគីកម្ពុជាបន្តយកចិត្តទុកដាក់
បង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មវៀតណាមក្នុងការវិនិយោគនៅកម្ពុជា។
លោកប្រធានរដ្ឋសភាវៀតណាមបានប្ដេជ្ញាចិត្ត ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ
និងបង្ហាញការគាំទ្រចំពោះការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងរវាងក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប
សម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្វាគមន៍ការប្តេជ្ញាចិត្តក្នុងការបន្តជំរុញការពង្រឹងនិងពង្រីកទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ
ឱ្យកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀត។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា
រដ្ឋាភិបាលទាំងពីរត្រូវសម្របសម្រួលឱ្យបានជិតស្និទ្ធ
និងជូនដំណឹងគ្នាទៅវិញទៅមកអំពីបញ្ហានានា
ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានាដែលគំរាមកំហែងដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ; ស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យរវាងភាគីទាំងបីវៀតណាម-ឡាវ-កម្ពុជា
ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសតាមរយៈការតភ្ជាប់ទេសចរណ៍និងពាណិជ្ជកម្ម។
នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភា លោក ត្រិន ថាញ់ មិន
បានជួបពិភាក្សាការងារជាមួយប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា
សម្តេចតេជោ ហ៊ុន សែន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម