• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទសន្និបាតលើកទី១២ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតីកាលទី១៣

បន្ទាប់ពីរយៈពេល២ថ្ងៃធ្វើការ (ថ្ងៃទី១៨-១៩ ខែកក្កដា) សន្និបាតលើកទី១២ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ។
បិទសន្និបាតលើកទី១២ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតីកាលទី១៣។ (រូបថត៖ Dang Khoa/nhandan.vn)

អង្គសន្និបាតបានពិភាក្សា ផ្តល់យោបល់យ៉ាងជ្រាលជ្រៅ និងទូលំទូលាយ ហើយបានឯកភាពខ្ពស់លើក្រុមខ្លឹមសារស្នូលចំនួនបី ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ការតម្រង់ទិសរយៈពេលវែង បម្រើដោយផ្ទាល់ដល់ការរៀបចំមហាសន្និបាតបក្សលើកទី១៤ និងជំរុញដំណើរការបន្តផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាពក្នុងសម័យកាលថ្មី។

ក្នុងសុន្ទរកថាបិទសន្និបាត លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ទាក់ទងនឹងទិសដៅនៃឯកសារដែលដាក់ជូនមហាសន្និបាតបក្សលើកទី ១៤ នោះ គណៈកម្មាធិការមជ្ឈិមបានស្នើរថា របាយការណ៍នយោបាយថ្មីត្រូវកំណត់យ៉ាងច្បាស់នូវគោលដៅនៃអាណត្តិមហាសន្និបាតលើកទី ១៤ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ឆ្នាំ ២០៥០ និងឆ្ងាយជាងនេះទៅទៀត ដោយផ្សាភ្ជាប់ជាមួយគោលដៅទាំង ២៖ ១០០ ឆ្នាំក្រោមការដឹកនាំរបស់បក្ស ១០០ ឆ្នាំនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; សង្កត់ធ្ងន់លើកត្តាជំរុញការអភិវឌ្ឍថ្មីៗ រួមទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ និងការទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ; បញ្ជាក់ពីតួនាទីគន្លឹះនៃការកសាង និងពង្រឹងបក្ស ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន; ការប្រយុទ្ធប្រឆាំងនឹងបុគ្គលនិយម ផលប្រយោជន៍បក្សពួក ការធ្លាក់ចុះខាងសតិអារម្មណ៍ សីលធម៌ និងរបៀបរស់នៅ; បង្កើនការគ្រប់គ្រងអំណាច; លើកកំពស់សមត្ថភាពដឹកនាំ គ្រប់គ្រង និងកម្លាំងប្រយុទ្ធរបស់បក្ស; លើកកម្ពស់សមត្ថភាពអភិបាលកិច្ចជាតិ និងប្រតិបត្តិការរបស់ក្បាលម៉ាស៊ីនដឹកនាំនៅក្នុងប្រព័ន្ធនយោបាយ។

គណៈកម្មាធិការមជ្ឈិមបានអះអាងថា កំណែទម្រង់ស្ថាប័នគឺជាជំហានទម្លុះទម្លាយ និងជាកម្លាំងចលករដ៏សំខាន់មួយ ដើម្បីជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ អាស្រ័យហេតុនេះ លោកអគ្គលេខាបក្សបានស្នើឲ្យគ្រប់លំដាប់ថ្នាក់ និងគ្រប់ផ្នែក ពិនិត្យយ៉ាងសកម្ម ស្នើវិសោធនកម្ម និងបំពេញបន្ថែមលើឯកសារផ្លូវច្បាប់ដែលនៅតែមានកង្វះខាត; កសាងប្រព័ន្ធច្បាប់ប្រកបដោយភាពស៊ីសង្វាក់គ្នា ឯកភាព និងតម្លាភាព... ដើម្បីបង្កើតបរិយាកាសវិនិយោគអាជីវកម្មអំណោយផល ធានាសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ; ជំរុញការអនុវត្តបច្ចេកវិទ្យាក្នុងការគ្រប់គ្រងរដ្ឋ និងផ្លាស់ប្ដូរពីគំរូរដ្ឋបាលគ្រប់គ្រងទៅជាគំរូរដ្ឋបាលបម្រើ។

លោកអគ្គលេខាបានសង្កត់ធ្ងន់ថា ប្រទេសជាតិកំពុងឈរនៅចំពោះមុខកាលានុវត្តភាពថ្មី ប៉ុន្តែក៏ពោរពេញដោយបញ្ហាប្រឈម ដែលទាមទារឲ្យបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលត្រូវរក្សាឲ្យបានរឹងមាំនូវជំនឿជាក់ សេចក្តីប្រាថ្នាអភិវឌ្ឍន៍ ហើយប្តេជ្ញាបន្តផ្លាស់ប្ដូរថ្មីគ្រប់ជ្រុងជ្រោយ ដើម្បីកសាងប្រទេសវៀតណាមសន្តិភាព អភិវឌ្ឍន៍ រឹងមាំ វិបុលភាព និងសុភមង្គល៕

VOV5 - វិទ្យុសំឡេងវៀតណាម​

ផ្សព្វផ្សាយឯកសារបកប្រែជាភាសាវៀតណាមនៃ កតិកាសញ្ញាដើម្បីអនាគត នៅអង្គការសហប្រជាជាតិ

ផ្សព្វផ្សាយឯកសារបកប្រែជាភាសាវៀតណាមនៃ "កតិកាសញ្ញាដើម្បីអនាគត" នៅអង្គការសហប្រជាជាតិ

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រារព្ធព្រឹត្តិការណ៍ជំរុញ "ពហុភាសាក្នុង សកម្មភាពអង្គការសហប្រជាជាតិ”។

Top