• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-ដូមីនីកែន

នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ (ម៉ោងក្នុងស្រុក) បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋដូមីនីកែន នៅរដ្ឋធានី Santo Domingo នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាមិញ ជីញបានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-ដូមីនីកែន។
លោកនាយករដ្ឋមន្រ្តី ហ្វាម មិញ ជីញ អញ្ជើញថ្លែងនៅក្នុងវេទិកា (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានសង្កត់ធ្ងន់ថា ភាគីទាំងពីរនៅតែមានសក្ដានុពល និងឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយលទ្ធភាពខ្ពស់។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមនឹងពិចារណាបើកស្ថានទូតនៅសាធា រណរដ្ឋដូមីនីកែនក្នុងពេលដ៏សមស្របមួយ; ទន្ទឹមនឹងនោះ ស្រាវជ្រាវ និងជំរុញការបង្កើតក្រុមការងារ និងគណៈកម្មការចម្រុះ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អាជីវកម្ម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចក្នុងការដំណើរការ អភិវឌ្ឍន៍   រួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ជួយភាគីនីមួយៗកសាងសេដ្ឋកិច្ចរឹងមាំ មានភាពធន់ ខ្លួនទីពឹងខ្លួន ដែលភ្ជាប់ជាមួយសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម   ស៊ីជម្រៅ ខ្លឹមសារ និងប្រសិទ្ធភាព។

មុននោះផងដែរ នាព្រឹកម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ្វាម មិញ ជីញ និងភរិយាបានចូលរួមពិធីសម្ពោធ និងដាក់ផ្កានៅវិមានលោកប្រធាន ហូជីមីញ ក្នុងរដ្ឋធានី Santo Domingo។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានសង្កត់ធ្ងន់លើការសាងសង់ស្តូបលោកប្រធានហូជីមិញនៅ Santo Domingo រួមជាមួយវិមានសាស្ត្រចារ្យ Juan Bosch នៅទីក្រុងហាណូយ ជានិមិត្តរូបនៃសាមគ្គីភាពរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ; ជាអាស័យដ្ឋានពណ៌ក្រហមសម្រាប់អប់រំជំនាន់ជនជាតិ វៀតណាម និងដូមីនីកែន ហើយក៏ជាកន្លែងទាក់ទាញសម្រាប់ភ្ញៀវទេសចរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគូឡាឡាំពួ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានគណបក្សឯកភាពជាតិម៉ាឡេ (UMNO) Dato' Seri Dr. Ahmad Zahid Hamidi និងថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងសម្ព័ន្ធដែលកំពុងកាន់អំណាចនៅប្រទេសម៉ាឡេស៊ី។

Top