ព័ត៌មាន ជំងឺរាតត្បាតអេបូឡា៖ អង្គការសុខភាពពិភពលោកព្រមានអំពីការរីករាលដាលយ៉ាងឆាប់រហ័ស 09/06/2026 គិតត្រឹមថ្ងៃទី ៧ ខែមិថុនា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានកត់ត្រាករណីឆ្លងចំនួន ៥១៥ ករណី ក្នុងនោះមានករណីស្លាប់ចំនួន ៩១ ករណី។ បុគ្គលិកពេទ្យស្លៀកពាក់សម្លៀកបំពាក់ការពារនៅពេលព្យាបាលអ្នកជំងឺអេបូឡានៅ Ituri សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ (រូបថត៖ Xinhua)អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃទី ៨ ខែមិថុនា ថា ជំងឺរាតត្បាតអេបូឡានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស ជាមួយនឹងចំនួនករណីឆ្លងកាន់តែកើនឡើង វិសាលភាពភូមិសាស្ត្រកាន់តែទូលំទូលាយ និងការឆ្លងទៅកាន់ប្រទេសអ៊ូហ្គង់ដា។ នៅក្នុងការធ្វើបច្ចុប្បន្នភាពថ្មីបំផុត អង្គការសុខភាពពិភពលោក បានវាយតម្លៃហានិភ័យ "ខ្ពស់ណាស់" ចំពោះសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងហានិភ័យ "ខ្ពស់" ចំពោះប្រទេសអ៊ូហ្គង់ដា និងប្រទេសជិតខាងដែលមានព្រំដែនគោកជាប់នឹងតំបន់ដែលរងផលប៉ះពាល់ ខណៈដែលតំបន់ដែលនៅសល់នៃទ្វីបអាហ្វ្រិក និងទូទាំងពិភពលោក ត្រូវបានវាយតម្លៃថា មានហានិភ័យ “ទាប”។គិតត្រឹមថ្ងៃទី ៧ ខែមិថុនា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានកត់ត្រាករណីឆ្លងចំនួន ៥១៥ ករណី ក្នុងនោះមានករណីស្លាប់ចំនួន ៩១ ករណី។ ប្រទេសអ៊ូហ្គង់ដាបានរាយការណ៍ពីករណីឆ្លងចំនួន ១៩ ករណី រួមទាំងករណីស្លាប់ចំនួន ២ ករណី។ បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោកកំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលនៃបណ្ដាប្រទេស និងដៃគូដើម្បីអនុវត្តន៍វិធានការឆ្លើយតបជាច្រើន រួមទាំងផែនការកៀរគរថវិកាចំនួន ៥១៨ លានដុល្លារអាមេរិកដើម្បីគាំទ្រដល់ប្រទេសអាហ្វ្រិកនានាក្នុងការត្រៀមរៀបចំ ការរកឃើញ និងការឆ្លើយតបទៅនឹងជំងឺរាតត្បាត៕ តាម vovworld.vn/km Tags:អង្គការសុខភាពពិភពលោក (WHO) ជំងឺរាតត្បាត

គិតត្រឹមថ្ងៃទី ៧ ខែមិថុនា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានកត់ត្រាករណីឆ្លងចំនួន ៥១៥ ករណី ក្នុងនោះមានករណីស្លាប់ចំនួន ៩១ ករណី។ បុគ្គលិកពេទ្យស្លៀកពាក់សម្លៀកបំពាក់ការពារនៅពេលព្យាបាលអ្នកជំងឺអេបូឡានៅ Ituri សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ (រូបថត៖ Xinhua)អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃទី ៨ ខែមិថុនា ថា ជំងឺរាតត្បាតអេបូឡានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស ជាមួយនឹងចំនួនករណីឆ្លងកាន់តែកើនឡើង វិសាលភាពភូមិសាស្ត្រកាន់តែទូលំទូលាយ និងការឆ្លងទៅកាន់ប្រទេសអ៊ូហ្គង់ដា។ នៅក្នុងការធ្វើបច្ចុប្បន្នភាពថ្មីបំផុត អង្គការសុខភាពពិភពលោក បានវាយតម្លៃហានិភ័យ "ខ្ពស់ណាស់" ចំពោះសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងហានិភ័យ "ខ្ពស់" ចំពោះប្រទេសអ៊ូហ្គង់ដា និងប្រទេសជិតខាងដែលមានព្រំដែនគោកជាប់នឹងតំបន់ដែលរងផលប៉ះពាល់ ខណៈដែលតំបន់ដែលនៅសល់នៃទ្វីបអាហ្វ្រិក និងទូទាំងពិភពលោក ត្រូវបានវាយតម្លៃថា មានហានិភ័យ “ទាប”។គិតត្រឹមថ្ងៃទី ៧ ខែមិថុនា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានកត់ត្រាករណីឆ្លងចំនួន ៥១៥ ករណី ក្នុងនោះមានករណីស្លាប់ចំនួន ៩១ ករណី។ ប្រទេសអ៊ូហ្គង់ដាបានរាយការណ៍ពីករណីឆ្លងចំនួន ១៩ ករណី រួមទាំងករណីស្លាប់ចំនួន ២ ករណី។ បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោកកំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលនៃបណ្ដាប្រទេស និងដៃគូដើម្បីអនុវត្តន៍វិធានការឆ្លើយតបជាច្រើន រួមទាំងផែនការកៀរគរថវិកាចំនួន ៥១៨ លានដុល្លារអាមេរិកដើម្បីគាំទ្រដល់ប្រទេសអាហ្វ្រិកនានាក្នុងការត្រៀមរៀបចំ ការរកឃើញ និងការឆ្លើយតបទៅនឹងជំងឺរាតត្បាត៕
អត្ថបទផ្សេងទៀត លើកតម្កើងអ្នកបរិច្ចាគឈាមឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស09/06/2026ព័ត៌មានពិធីលើកតម្កើងអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តឆ្នើមទូទាំងប្រទេសក្នុងឆ្នាំ ២០២៦ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិដឹកនាំការបរិច្ចាគឈាមស្ម័គ្រចិត្ត វៀតណាម និងកម្ពុជារក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការការពារជាតិ09/06/2026ព័ត៌មានវៀតណាម និងថៃខិតខំសម្រេចគោលដៅពាណិជ្ជកម្មចំនួន ២៥ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ09/06/2026ព័ត៌មានក្វាងនិញ ជាទូទៅបំពេញលក្ខខណ្ឌទាំងអស់សម្រាប់ការបង្កើតទីក្រុងចំណុះមជ្ឈិម09/06/2026ព័ត៌មានIMF ត្រៀមខ្លួនជួយឧបត្ថម្ភផ្នែកបច្ចេកទេសដល់វៀតណាមក្នុងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ09/06/2026ព័ត៌មានរដ្ឋសភាវៀតណាមនិងកម្ពុជាគាំទ្រការជំរុញខ្លាំងនូវការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ09/06/2026ព័ត៌មានបណ្តាទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព08/06/2026ព័ត៌មាន អត្ថបទផ្សេងទៀត