• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានយល់ព្រមដាក់ជូនរដ្ឋសភានូវគម្រោងបង្កើតទីក្រុង Hue ចំណុះមជ្ឈិម

នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទបញ្ចប់សម័យប្រជុំលើកទី ៣៧ ។
  ទីក្រុង Hue ខេត្ត Thua Thien Hue។ រូបថត៖ Le Huy Hoang Hai/VOV  
  ទិដ្ឋភាពទូទៅនៃសម័យប្រជុំ។ រូបថត៖ quochoi.vn  

មុនពេលដែលប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ថ្លែងសុន្ទរកថាបិទសម័យប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិភាក្សានិងឯកភាពខ្ពស់ចំពោះគម្រោងបង្កើតទីក្រុង Hue ចំណុះមជ្ឈិម ដើម្បីដាក់ជូនរដ្ឋសភាធ្វើការពិនិត្យនិងអនុម័តក្នុងសម័យប្រជុំលើកទី៨នាពេលខាងមុខ។

ផែនការបង្កើតទីក្រុង Hue ចំណុះមជ្ឈិម គឺផ្អែកលើស្ថានភាពបច្ចុប្បន្ននៃផ្ទៃដីធម្មជាតិចំនួន ៤.៩០០ គីឡូម៉ែត្រការ៉េ និងចំនួនប្រជាជនប្រមាណ ១ លាន ២៣៦ ពាន់នាក់។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពខ្ពស់ លើភាពចាំបាច់ក្នុងការបង្កើតទីក្រុង Hue ចំណុះមជ្ឈិម។ អនុប្រធានរដ្ឋសភា លោក Tran Quang Phuong បានឲ្យដឹងថា៖ ការបង្កើតទីក្រុង Hue ចំណុះមជ្ឈិម មិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួនរបស់ប្រជាជនខេត្ត Thua Thien Hue ប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពរួមរបស់បក្ស កងទ័ព និងប្រទេសជាតិទាំងមូល បន្ទាប់ពីដំណើរការអាភិវឌ្ឍនៃប្រវត្តិសាស្ត្រជាតិ ក៏ដូចជាការអភិវឌ្ឍន៍របស់ខេត្ត Thua Thien Hueផងដែរ

បិទបញ្ចប់សម័យប្រជុំលើកទី៣៧ ប្រធានរដ្ឋសភា លោក Tran Thanh Man បានលើកច្បាស់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបង្ហើយកម្មវិធីដែលបានដាក់ចេញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បន្តផ្តោតលើការជំនះពុះពារលើផលវិបាកនៃព្យុះទីហ្វុង Yagi

បន្តផ្តោតលើការជំនះពុះពារលើផលវិបាកនៃព្យុះទីហ្វុង Yagi

នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប វាយតំលៃ និងដកបទពិសោធន៍ស្តីពីការងារបង្ការ ទប់ទល់ និងជំនះលើផលវិបាកនៃព្យុះទីហ្វុង Yagi។

Top