នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិ លេខ ៤ ទីក្រុងហាណូយ កម្មាភិបាល យុទ្ធជនជិត ១៦.០០០ នាក់មកពីអង្គភាពនៃកងទ័ពប្រជាជនវៀតណាម និងនគរបាលប្រជាជនវៀតណាមបានជួបជុំគ្នា បើកលំហាត់សម ក្បួនដង្ហែនិងព្យុហយាត្រាយ៉ាងទូលំទូលាយជាលើកដំបូង ត្រៀមរៀបចំសម្រាប់ពិធីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា (ហៅកាត់ថា បេសកកម្ម A80)។
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជន ចូលរួមក្បួនដង្ហែ ព្យុហយាត្រា (រូបថត៖ HUY SON HUNG/qdnd.vn)
អញ្ជើញថ្លែងមតិក្នុងវគ្គហ្វឹកហ្វឺន លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានមានប្រសាសន៍ថា៖ “ក្បួនដង្ហែនិងព្យុហយាត្រានេះ ក៏រួមបញ្ចូលក្រុមសមុទ្រ រួមទាំងនាវាមុជទឹក នាវាលើផ្ទៃនៃកងទ័ពជើងទឹក ប៉ូលិសសមុទ្រ កងទ័ពការពារព្រំដែន និងកងជីវពលឈរជើង ដែលនឹងត្រូវផ្សាយផ្ទាល់ទៅកាន់ទីលាន Ba Dinh ផងដែរ។ លើកនេះ យើងបានរៀបចំក្បួនដង្ហែនិងព្យុហយាត្រា ប៉ុន្តែយើងក៏បានបង្ហាញពីភាពខ្លាំងក្លាដោយឥតឈប់ឈរ នៃកងកម្លាំងប្រដាប់អាវុធរបស់ប្រជាជនក្នុងរយៈពេល ៨០ ឆ្នាំ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម”។
ដោយសង្កត់ធ្ងន់ថា ខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម គឺជាព្រឹត្តិការណ៍នយោបាយសំខាន់ៗ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឱ្យស្ថាប័ន អង្គភាពនានាបន្តដឹកនាំ រៀបចំការហ្វឹកហ្វឺនរួមគ្នាលើគ្រប់ជ្រុងជ្រោយរបស់កងកម្លាំងប្រដាប់អាវុធ ធានាគុណភាពខ្ពស់បំផុត៕
VOV5 - វិទ្យុសំឡេងវៀតណាម