29/08/2015 10:33 GMT+7 Email Print Like 0

Timor Leste មានគោលបំណងក្លាយទៅជាសមាជិកអាស៊ានយ៉ាងឆាប់ រហ័ស


Timor Leste មានគោលបំណងក្លាយទៅជាសមាជិកអាស៊ានយ៉ាងឆាប់ រហ័ស (Image: VNA)

នាយករដ្ឋមន្ត្រី Timor Leste លោក Rui Maria de Araujo បាន​ជួបធ្វើការ​ជាមួយអគ្គ​លេខាធិការអាស៊ាន លោក Le Luong Minh ។ ក្នុង​ជំនួប នាយក​រដ្ឋមន្ត្រី Rui Maria de Araujo បានអះអាងថា៖ Timor Leste គោរព​អាស៊ាន ហើយ​រដ្ឋាភិបាលនៃប្រទេសនេះកំពុងអនុវត្ត​ បណ្ដាជំហានចាំបាច់ ដើម្បីចូល​រួមអង្គការនេះ។ លោក Rui Maria de Araujo បានឲ្យដឹង​ថែមទៀតថា៖ ក្នុងការត្រៀមរៀប​ចំដើម្បីក្លាយទៅ​ជាសមាជិក​អាស៊ានមួយ Timor Leste បាន​បង្កើតស្ថាប័ន​តំណាងការ​ទូត​ប្រចាំនៅរ​ដ្ឋធានី​ប្រទេសជាសមាជិកអាស៊ន ទាំងឡាយ។ រីឯ​ខ្លួន​វិញ​ អគ្គលេខាធិការ Le Luong Minh បានឲ្យដឹងថា៖ អាស៊ាន នឹងបង្ក​លក្ខណៈងាយ​ស្រួល​ដើម្បី Timor Leste ចូលរួម​សកម្មភាព​មួយចំនួននៃ​អង្គការនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ