01/10/2017 13:33 GMT+7 Email Print Like 0

“Thu vong nguyet”៖ កម្មវិធីសិល្បៈពិសេសស្តីពីបុណ្យសំពះព្រះខែ

“Thu vong nguyet” ជាកម្មវិធីសិល្បៈពិសេសស្តីពីបុណ្យសំពះព្រះខែ ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី២៩ ខែកញ្ញា​ ឆ្នាំ២០១៧ និងអូសបន្លាយដល់ថ្ងៃទី១តុលានៅមណ្ឌលកេរ្តិ៍ដំណែល Van Mieu-Quoc Tu Giam ហាណូយ។


ទិដ្ឋភាពនៃកម្មវិធី 

កម្មវិធីនេះជាឆាកសម្តែងវប្បធម៌ សិល្បៈ និងរួមផ្សំជាមួយម្ហូបអាហារដែលប្រមូលផ្តុំសិល្បៈករ សិល្បៈការិនី អ្នករចនា អ្នកស្រាវជ្រាវវប្បធម៌ជាង ៥០០ នាក់។ នេះជាបរិយាកាសវប្បធម៌ពោរពេញទៅដោយអត្ថន័យ ដើម្បីទៅស្វែងរកនូវតម្លៃប្រពៃណីរបស់ជនជាតិ។ អ្នកស្រី Vu Thi Thu ជន ម្នាក់មកពីទីក្រុង Bac Giang បាន​ចែក​រំលែកថា៖

“នេះជាលើកដំបូងខ្ញុំមកចូលរួមកម្មវិធីសំពះព្រះខែដ៏វិសេសវិសាលមួយ ដោយសារវាប្រព្រឹត្តទៅនៅមណ្ឌលកេរ្តិ៍ដំណែល Van Mieu – Quoc Tu Giam ។ កម្មវិធីគឺមានអត្តន័យណាស់ ជាពិសេសគឺសម្រាប់រូបនាងខ្ញុំដែរ ដែលបានចូលរួមពិធីបង្កប់លក្ខណៈវប្បធម៌ដើម និងស្វែងរកនូវតម្លៃប្រពៃណីរបស់ជនជាតិ។ នាងខ្ញុំគិតថា មិត្តវ័យក្មេងគប្បីចូលរួមកម្មវិធីដូច្នេះ ដើម្បីយើងអាចស្វែងយល់បន្ថែម ក៏ដូចជារក្សាលក្ខណៈវប្បធម៌ដ៏ល្អប្រសើរ​របស់ប្រទេសជាតិ”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ