The Factory Contemporary Art Center ដែលស្ថិតក្នុងសង្កាត់ថាវឌៀន (Thao Dien) ទីក្រុងហូជីមិញ គឺជាមជ្ឈមណ្ឌលសិល្បដំបូងដែលដាក់តាំងបណ្តាស្នាដៃតាមនិន្នាការពេញនិយមនាបច្ចុប្បន្ននេះនៅប្រទេសវៀតណាម សំដៅជួយសិល្បករ សិល្បការិនីច្នៃប្រឌិតនិងបានបង្កើតចំណាប់អារម្មណ៍ចំពោះទស្សនិកជនមកស្វែងយល់និងទស្សនា។
ក្នុងបរិបទ នាពេលយូរលង់មកហើយ ទីក្រុងហូជីមិញ (Ho Chi Minh) នៅតែខ្វះទីស្ថានសិល្បៈ ការបង្កើតទីស្ថាន The Factory មានគោលដៅជួយឧបត្ថម្ភការអភិវឌ្ឍន៍របស់និន្នាការសិល្បៈពេញនិយមនាបច្ចុប្បន្ននេះ នៅប្រទេសវៀតណាម ថែមទាំងប្រគល់ឳកាសស្វែងយល់ ធ្វើការនិងផ្លាស់ប្តូររវាងសិល្បករ សិល្បការិនីនិងទស្សនិក ជន។ ក្នុងផ្ទៃដីទំហំជាង១០០០ ម៉ែត្រការេ The Factory គឺជាទីស្ថានច្នៃប្រឌិតភាពថ្មី តភ្ជាប់យ៉ាងល្អប្រសើររវាងទីស្ថានដាក់តាំង បណ្ណាល័យ និងទីស្ថានធ្វើការ។
The Factory គឺជាទីកន្លែងបានរៀបចំការតាំងពិព័រណ៍ គម្រោងនិន្នាការសិល្បៈពេញនិមយនាបច្ចុប្បន្ននេះ ដែលបង្តើតចំណាប់អារម្មណ៍និងជៈឥទ្ធិពលយ៉ាងសកម្មដល់ទស្សនិកជន។ ក្នុងការតាំងពិព័រណ៍ដំបូង “អ្នកដែលជៈឥទ្ធិពលដោយបច្ចេកវិទ្យា” របស់បណ្តាសិល្បករ សិល្បការិនី ភ្ញៀវមកទស្សនាបានទស្សនាបណ្តាស្នាដៃដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីនិងទំនើបបំផុតដូចជា៖ ម៉ាស៊ីនបោះពុម្ភ 3D បច្ចេកទេសឆ្លុះរូបភាពទាំងស្រុង (video hol-ograms) បណ្តាស្នាដៃប្រើប្រាស់ប្រព័ន្ធ induction និងគំនូរជីវចល…
The Factory Contemporary Art Center - មជ្ឈមណ្ឌលដាក់តាំងបណ្តាស្នាដៃសិល្បៈពេញនិយម
នៅបច្ចុប្បន្នជាលើកដំបូងនៅប្រទេសវៀតណាម។ The Factory ទាក់ទាញទស្សនិកជនជាច្រើនដែលយកចិត្តទុកដាក់លើស្នាដៃសិល្បៈពេញនិយមនៅបច្ចុប្បន្ន
របស់ប្រទេសវៀតណាម។ The Factory បង្កើតចំណាប់អារម្មណ៍ ដោយបណ្តារូបគូបជាច្រើន គ្រប់ពណ៌ត្រូវបានរៀបចំយ៉ាងហ្មត់ចត់
តាំងពីផ្នែកតូចៗ។ The Factory មានទីស្ថានធំ ដើម្បីដាត់តាំងបណ្តាស្នាដៃសិល្បៈពិសេស។ ពិភព“វង្វេងទីកន្លែង” របស់វិចិត្រករ ប៊ុយកុងខាញ (Bui Cong Khanh)
ត្រូវបានដាក់តាំងក្នុង The Factory។ បណ្ណាល័យសិល្បៈ The Factory ត្រូវបានគូរប្លង់ដ៏ទំនើប។ ទីស្ថានការិយាល័យនៅក្នុង The Factory។ ទីស្ថានធ្វើការក្នុង The Factory។ ទស្សនិកជនអាចពិសាកាហ្វេនិងអង្គុយក្នុងបរិយាកាសបរិសុទ្ធរបស់ The Factory។ ទីស្ថានលក់ម្ហូបអាហារក្នុង The Factory។ បុគ្គលិកធ្វើនៅ The Factory រាក់ទាក់និងស្ទាត់ជំនាញ។ ទស្សនិកជនស្វែងយល់សិល្បនៅបណ្ណាល័យសិល្បនៃ The Factory។
ទន្ទឹមនឹងនោះ បណ្តាការតាំងពិព័រណ៍សិល្បៈរៀបចំពិសេស ដូចជា៖ “ពន្លឺពីព្រះអាទិត្យរាប” របស់វិចិត្រករ លែណា ប៊ុយ (Le Na Bui) ពិភព“វង្វេងទីកន្លែង” របស់វិចិត្រករ ប៊ុយកុងខាញ (Bui Cong Khanh) ត្រូវបានដាក់តាំងក្នុង The Factory ដែលផ្តល់ឲ្យទស្សនិកជនកំហើញថ្មីនិងពិសេសនូវតំលៃសិល្បៈពេញនិយមនៅបច្ចុប្បន្ននេះ…
នាបច្ចុប្បន្ននេះ The Factory បានរៀបចំបណ្តាថ្នាក់រៀនសិល្បៈ ដែលជួយមហាជនអាចអនុវត្តន៍ ដូចជា៖ គូរដោយពណ៌ទឹក គំនូស (សិល្បសរសេរអក្សរស្អាតតាមលោកខាងលិច) … ក្រៅពីនោះ The Factory ក៏រៀបចំបណ្តាការជួបជុំ និយាយរវាងសិល្បករ សិល្បការិនីជាមួយមហាជនសំដៅស្វែងយល់យ៉ាងច្បាស់លាស់អំពីតំលៃសិល្បដែលពេញនិយមនាសព្វថ្ងៃនេះផងដែរ។