27/11/2017 22:59 GMT+7 Email Print Like 0

TCI - ចំណុចភ្លឺស្វាងនៃវិស័យឧស្សាហកម្មរណប

ធ្វើសកម្មភាព រយៈពេល១១ឆ្នាំ​ ដោយ​កម្លាំង​បុគ្គលិក​យុវវ័យ​​ចំនួន​៣០០​នាក់ ក្រុម​ហ៊ុន​ទទួល​ខុសត្រូវ​មាន​​កម្រិត​ឧស្សាហកម្ម​​ទ្រី​កឿង ​(Tri Cuong) (TCI) អះអាង​ពីសមត្ថភាព​​ ទំនុក​ចិត្ត​​នៃ​ពាណិជ្ជ​សញ្ញា​​វៀត​ណាម​មួយ​ ដោយ​មាន​ប្រភេទ​ផលិតផល​ក្នុង​វិស័យ​​គ្រឿង​យន្ត​ ច្នៃ​ម៉ាស៊ីន​ ឧស្សាហកម្ម​​ឧបត្ថម្ភ​​ផ្គត់​ផ្គង់​ឲ្យ​សហគ្រាស​ FDI កំពុង​តែ​វិនិយោគ​នៅលើ​ទីផ្សារ​វៀតណាម ​​និង​នាំ​ចេញទៅ​បរទេស​។​

  “មាគ៌ា​ផ្តើម​អាជីវកម្ម​ របស់​ TCI ពោរពេញ​ទៅដោយ​កម្លាំង​មនុស្ស ​និង​បញ្ញា​”។  
លោក​អគ្គនាយក​ក្រុម​ហ៊ុន​ TCI ឡេ​ថាញ​ធ្វី​ (Le Thanh Thuy) 

 បងឡេថាញ​ធ្វី​ (Le Thanh Thuy) អ្នកបង្កើត​ក្រុម​ហ៊ុន ក៏ជា​អគ្គនាយក​ក្រុម​ហ៊ុន​​ TCI ចែក​រំលែក​ថា​ ជា​វិស្វករ​បញ្ចប់​ការសិក្សា​ជំនាញ​ផ្នែក​ខាង​ស្វ័យប្រវត្តិ​កម្ម​ នៅ​មហាវិទ្យាល័យ​ពហុ​ផ្នែក​ ក្រោយ​ច្រើន​ឆ្នាំ​ធ្វើ​ការ​និង​ស្វែក​រក​ទីផ្សារនៅ​​​​ជប៉ុន​ បង​ធ្វី​ (Thuy) សម្រេចចិត្ត​វិនិយោគ​ផលិត​ផល​បម្រើ​វិស័យ​ឧស្សាហកម្ម​រណប។ ឆ្នាំ​២០០៦ ក្រុម​ហ៊ុន​ TCI មាន​រោងចក្រ​តូច​មួយ លើ​ផ្ទៃដី​​៣០០ម៉ែត្រ​ការេ​ និង​ផលិត​​តែ​ផលិតផល​ហត្ថកម្ម​គ្រឿង​លម្អិត​ គ្រឿង​គាប។​
 
សម័យកាល​​នោះ​ សហគ្រាស​ជប៉ុន​អញ្ជើញ​មកទស្សនា​រោងចក្រ​របស់​ក្រុមហ៊ុន​ TCI សុទ្ធតែគ្រវី​ក្បាល​មិន​សហការជាមួយ​។ ក្រុម​ហ៊ុន​ TCI ប្រឈម​ជាមួយ​បញ្ហា​លំបាក​​ បើ​ចង់​ជំនះ​​យកទឹក​ចិត្ត​អតិថិជន​ជប៉ុន​ ត្រូវ​មាន​ដើមទុន​ច្រើន​ដើម្បី​វិនិយោគ​រោង​ចក្រ​ CEO ត្រូវ​តែមាន​លំដាប់ថ្នាក់​សម្រាប់​​គ្រប់​គ្រង​សហគ្រាស​ និង​បុគ្គលិក​គុណភាព​ខ្ពស់​។ បង​ធ្វី​ (Thuy) និង​សហការី​បាន​យក​អស់​កម្លាំង​កាយ​ចិត្ត​ ត្រូវ​រក្សាតំណែង​ជាច្រើន​តាំងពី​ការ​គ្រប់​គ្រង​សហគ្រាស​​ ស្វែក​រក​អតិថិជន​​​ រហូត​ដល់​ប្រមូល​ដើម​ទុន​ដើម្បី​បើក​ទូលាយ​រោងចក្រ​។
 
ដោយ​សេចក្តី​​ខិតខំ​នោះ ឧបនិស្ស័យ​ក៏​រសាត់​មក​ដល់​ សម្ពន្ធ​ក្រុម​ហ៊ុន​ Tsubaki (ជប៉ុន)​ អញ្ជើញ​មកទស្សនា​មូលដ្ឋាន​ផលិត​ ហើយ​ពួកគេ​យល់​ឃើញ​នូវ​សក្តានុភា​ព​របស់​ក្រុមហ៊ុន​ TCI នោះកម្លាំង​យុវវ័យ​ ការយក​អស់​ពី​កម្លាំង​កាយ​ចិត្ត​ និង​ប្រាថ្នាចង់​បាន​លើ​​រាល់​ផលិតផល​ហត្ថកម្ម​ ពួកគេ​កក់​សាក​ល្បង​ទំនិញ​​តម្លៃ​២០​ដូល្លាអាមេរិក​។
 
មុខ​ទំនិញមួយ​ ​ទាមទារ​ការ​​ផ្ជិត​ផ្ចង់​ ហ្មត់​ចត់​​ តែ​នេះ​ជា​បញ្ហា​ប្រឈម​ដំបូង​របស់​ក្រុមហ៊ុន​ TCI ចំពោះ​​​សហគ្រាស​ជប៉ុន​។ ឈុត​ទំនិញ​ដំបូង​នាំ​ចេញ​ទទួល​បាន​ជោគ​ជ័យ​​ ជា​ព្រឹត្តិការណ៍​មួយសំខាន់​ ​របស់​ក្រុម​ហ៊ុន​ TCI ដើម្បី​បោះជំហាន​ចូលទៅ​កាន់​​សេវាកម្ម​​ផ្គត់​ផ្គង់​​ផលិត​ផល ​សម្រាប់​សហគ្រាស​ FDI ។ ក្រុម​ហ៊ុន Tsubaki ក្រោយ​ច្រើន​ឆ្នាំ​កក់​ទំនិញ​ ឥឡូវ​បាន​ក្លាយជា​ដៃ​គូ​ជិត​ស្និទ្ធ​របស់​ក្រុម​ហ៊ុន​ TCI។



 
ក្រុម​វិស្វករ​រចនា​​ច្នៃ​វ័យ​ក្មេង ​របស់​ក្រុម​ហ៊ុន​ TCI។


 នៅ​ចំពោះ​មុខ​បុព្វហេតុ​បដិវត្ត​ន៍​​ឧស្សាហកម្ម​ ៤.០ ក្រុមហ៊ុន​បរទេស​ជាច្រើន​ កំពុង​​ចូល​មក​វៀតណាម​ ឧទ្ទេសនាម​​លក់​ម៉ាស៊ីន​ឧស្សាហកម្ម​
ស្វ័យ​ប្រវត្តិយ៉ា​ងកុះករ​។ ប៉ុន្តែមនុស្ស​យ៉ាង​តិច​ដឹង​ថា​បច្ចុប្ប​ន្ន ប្រភេទ​ម៉ាស៊ីន​ឧស្សាហកម្ម​ទំនើបជាច្រើន​​នេះ ជាផលិតផល​មួយ​ក្នុង​ចំណោម​
ផលិតផល​នាំចេញ​របស់​ក្រុម​ហ៊ុន​ TCI។​


 
ជា​ង​​​គ្រឿង​យន្ត​ពីរ​ជំនាន់ ​របស់​ក្រុម​ហ៊ុន​ TCI ក្នុង​រោង​ចក្រ​ផលិត​​អនុវត្ត​ប្រព័ន្ធ​គ្រប់​គ្រង​​គុណភាព​ ISO ៩០០១:២០០៨​ ។

 គ្រឹះ​គ្រឿង​យន្ត​ត្រូវ​​ខ្នាត​ ជា​កន្លែង​ពឹង​ផ្អែក​ដ៏​រឹង​មាំ​ដើម្បី​ក្រុម​ហ៊ុន​ TCI ធ្វើចេញ​នូវ​ផលិតផល​ស្ទាក់​មុខនៃ​ការ​​បដិវត្តិ​​ ៤.០។​

 
ក្រៅ​ពី​កត្តា​អំ​ពី​បុគ្គលិក​ក្រុម​ហ៊ុន​ TCI បាន​វិនិយោគ​សម្ភារ​ផលិត​ជំនាន់​ថ្មី​ សម្រាប់​ធ្វើ​ចេញ​ផលិតផល​​ត្រូវ​​​ខ្នាត​ជា​ដាច់​ខ្នាត់​ ចំពោះ​សំណូម​ពរ​
ដ៏​ម៉ឹង​ម៉ាត់​បំផុត​ពី​គុណភាព​។​


 
ម៉ាស៊ីន​ផលិត​ទំនើប​ដោយ​ក្រុម​ហ៊ុន​ TCI ច្នៃ​ចេញ ជា​សមទ្ធិផល​​នៃ​ការ​សហការ​ច្នៃ​រវាងការ​​ផលិត​គ្រឿង​យន្ត​ត្រូវ​ខ្នាត​គុណ​ភាព​ខ្ពស់​
រួម​ជាមួយ​ចំណេះ​បច្ចេកទេស​ថ្មី​នៃ​ក្រុម​វិស្វករ​យុវវ័យ​។


 
រោង​ចក្រ​គ្រឿង​យន្ត​អនុវត្ត​ប្រព័ន្ធ​គ្រប់​គ្រង​គុណភាព​ ​ ISO ៩០០១:២០០៨​ ​របស់​ក្រុម​ហ៊ុន​ TCI នៅ​ស្រុក​ដុង​អាញ (Dong Anh)​ ហាណូយ​។​

សព្វថ្ងៃ ៨០%​សហគ្រាស​ជប៉ុន​ មាន​ដើម​ទុន FDI ​ វិនិយោគ​នៅ​វៀត​ណាម​ បានកក់ទំនិញ​ក្រុម​ហ៊ុន​ TCI។ ល្បឿន​កំណើន​របស់​ក្រុម​ហ៊ុន​ TCI កើន​ឡើង​៣០%​ ជា​រៀង​រាល់​ឆ្នាំ​។

ឆ្នាំ​២០១៥ ក្រុម​ហ៊ុន​ TCI វិនិយោគ​៧០​ពាន់លាន​ដុង (ប្រហែល​៣.០៦៨.៧៨៩ដូល្លាអាមេរិក)​​ កសាង​រោង​ចក្រ​ទំនើប​ លើ​ផ្ទៃដី​ជា​៦៥០០ម៉ែត្រ​ការេ​ នៅ​តំបន់​ឧស្សាហកម្ម​​ង្វៀន​ខេ (Nguyen Khe) ដុង​អាញ​ (Dong Anh)  ហាណូយ​។ ក្រុម​ហ៊ុន​វិនិយោគ​បន្ថែម​​​សម្ភារ​ម៉ាស៊ីន​ បើក​ទូលាយ​ប្រភេទ​ផលិតផល​​ជម្រុញ​ផលិតកម្ម។ ជាមួយ​ទិសស្លោក​អាជីវកម្ម​ “សហការ​បង្កើន​តម្លៃ​” ផលិតផល​របស់​ក្រុម​ហ៊ុន​ TCI បាន​យក​ជម្នះ​អតិថិជន​ពិបាក ​​របស់​ជប៉ុន​​ ខាងគុណភាព​ល្អ​ តម្លៃ​ប្រកួត​ប្រជែង​ ប្រគល់​ទំនិញ​ត្រូវ​កំណត់​ពេល​វេលា​ ​​និង​​សេវាកម្ម​ល្អ​ឥត​ខ្ចោះ​​។​
 
កាលពី​មុន​ ក្រុម​ហ៊ុន​ TCI នាំ​ចេញ​នៅ​នឹង​ទីកន្លែង​បម្រើ​សហគ្រាស​ កំពុង​សកម្មភាព​នៅវៀតណាម​ ស្រូប​យក​៩៥% នៅ​សល់​មក​៥%​ គឺ​នាំចេញទៅ​ជប៉ុន​។ ឆ្នាំ​២០១៣ ​- ២០១៥ បើកទូលាយ​នាំចេញ​ទៅ​ទ្វីប​អាស៊ី​។ មក​ដល់​ឆ្នាំ​២០១៧ ក្រុម​ហ៊ុន​ TCI ផលិត​តាម​លិខិត​​កក់​ទំនិញ​នាំចេញ​សម្រាប់​សហគ្រាស​ធំ​ទាំង​៧ របស់​ជប៉ុន​ ជាមួយ​ប្រាក់​ចំណូល​៦លាន​ដូល្លាអាមេរិក​ និង​​មាន​បន្ថែម​​អតិថិជន​ពី​អាល្លីម៉ង​ ហ្វាំងឡង់​​។ ក្រុម​ហ៊ុន​ TCI ទាក់ទាញ​អតិថិជន​ខាង​ផ្នែកទេសចរណ៍​រថយន្ត​ ទោចក្រ​យានយន្ត​យ៉ាងច្រើន​ដូចជា៖ Yahmaha, Toyota, Piaggio, Kehin, Hamaden, Standley, Bridgestone, Enkei, Inoue...។ល។ ក្នុង​វិស័យ​អេឡិច​ត្រូនិក​៖ Samsung, Meiko, Sumitomo, Panasonic, Kyocera, Elentec, Tabuchi...។ល។ វិស័យ​​សុខាភិបាល​ ស្បៀង​អាហារ​៖ Nipro Pharma, Bbraun, Terumo, Coca-cola...។ល។

 

អត្ថបទ៖ ត្រឹន​វ៉ឹន​ រូបថត៖ វៀតកឿង

 

 

 
បណ្តាអត្ថបទបានផ្សាយ