• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

Takashi Niwa - វិស្វករនៃសំណង់បៃតង

និយាយ​​ដល់ស្ថាបត្យករ​​ Takashi Niwa ជនជាតិ​ជប៉ុន​ មិត្តភក្តិ​វៀតណាម​​ហៅ​បង​ថា “មេ​​​តន្រ្តីករ​​” នៃ​សំណង់​បៃតង ពីព្រោះ​​បង​តែង​ស្វែង​រក​ទ្រឹស្តី​ស្ថាបត្យកម្ម ​សម្រប​ ​​នឹង​បរិស្ថានធម្មជាតិ​​ វប្បធម៌​ និង​មនុស្ស​​ក្នុង​​សំណង់​នីមួយ​ៗ​។

បុរស​​វិស្វករ​កើតឆ្នាំ​១៩៧៩ ធ្លាប់​មាន​បំណងក្លាយជា​​វេជ្ជបណ្ឌិត​ មុន​ពេល​ជ្រើស​យក​របរស្ថាបត្យករ​​។ បង​ Takashi Niwa យល់​ឃើញថា​ ការងារទាំងពីរ​នេះ មិនបដិបក្ខគ្នា​​ តែផ្ទុយ​ទៅ​វិញ វិស្វករ​​ទេពកោសល្យ​​​​ជាមួយនឹង​សំណង់​​​រចនា​ឧត្តមភាពទាំងអស់នេះ អាច​រួមចំណែក​ក្នុងការ​​ព្យាបាល​​ជំងឺ​ជូន​មុខសញ្ញា​អ្នកជំងឺ​ជាក់​ស្តែង​ ជួយ​​ពួក​គាត់​​ឆាប់រហ័ស​​កែ​​តម្រូវ​ស្ថាន​ភាព​សុខភាព​។ ភារកិច្ច​​​​វិស្វករ​គឺ​បង្កើត​បរិយាកាស​​សម្រាប់​មនុស្ស​គ្រប់​រូប​មាន​​អារម្មណ៍​​​ស្រស់ស្រាយ​ពេល​រស់​នៅ​និង​ធ្វើការ​នៅទី​នោះ​។​

បង Takashi Niwa សង្កត់​ធ្ងន់​​ទ្រឹស្តី​ស្ថាបត្យ​កម្ម​បៃតង​​ស្ថិត​នៅ​លើ​មនុស្ស​ជាមួយ​រនាំង​​វប្បធម៌​និង​បរិស្ថាន​ធម្មជាតិ​​គឺ​តែ​មួយ​ អត្ថិភាព​រួម​បរិយាកាស​តែមួយ​ នាំ​មក​នូវ​ជីវភាព​ប្រពៃជាង​។​


 បង Takashi Niwa ជា​ស្ថាបត្យករ​​​​ម្នាក់​​ក្នុងចំណោម​ស្ថាបត្យករ​​លំដាប់​នៅ​ប្រទេស​ជប៉ុន​
នាសព្វថ្ងៃ​កំពុង​ធ្វើ​ការ​នៅ​វៀតណាម​។​


 ជាមួយចរិត​​​សម្បត្តិរួស​រាយ​ ជិត​សិទ្ធ​​បង Takashi Niwa មិន​បាន​លាក់​បាំង​បទពិសោធន៍​​នឹង​ក្រុមការងារ​
វៀតណាម​ ពិសេស​ចំពោះ​ស្ថាបត្យករ​​វ័យ​ក្មេង​។​



 វត្ថុធាតុ​ជិត​ដិត​ បាន​បង Takashi Niwa បណ្តាក់​ចូលទៅ​​ស្ថាបត្យកម្ម ​​នៅ​វៀត​​ណាម​។


 វត្ថុធាតុ​ រូបភាព​ជាក់ស្តែង​អំពី​ការ​សាងសង់​ រចនា​ បាន​ចែក​រំលែក​នៅ​ការ​ជំនួប​ម្តង​កាល​របស់
បង Takashi Niwa ជាមួយ​នឹង​អ្នក​ស្រឡាញ់​ស្ថាបត្យកម្ម​។​



 
រៀងរាល់​ខែ​ បង Takashi Niwaតែង​​រៀបចំ​ម៉ោង​ជំនួប​ រួម​ប្រាស្រ័យ​​ជាមួយ​នឹង​ក្រុម​ការងារ​វ័យ​ក្មេង​
វៀតណាម​ ដើម្បី​សំណេះសំណាល​ ផ្លាស់​ប្តូរ​យោបល់អំ​​​ពី​មនោសញ្ចេតនា​​​ស្រឡាញ់​របរ​ស្ថាបត្យកម្ម។​​



 ការិយាល័យ​របស់​បង Takashi Niwa ជា​បរិស្ថាន​​ជំរុញ​បុគ្គលិក​អភិវឌ្ឍន៍​ជំនាញ​
និង​គំនិត​នាំ​មក​​តម្លៃ​ជូន​សង្គម​។​

 

ធ្វើដំណើរ​តាម​បណ្តោយទឹក​ដី​​វៀតណាម​ បង Takashi Niwa យល់​ឃើញ​ជីវភាព​ប្រជាជន​វៀតណាម​ តាំងពីយូរ​យា​រ​ណាស់​មក​ហើយ​បាន​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ វាល​ស្រែ​ និង​រុក្ខជាតិ​។ ហេតុនេះ​ សំណង់​ស្ថាបត្យកម្ម​ដែល​បង​រចនា​​នៅ​​វៀតណាម​ បាន​នាំយក​​ធម្មជាតិ​និង​រុក្ខជាតិ​បៃតងមក​​ស្ថិត​នៅ​លើ​ជញ្ជាំង​និង​បរិយាកាស​សំណង់​ពិសេស​​រចនា​ជិត​ស្និទ្ធ​នឹង​បរិស្ថាន​រស់នៅ​ បង្កើត​លក្ខណៈ​ប្រពៃ​ចំពោះ​វប្បធម៌​ជនជាតិដើម​។​

នៅឆ្នាំ​​២០១៣ ​បងនិង​ក្រុម​ការងារ​រចនា​​សាលាមតេយ្យ​នៅ​តំបន់​ឧស្សាហកម្ម​​បៀន​ហ្វ័រ​ (Bien Hoa) ខេត្ត​ដុង​ណាយ ​(Dong Nai)។ សាលារៀន​នេះ បាន​កសាង​​បរិយាកាស​លេងកម្សាន្ត​​ សិក្សា​រៀន​សូត្រ​ជូន​កុមារ​ជា​កូន​កម្មករ​​ទាំង​៥០០​នាក់​។​ លើ​ផ្ទៃដី​ ៣៨.០០០​ម៉ែត្រ​ការ៉េ​ គំនិត​​ផ្តួច​ផ្តើម​នៃស្ថាបត្យកម្ម​គឺ​បង្កើត​ពណ៌​បៃតង​ បញ្រ្ជាប​​លើ​ដំបូល​សាលា​ ពោរ​ពេញ​ថាម​ពល​ផ្សារភ្ជាប់ជាមួយនឹង​​​ការ​សិក្សា​​​កសិកម្ម​។ រចនាសម្ពន្ធ​បាន​រចនា​តាម​​រូបភាព​អក្សរ​S​ នៅ​សាលា​នេះ បើក​ចេញ​ការ​បដិវត្ត​​មួ​យ​ក្នុង​វិស័យ​ស្ថាបត្យកម្ម​សាលារៀន​នៅ​វៀតណាម​។ នេះ​​ជា​ទម្រង់​រូបភាព​គំរូ​អំពី​ស្ថាបត្យកម្ម​សាលារៀនជិត​ស្និទ្ធ​នឹង​បរិស្ថាន​ នាំមកផល​ប្រយោជន៍​ជូន​ទី​ប្រជុំជន នៅ​​តំបន់​ឧស្សាហកម្ម​។ ​​កម្មករ​មិនត្រឹម​ទទួល​បាន​​បរិស្ថាន​រស់​នៅ​ស្រុះស្រួល​​ មាន​ចម្ការ​​បន្លែ​ស្រស់​ សម្រាប់​ប្អូនៗ​​ថែ​ទាំ​ នៅ​ទាំង​បាន​លំហែ​កាយ​​​ក្រោម​ធម្មជាតិ​ស្រស់បំព្រង​​ បន្ទាប់ពី​ពលកម្មនឿយ​ហត់​។
 
បង​ Takashi Niwa ឲ្យ​ដឹង​ថា៖ មាន​កក្តាប្រាំបី​បង្កើត​ជា​សំណង់​ស្ថាបត្យកម្មមួយ​​​៖ បរិស្ថាន​ វប្បធម៌ បច្ចេកវិទ្យា វត្ថុធាតុ​ដើម ថាម​ពល អារម្មណ៍​ សកម្មភាព​ ពេលវេលា និង​មនុស្ស​។ ការិយាល័យ​ស្ថាបត្យកម្ម​របស់​បង​អនុវត្ត​បំណិនទាំង​ប្រាំបី​នេះ ចូល​ប្លង់​រចនា​ហើយ​​​ទទួលបាន​លទ្ធផល​ខ្ពស់​។​
 
អគារ​ Nanoco Galleryជា​បរិយាកាស​តាំងពិព័រណ៍​ដែល​បង​រចនា​រួម​ជាមួយ​​នឹង​ក្រុម​ការងារ​ VTN Architects ប្រើប្រាស់​ឥដ្ឋ​ទាំងស្រុង​ ហើយ​គ្រប​​ដណ្តប់​ខាងក្រៅ​គឺរុក្ខជាតិ​បៃតង​ ក្លាយជា​ទីលាន​លេង​កម្សាន្ត​សម្រាប់​អ្នក​ស្រឡាញ់​ស្ថាបត្យកម្ម​ ​អញ្ជើញ​មកដាក់បង្ហាញ ​​​ស្នាដៃនិង​សំណេះសំណាល​បទពិសោធន៍​ក្នុង​​មុខរបរ​។ អគារ​ទទួលបាន​រង្វាន់​ស្ថាបត្យកម្ម​បៃតង​ ២០១៦ រង្វាន់​សំណង់​បៃតង ២០១៧ ​ជ្រើ​សចូល​បញ្ជី​​ផ្តាច់​ព្រ័ត្រ​នៅ Festival​ ស្ថាបត្យកម្ម​ពិភពលោក​​២០១៧ និង​រង្វាន់​ FuturArc Green Leadership ឆ្នាំ២០១៨។​​​
 
សំណង់​ផ្សេងៗ​​មួយ​ចំនួន​ដែល​​បង Niwa​ អនុវត្ត​សុទ្ធតែ​ជា​ស្ថាបត្យកម្ម​បៃតង​ដូចជា៖ អគារ​ទទួល​ភ្ញៀវ​នៃ​មណ្ឌល​​សម្រាក​លំហែ​​ដាយ​ឡាយ​ (Dai Lai) ​ធ្វើ​អំពី​​វត្ថុធាតុ​​ពក​ឫស្សី ចំបើង ឬ​ Naman Retreat Resort,​ Babylon Hotel, Beach Bar, Hay Hay restaurant and bar, Cuc Phuong Silver Cloud។


  សាលាមតេយ្យ​ហ្វ័រ​អាន​ (Hoa An) ទីក្រុង​បៀន​ហ្វ័រ​ (Bien Hoa) ដុងណាយ​ (Dong Nai) ជា​សំណង់​មួយ​​បានជម្រើស​
ក្នុង​​ចំណោមសំណង​ទាំង៣០​ស្អាតបំផុត​​លើ​ពិភពលោក ដោយ​វិទ្យាស្ថាន​មហាក្សត្រ​​អង់​គ្លេស​ជ្រើស​។ សំណង់​ដោយ​
បង Takashi Niwa​និង​ក្រុម​ការងារ​វៀតណាម​រចនា​នេះ ក៏ទទួលបាន​រង្វាន់​​លេខ​ពីរ​ក្នុងពិធី​ប្រឡង​អន្តរជាតិ
Futur Arc Prize ​​(រចនា​សំណង់​បៃតង​)​។



 
ស្តង់តាំងពិព័រណ៍​​​របស់​វៀតណាម​ នៅ​​ World Expo (តាំងពិព័រណ៍​ពិភពលោក​) ឆ្នាំ​២០១៥ នៅ Milan​
អ៊ីតា​លី ដោយ​បង​ Takashi Niwa និង​ក្រុម​ការងារ​វៀត​ណាមជាអ្នក​​​រចនា​។​



 
អគារ​សន្និសីទ​​ដាយ​ឡាយ ​​(Dai Lai) ​ចំណាប់អារម្មណ៍​​ខ្លាំង​ គឺ​សំណង់​​​បាន​ស្ថាបត្យក​រ​
វ៉ត្រុង​ងៀ​ (Vo Trong Nghia) និងស្ថាបត្យករ​​ Takashi Niwaជា​អ្នក​រចនា​។



 
សំណង់​មួយបាន​រចនា​ប្លង់​ ជួលជុល​​នាំ​មក​នូវ​រចនាបទ​ចំណាប់អារម្មណ៍​ខ្លាំង​ បង្កើត​​រចនា
ដោយ​ Takashi Niwa និង​ក្រុមការងារ​។​



 បរិយាកាស​បៃតង​ក្រោមពន្លឺថ្ងៃ​ ក្នុង​​ស្ថាបត្យកម្ម​ផ្ទះមួយ​ នៅ​ក្រុង​បុរាណ​ហាណូយ​
ជា​ស្ថាបត្យកម្ម​​​​វិស្វករ​ Takashi Niwa ពេញចិត្ត​បំផុត​។​



 
សំណង់​ស្ថាបត្យកម្ម​របស់​បង​ Takashi Niwa តែង​​ផ្សារភ្ជាប់​​នឹង​បរិស្ថាន​ មនុស្ស​និង​វប្បធម៌​។

 

មិន​បញ្ឈប់ត្រឹម​សមិទ្ធផល​សម្រេចបាន​ បង Takashi Niwa ឃ្មាតខ្មី​សាង​តម្លៃ​​ពាណិជ្ជសញ្ញា​សម្រាប់​សំណង់​ស្ថាបត្យកម្ម​​បៃតង​ ផ្តល់​អត្ថប្រយោជន៍​ជូន​សហគមន៍​៕​
 

អត្ថបទ៖ ប៊ិចវឹន ​ រូបថត៖ វៀតគឿង​

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top