13/05/2017 10:12 GMT+7 Email Print Like 0

SOM-2 APEC៖ចំណុចលេចធ្លោពីការជម្រុញពាណិជ្ជកម្មឌីជីថលទៅដល់ការគាំពារសង្គម

ប្រធានបទលេចធ្លោពីការជម្រុញ ពាណិជ្ជកម្មឌីជីថលទៅដល់ការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស បង្កើនការគាំពារ សង្គមទៅដល់កិច្ចការគ្រប់គ្រងស្រា សុទ្ធតែបានលើកយកមកពិភាក្សានិងវិភាគ យ៉ាងច្បាស់លាស់។


ទិដ្ឋភាពនៃសន្និសីទ បណ្តាញមជ្ឈមណ្ឌលស្រាវជ្រាវ APEC (រូបថតៈAnh Tuấn- Hoàng Lê/VOV )

អញ្ជើញថ្លែងមតិបើកសន្និសីទបណ្តាញមជ្ឈមណ្ឌលស្រាវជ្រាវ APEC អនុរដ្ឋមន្ត្រីការបរទេសវៀតណាមនិងជាប្រធាន SOM បានអះអាងថា ក្នុងឆ្នាំ២០១៧ កិច្ចសហប្រតិបត្តិការ APEC ក្រោមប្រធានបទ “បង្កើតកម្លាំងចលករថ្មី រួមគ្នាពូនជ្រុំ សម្រាប់អនាគត” តាមនោះ កិច្ចសហប្រតិបត្តិការ APEC ត្រូវផ្តោតសំខាន់លើខ្លឹមសារអាទិភាពដូចជា ជម្រុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសសមាជិកតាមទិសនិរន្តរ ភាព មានកានច្នៃប្រឌិតថ្មីនិងគ្របដណ្តបនិងធានាសន្តិសុខស្បៀងអាហារ ជម្រុញវិស័យកសិកម្មអភិវឌ្ឍន៍និរន្តរភាពភ្ជាប់ជាមួយការទប់ ទល់បម្រែបម្រួលអាកាសធាតុ។

នៅក្នុងសិក្ខាសាលាអប់រំនិងបណ្តុះបណ្តាលជំនាញនិងធានាសន្តិសុខសង្គម អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Doan Mau Diepបានសង្កត់ធ្ងន់ថា៖

“ធានាសន្តិសុខសង្គមជាការវិនិយោគមួយទៅលើមនុស្សនិងទៅលើការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមយូរអង្វែង។ ដោយ​ពាក្យស្លោក “គ្មាននរណាម្នាក់ត្រូវទុកឲ្យនៅពីក្រោយ” ដែលបានអះអាងនៅក្នុងរបៀបវារៈស្តីពីការអភិវឌ្ឍន៍​និរន្តរភាពរបស់អង្គការសហប្រជាជាតិដល់ឆ្នាំ២០៣០ នោះគឺគួរតែមានការឯកភាពរវាងបណ្តាប្រទេស​អាស៊ី-ប៉ាស៊ីហ្វិក ។ តាមនោះត្រូវធានាថា កម្មវិធីធានាសន្តិសុខសង្គមទាំងអស់គួរតែស្របទៅនឹងការ ផ្លាស់ប្តូរអំពីសេដ្ឋកិច្ច សង្គម គ្រោះមហន្តរាយជាដើម”។

ក្នុងថ្ងៃធ្វើការទី១២ឧសភានេះ មន្ត្រីជាន់ខ្ពស់ APEC ក៏បានពិភាក្សាអំពីដៃគូ គោលនយោបាយអំពីវិទ្យាសាស្ត្រ​បច្ចេកវិទ្យាច្នៃប្រឌិតនិងជួបសន្ទនាអំពីឧស្សាហកម្មរថយន្តផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ