05/08/2017 13:47 GMT+7 Email Print Like 0

SOM អាស៊ាន+៣ និង EAS៖ ធានាឲ្យជោគជ័យនៃសន្និសីទកំពូលខែវិច្ឆិកាខាងមុខ


SOM អាស៊ាន+៣ និង EAS៖ ធានាឲ្យជោគជ័យនៃសន្និសីទកំពូលខែវិច្ឆិកាខាងមុខ 

ក្នុងក្របខណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥០ (AMM-៥០) និងបណ្ដាសន្និសីទទាក់​ទិន​នានានៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៨ បានប្រព្រឹត្តិទៅសន្និសីទអាស៊ាន+៣ រវាងសមាគមប្រជាជាតិអាគ្នេយ៍អាស៊ី (អាស៊ាន) ជាមួយបណ្ដាប្រទេស៖ ចិន ជប៉ុន កូរ៉េ និងសន្និសីទ​ SOM EAS រវាងអាស៊ានជាមួយដៃគូទាំង ៨ រួមមាន៖ អូស្ត្រាលី  ចិន  ឥណ្ឌា  ជប៉ុន  នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និងអាមេរិក។ នេះគឺជាបណ្ដាកិច្ចប្រជុំដើម្បីត្រៀមរៀបចំរបៀបវារៈ និងឯកសារនានាសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រី​ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ៧ សីហាខាងមុខ។  អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung ប្រធាន​ SOM អាស៊ានរបស់វៀតណាមបានដឹកនាំគណៈប្រតិភូចូលរួមបណ្ដាសន្និសីទនេះ។

អញ្ជើញថ្លែងមតិនៅសន្និសីទ SOM អាស៊ាន+៣  អនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo - ប្រធាន​ SOM អាស៊ានរបស់ហ្វីលីពីនបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនិងការរួមវិភាគទានដល់មូលនិធិ អាស៊ាន+៣  នៃបណ្ដាប្រទេសដៃគូនារយៈពេលកន្លងទៅ។ លោកបានអះអាងថា នេះគឺជាឱកាសដើម្បីវាយតម្លៃតួនាទីរបស់អាស៊ាន+៣។

នៅក្នុងសន្និសីទ SOM EAS បណ្ដាប្រទេសបានពិភាក្សាលើការអនុវត្តផែនការសកម្មភាពដំណើការសេចក្តីប្រកាស​ទីក្រុងភ្នំពេញ ជាពិសេសលើវិស័យអាទិភាព រួមមាន៖ ថាមពល អប់រំ ហិរញ្ញវត្ថុ ការពារបរិស្ថានជាដើម។

នាពេលល្ងាចថ្ងៃទី ៤ សីហាដដែល បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានមានជំនួបសន្ទនាជាមួយតំណងគណៈ​កម្មាធិការ​អន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងចូលរួមសន្និសីទគណៈកម្មាធិការសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍មិនមានអាវុធនុយក្លេអ៊ែរ (SEANFWZ)៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ