10/06/2015 09:45 GMT+7 Email Print Like 0

SOM អាស៊ានស្នើរឲ្យពិភាក្សាស្តីពី COC នៅសន្និសីទថ្នាក់រដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី ៤៨


SOM អាស៊ានស្នើរឲ្យពិភាក្សាស្តីពី COC នៅសន្និសីទថ្នាក់រដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី ៤៨ (Image: VNA)
នាថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៥ អគ្គលេខាធិការក្រសួងការបរទេសម៉ាឡេស៊ីលោក Othman Hashim បានឲ្យដឹងថា៖ បញ្ហាមួយក្នុងចំណោមបញ្ហាដែល​សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM ASEAN) បានផ្តើមឡើងគឺធ្វើ​ការពិភាក្សាអំពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) នៅ សន្និសីទថ្នាក់រដ្ឋម​ន្ត្រីការបរទេសលើកទី ៤៨ (AMM លើកទី ៤៨) ដែលគ្រោង ប្រព្រឹត្តទៅនាខែសីហាខាងមុខនៅរដ្ឋធានី Kuala Lumpur ​ម៉ាឡេស៊ី។ លោក Othman Hashim បានឲ្យដឹងថែមទៀតថា៖ បញ្ហាផ្សេងៗទៀតដែលត្រូវបានពិភាក្សា​លើកនេះរួមមាន៖ ការខំប្រឹងប្រែងកសាងតំបន់អាស៊ី-អាគ្នេយ៍ក្លាយទៅជាតំបន់គ្មានអាវុធនុយក្លេអ៊ែរនិងការដែលប្រទេសមួយចំនួនក្នុងនោះមានន័រវ៉ែកនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានសូម​ក្លាយទៅជាដៃគូសន្ទនារបស់អាស៊ាន។  ជាលំអិត សន្និសីទ AMM លើកទី ៤៨ នឹងពិភាក្សាអំពីពិធីសារស្តីពីសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ានដែលចូលជាធរមានចាប់ពីឆ្នាំ ១៩៩៧​​​ មក ព្រមទាំង ស្វែងរកការគាំទ្រពីបណ្ដាដៃគូសន្ទនារបស់អាស៊ាននិងប្រទេសផ្សេងៗទៀតក្នុងការរក្សារសន្ធិសញ្ញានេះ អត់ធ្មត់ផលិតកម្មនិងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ តាមរបៀបវរៈ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ បណ្ដាមន្ត្រីជាន់ខ្ពស់របស់អាស៊ាននិងដៃគូសន្ទនារួមមានចិនជប៉ុននិងកូរ៉េខាងត្បូង (អាស៊ាន+៣) បានប្រជុំអំពីការត្រៀម​រៀប​ចំសំរាប់សន្និសីទ AMM និងបណ្ដាសន្និសីទទាក់ទិននាពេលខាងមុខ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ