25/11/2018 10:02 GMT+7 Email Print Like 0

SMBC សន្យាបណ្ដាក់ទុនចូលមកវៀតណាម


 ប្រធានគណៈកម្មាធិការ សេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh (ខាងស្ដាំ) បានទទួលជួបជាមួយលោក Koichi Miyata ប្រធានសម្ព័ន្ធក្រុមហ៊ុន Sumitomo Mitsu Financial Group (SMFG) និងជាប្រធានធនាគារ Sumitomo Mitsu Banking Corporation (SMBC) របស់ជប៉ុន (រូបថត៖ TTXVN)

 នារសៀល​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅរ​ដ្ឋធានីហាណូយ ប្រធានគណៈកម្មាធិការ ​សេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh បាន​ទទួលជួបជាមួយលោក K​oichi Miyata ប្រធានសម្ព័ន្ធក្រុម​ហ៊ុន Sumitomo Mitsu Financial Group (SMFG) និងជា​ប្រធានធនាគារ ​Sumitomo Mitsu Banking Corporation (SMBC) របស់ជ​ប៉ុន​។
 
នៅក្នុងជំនួប​នេះ លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា វៀតណាមកំពុង បន្តកែ​លម្អ​បរិយា​កាស​វិនិយោគ​-ធ្វើអាជីវកម្ម​ ដើម្បីជួយសម្រួលដល់សកម្មភាព របស់​វិនិយោគិនទាំងជាតិនិងអន្តរជាតិ ​ដែលក្នុង​នោះ​​មាន​ធនាគារ​ SMBC ផង ដែរ។ លោកមានគោលបំណងថា ធ​នាគារ​ SMBC បន្តធ្វើ​សកម្មភាព​ដ៏យូរ​អង្វែង​ បើកពង្រីកកិច្ចសហប្រតិបតិ្តការ​និងចែករំលែកបទពិសោធន៍ជាមួយវៀតណាម​ សំដៅរួម​ចំណែក​ទៅក្នុង​​ការអភិវឌ្ឍ​នៃប្រ​ព័ន្ធធនាគារនៃវៀតណាម​ និងខឿនសេដ្ឋកិច្ចវៀតណា​មផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ