12/06/2018 09:46 GMT+7 Email Print Like 0

SCO គាំទ្រដោះស្រាយបណ្ដាជំលោះដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ


 SCO គាំទ្រដោះស្រាយបណ្ដាជំលោះដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ

សន្និសីទកំពូលអង្គការសហប្រតិបត្តិការសៀងហាយ (SCO) លើកទី ១៨ បានបិទបញ្ចប់នាយប់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុង Qingdao ខេត្ត Shandong របស់ចិន។ សន្និសីទបានចេញសេចក្តីថ្លែងការណ៍រួមទីក្រុង Qingdao ព្រមទាំង សេចក្តីសារព័ត៌មានដែលបានសង្កត់ធ្ងន់ទៅលើតួនាទីកាន់តែសំខាន់នៃអង្គការនេះ ដោយការបំពេញបន្ថែមប្រទេសជាសមាជិកចំនួន ២ ទៀតគឺឥណ្ឌានិងប៉ាគីស្ថាន។ សេចក្តីសារព័ត៌មានបានលើក​ច្បាស់ថា៖ SCO កំពុងមានឱកាសបើកទូលាយដោយឥទឈប់ឈរដោយមានការរួមបញ្ជូលប្រទេសជាសមាជិក ចំនួន ២ ទៀតគឺឥណ្ឌានិងប៉ាគីស្ថាន។ បណ្ដាប្រទេស  SCO ទាំងឡាយប្តេជ្ញា គាំទ្រដំណើរការសម្រុះសម្រួលជំលោះនៅអាហ្វហ្គានីស្ថានស៊ីរី មជ្ឈឹមបូព៌ារ ឧបទ្វីបកូរ៉េក៏ដូចជាតំបន់ផ្សេងទៀតដោយឈរលើច្បាប់អន្តរជាតិ។ ប្រទេស SCO ទាំងឡាយសុទ្ធតែអះអាងលើសារសំខាន់នៃការអនុវត្តជាបន្តកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឬហៅថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA)។ ក៏តាមសេចក្តីសារព័ត៌មាននេះថា៖  Kyrgyzstan ទទួលតំណែងជា ប្រធានប្តូរវែនរបស់ SCO នាឆ្នាំ ២០១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ