Réhahn Croquevielle កើតឆ្នាំ១៩៧៩ នៅក្រុង Normandy ជាតំបន់មួយក្នុងចំណោមរម្មណីយដ្ឋានប្រវត្តិសាស្រ្តនៅប្រទេសបារាំង។ បងជាមនុស្សម្នាក់ក្នុងចំណោមអ្នកថតរូបជំនាញអន្តរជាតិលេចធ្លោបំផុត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បងតែងចូលតួជា “តួអង្គពិសោធន៍” ក្នុងកម្មវិធីទូរទស្សន៍របស់ National Geographic, BBC, Travel Live។ ក្នុងដំណើរការនិពន្ធ បង Rehahn បានដើរឆ្លងកាត់ប្រទេសចំនួន៣៥ មុនពេលជ្រើសយកវៀតណាមជាស្រុកកំណើតទីពីរ។
ឆ្នាំ២០០៨ បង Rehahn ទៅសាប៉ា (Sapa) ថតទេសភាព ប៉ុន្តែបន្ទាប់ពីការធ្វើដំណើរនេះ បងមានបន្ថែមនូវរូបថតរាប់ពាន់ស្លឹកអំពីជនជាតិភាគតិចនៅតំបន់ពាយព្យវៀតណាម ។ រូបថតពិតៗអំពីមនុស្សនិងសម្លៀកបំពាក់ប្រពៃណីពិសេសរបស់ពួកគាត់ ទាំងនេះបានធ្វើឲ្យអ្នកថតរូបវិលត្រឡប់មកកាន់វៀតណាម ហើយសម្រេចចិត្តអនុវត្តគម្រោងការថតរូបមិនត្រឹមតែសម្រាប់បងតែម្នាក់ នៅទាំងសម្រាប់មហាជនជំនាន់ក្រោយ។ បង Rehahn ចាត់ទុកនោះជាការតបស្នងចំពោះមនុស្សស្លូតត្រង់ ដែលបងបានជួបនិងថតរូបនៅគ្រប់ទីកន្លែងក្នុងប្រទេសវៀតណាម។
ជិតដប់ឆ្នាំមមាញឹកថតរូប អ្នកថតរូបជនជាតិបារាំង បានថតរូបអ្នកតំណាងជនជាតិ៤៥រូប ក្នុងចំណោម៥៤ជនជាតិនៅវៀតណាម។ ថ្មីៗនេះ បងបានរៀបចំតាំងពិព័រណ៍រូបថតឈ្មោះ “កេរដំណែលមិនអាចកាត់ថ្លៃ” នៅសារមន្ទីរជនជាតិសាស្រ្តវៀតណាម ដើម្បីឧទ្ទេសនាមដល់មហាជននូវការស្វែងយល់ថ្មីៗរបស់បង បរិយាយពីមនុស្សនិងជីវភាពរស់នៅនៃជនជាតិភាគតិចនៅវៀតណាម។ តាំងពិព័រណ៍នឹងអូសបន្លាយដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧។
អ្នកថតរូប Rehahn ឧទ្ទេសនាមចំពោះភ្ញៀវទេសចរណ៍ដែលអញ្ជើញមកទស្សនាតាំងពិព័រណ៍រូបថត “កេរដំណែលមិនអាចកាត់ថ្លៃ”។ រូបថត៖ ហាមី សាស្រ្តារង បណ្ឌិត វ៉ក្វាងត្រុង (Vo Quang Trong) - នាយកសារមន្ទីរជនជាតិសាស្រ្តវៀតណាម ជូនបាច់ផ្កាដល់អ្នកថតរូប Rehahn ក្នុងពិធីបើកតាំងពិព័រណ៍រូបថត “កេរដំណែលមិនអាចកាត់ថ្លៃ”។ រូបថត៖ ហាមី អ្នកថតរូប Rehahn សំណេះសំណាលជាមួយមាមីងជនជាតិភាគតិចនៅក្នុងតាំងពិព័រណ៍ “កេរដំណែលមិនអាចកាត់ថ្លៃ”។ រូបថត៖ហាមី ភ្ញៀវទេសចរណ៍យ៉ាងច្រើនបានអញ្ជើញមកទស្សនាតាំងពិព័រណ៍រូបថត “កេរដំណែលមិនអាចកាត់ថ្លៃ” របស់បង Rehahn។ រូបថត៖ ហាមី អ្នកថតរូប Rehahn ថតរូបជាមួយជនជាតិភាគតិចក្នុងតាំងពិព័រណ៍ “កេរដំណែលមិនអាចកាត់ថ្លៃ” បានប្រព្រឹត្តទៅនៅសារមន្ទីរជនជាតិសាស្រ្តវៀតណាម។ រូបថត៖ ហាមី |
ពេលទស្សនារូបថតទាំង៣៥ផ្ទាំងរបស់ បង Rehahn ដែលកំពុងតាំងបង្ហាញក្នុងសារមន្ទីរជនជាតិសាស្រ្ត មហាជនហាក់ដូចជាឃើញខ្លួនកំពុងសាសងជាមួយអ្នកតំណាង នៃជនជាតិភាគតិចនីមួយៗនៅប្រទេសវៀតណាម ដូចបានឃើញផ្ទាល់ភ្នែកនូវឈុតសម្លៀកបំពាក់ពិសេសដាច់ដោយឡែករបស់ពួកគាត់។ រូបថតនេះ មិនត្រឹមតែរួមចំណែកផ្សព្វផ្សាយនិងលើកស្ទួយខឿនវប្បធម៌សម្បូរបែប របស់វៀតណាម នៅទាំងជាសារដំណឹងចង់ឲ្យមនុស្សគ្រប់គ្នា យកចិត្តទុកដាក់ និងរួមដៃរក្សាលក្ខណៈវប្បធម៌របស់ជនជាតិភាគតិច។
ព្រឹត្តការណ៍ចំណាប់អារម្មណ៍របស់ បង Rehahn៖ |
បង Rehahn ឲ្យដឹងថា៖ បន្ទាប់ពីការធ្វើដំណើរស្វែងយល់លើកដំបូងអំពីតំបន់ភ្នំភាគខាងជើងវៀតណាម បងបានឃើញផ្ទាល់ភ្នែកភាពស្មុគស្មាញ សម្បូរបែបផ្លាស់ប្តូរអន្តរកម្ម និងអត្ថិភាពស្តួចស្តើងនៃកេរដំណែលវប្បធម៌របស់ក្រុមជនជាតិភាគតិច។ ព្រួយបារម្ភពីកត្តាទាំងឡាយនៃលក្ខណៈជនជាតិ និងភាពសាបសូន្យទៅតាមពេលវេលា បង Rehahn យកអស់កម្លាំងកាយចិត្តដើម្បីធ្វើសម្រេចឆាប់រហ័សនូវគម្រោងការ "កេរដំណែលមិនអាចកាត់ថ្លៃ”។ ពីព្រោះ តាមបង វិធីមានប្រសិទ្ធភាពបំផុត ដើម្បីអភិរក្សវប្បធម៌នៃក្រុមជនជាតិ គឺឲ្យពួកគាត់ឃើញនូវភាពគោរព ស្រឡាញ់ ពីសហគមន៍ខាងក្រៅ ធ្វើឲ្យពួកគាត់មានអារម្មណ៍មោទនៈ អំពីកេរដំណែលនិងទំនៀមទម្លាប់បុរាណរបស់ខ្លួន។
នៅរាល់ផ្ទាំងរូបថតរបស់បង Rehahn សុទ្ធតែមានរឿងរ៉ាវដោយឡែកមួយភ្ជាប់ជាមួយនឹងអនុស្សាវរីយ៍ ពេលធ្វើដំណើរទៅដល់ភូមិជនជាតិនីមួយៗ។ បងចង់ចាំយ៉ាងច្បាស់នូវអារម្មណ៍រំភើប ពេលបានប្រធានភូមិជនជាតិចើរ៉ (Cho Ro) ជនជាតិកើទូ (Co Tu) ជូនសម្លៀកបំពាក់ប្រពៃណីចុងក្រោយបង្អស់របស់ពួកគាត់។ ដើម្បីថតរូបជនជាតិរើម៉ាំ (Ro Mam) បង Rehahn ត្រូវរងចាំបីឆ្នាំបន្តបន្ទាប់។ ឬពេលជួបជនជាតិឡាហូ (La Hu) បងភ្ញាក់ផ្អើលពីព្រោះគ្មាននរណាម្នាក់ចេះភាសាវៀតណាម...។ ប៉ុន្តែសំខាន់បំផុត គឺអារម្មណ៍សុភមង្គលពេលអ្នកថតរូប ថតបាននូវស្លឹករូបថតដ៏គាប់ចិត្ត ហើយប្រមូលផ្តុំបានកម្រងឯកសារកម្រមាន។
ពិបាកនឹងរៀបរាប់អស់នូវជំហានជើងរបស់បង Rehahn ដែលធ្វើដំណើរទៅកាន់ភូមិឆ្ងាយដាច់ស្រយាលចំនួន១០០កន្លែង របស់វៀតណាម ដើម្បីថតរក្សាទុកនូវរឿងរ៉ាវអំពីជនជាតិភាគតិច។ បងកំពុងនឹងបន្តធ្វើដំណើរស្វែងរកជំនួបគ្រប់ជនជាតិ ក៏ដូចជាក្រុមតូចដើម្បីគម្រប់កម្រងប្រមូលផ្តុំ “កេរដំណែលមិនអាចកាត់ថ្លៃ” តាំងពិព័រណ៍នៅសារមន្ទីរឯកជនរបស់បងក្នុងក្រុងហូយអាន (Hoi An)។ បង Rehahn បង្ហើបដំណឹងថា សំបុត្រចូលនឹងមិនបានគិតថ្លៃ ដើម្បីភ្ញៀវទេសចរណ៍យ៉ាងច្រើនអាចមានឱកាសចូលមកស្វែងយល់បន្ថែម ពីវប្បធម៌សម្បូរបែបរបស់វៀតណាម។ ក្រៅពីនោះ អ្នកថតរូបជនជាតិបារាំង កំពុងឡើងផែនការនាំអ្នកតំណាងទាំង៥៤ជនជាតិនៅវៀតណាម ទៅសម្តែងវប្បធម៌ប្រពៃណីរបស់ពួកគាត់នៅទីក្រុងហូយអាន (Hoi An)។
បង Rehahn និងគ្រួសារកំពុងរស់នៅក្រុងហូយអាន (Hoi An)ហើយរៀងរាល់ថ្ងៃបងនៅតែមមាញឹកធ្វើការងាររបស់ខ្លួន - ថតរូប។ វៀតណាមបានក្លាយទឹកដីដែលបងស្រឡាញ់រាប់អាន មានមនោសញ្ចេតនាកាន់តែកើនឡើង បន្ទាប់ពីជំហានដំណើរដើរលើទឹកដីរូបអក្សរ S ៕
កុមារនិងមិត្តភក្តិជនជាតិម្នុង (Mnong) នៅក្នុងភូមិ។ រូបថត៖ Rehahn នារីចងសក់ ជាលក្ខណៈពិសេសដោយឡែករបស់ជនជាតិហ្មុង (Hmong) (ខ្មៅ)។ រូបថត៖ Rehahn រូបថតនារីជនជាតិបូអ៊ី (Bo Y)។ រូបថត៖ Rehahn កុមារជនជាតិ Bahnar។ រូបថត៖ Rehahn ជនជាតិហ្រេ (Hre)។ រូបថត៖ Rehahn សម្លៀកបំពាក់របស់ជនជាតិឡោៗ (Lo Lo)។ រូបថត៖ Rehahn សម្លៀកបំពាក់ជនជាតិយ៉ាវ (Dao) ក្រហម។ រូបថត៖ Rehahn រូបថតជនជាតិស្ទៀង។ រូបថត៖ Rehahn កញ្ញាជនជាតិឡោៗ(Lo Lo)។ រូបថត៖ Rehahn |
អត្ថបទ៖ ប៊ីវឹន រូបថត៖ ហាមីនិង Rehahn