19/04/2018 00:01 GMT+7 Email Print Like 0

Ramsar Lang Sen - ទីកន្លែងដ៏ចាប់ចិត្តសំរាប់ភ្ញៀវទេសចរណ៍

នាប៉ុន្មានឆ្នាំកន្លងមកនេះ តំបន់ដុងថាបមឿយ (Dong Thap Muoi) បានតភ្ជាប់នឹងតំលៃវប្បធម៌ ប្រវត្តិសាស្ត្រ ចិត្តគោរពរាប់អានភ្ញៀវចិត្តស្មោះត្រង់របស់បងប្អូនប្រជាជនដែលរស់នៅទីនោះ។ ទន្ទឹមនឹងនេះ​ ​តំបន់នេះមានប្រព័ន្ធអេកូធម្មជាតិពិសេសនៃតំបន់ទន្លេណាមបូ (Nam Bo) យើងខ្ញុំមានឱកាសមកទស្សនានិងស្វែងយល់តំបន់អេកូធម្មជាតិនេះស្ថិតក្នុងតំបន់អភិរក្សដីលិចទឹក ឡាង សែន ( Lang Sen) - តំបន់ Ramsar ទី នៅប្រទេសវៀតណាមដែលបានទទួលស្គាល់នាខែវិច្ឆិកា ឆ្នាំ២០១៥។

អត្ថន័យអំពី “តំបន់ដុងថាបមឿយ (Dong Thap Muoi) មានផ្កាឈូកស្រស់ស្អាតបំផុត នៅទូទាំងប្រទេស​វៀត​ណាម​” ដូច្នេះយើងខ្ញុំបានធ្វើដំណើរការទៅកាន់ឡាងសែន  (Lang Sen) ទោះបីជា យើងខ្ញុំយល់ដឹងនៅតែស្រពេចស្រពិលអំពីភូមិសាស្ត្រទីនេះ។ ពីទីក្រុងហូជីមិញ (Ho Chi Minh) ទៅកាន់តំបន់ដុងថាបមឿយ (Dong Thap Muoi) ចំងាយ ១៤០ គីឡូម៉ែត្រ។ ប៉ុន្តែតាមការណែនាំរបស់លោក ទ្រឿងថាញសើន (Truong Thanh Son) នាយកតំប់អភិរក្សដីលិចទឹក ឡាងសែន  (Lang Sen) យើងខ្ញុំបានឆ្លងកាត់វាលស្រែធំល្វឹងល្វើយ ស្ថិតនៅកណ្តាល​ព្រៃស្មាច់ បន្ទាប់នោះ យើងខ្ញុំបន្តឆ្លងកាត់ព្រែកតូច និងជិះកាណូតប្រហែលមួយគីឡូម៉ែត្រទៀត ទើបមកដល់ ឡាងសែន  (Lang Sen)។

តំបន់ដីលិចទឹកឡាងសែន  (Lang Sen) ស្ថិតក្នុងឋានទីស្ងប់ស្ងាត់ ស្រះផ្កាឈូកដ៏ធំល្វឹងល្វើយកំពុងសាយគន្ធពិដោរ​ក្រអប់។ បងប្អូនពលករធ្វើការក្នុងតំបន់អភិរក្សនេះ អ្នកណាក៏រាក់ទាក់និងត្រៀមខ្លួនណែនាំយើងខ្ញុំមកទស្សនាតំបន់អេកូដីលិចទឹក ដែលគេហៅថា “តំបន់ដុងថាបមឿយ (Dong Thap Muoi) តូច”។


តំបន់អភិរក្សដីលិចទឹកឡាងសែន  (Lang Sen) ស្ថិតក្នុងពីរឃុំ៖ ឃុំវិញឡើយ (Vinh Loi)
និងឃុំវិញដាយ (Vinh Dai) ស្រុកតឹនហ៊ឹង (Tan Hung) ខេត្តឡុងអាន (Long An)។


ស្រះផ្កាឈូក ស្ថិតក្នុងតំបន់អភិរក្សដីលិចទឹកឡាងសែន  (Lang Sen)។

ផ្កាឈូកគឺជា“ចំណុចសំខាន់ៗ“ នៃសោភណ្ឌភាពឡាងសែន  (Lang Sen)។

តំបន់អភិរក្សដីលិចទឹកឡាងសែន  (Lang Sen) គឺជាទីជម្រករបស់ប្រភេទបក្សីកម្រមាន។

ទិដ្ឋភាពស្ងប់ស្ងៀម ក្នុងតំបន់អភិរក្សដីលិចទឹកឡាងសែន  (Lang Sen)។

សោភណ្ឌភាពស្អាតរបស់តំបន់អភិរក្សដីលិចទឹកឡាងសែន  (Lang Sen) ដូចក្នុងកំណាព្យ ។



សត្វបានចិញ្ចឹមក្នុងតំបន់អភិរក្សដីលិចទឹកឡាងសែន  (Lang Sen)។

ភ្ញៀវទេសចរណ៍ស្នាក់នៅជំរុំ នៅពេលមកទស្សនាតំបន់អភិរក្សាដីលិចទឹកឡាងសែន  (Lang Sen)។

លោក ទ្រឿងថាញសើន (Truong Thanh Son) នាយកតំបន់អភិរក្សដីលិចទឹក ឡាងសែន  (Lang Sen) បាននិយាយឲ្យដឹងថា៖ តំបន់នេះបានបង្កើតឡើងនាឆ្នាំ២០០៤ មានទំហំជាង ៥០៣០ ហិចតា និងស្ថិតក្នុងភូមិសាស្ត្រឃុំវិញឡើយ (Vinh Loi) និងឃុំវិញដាយ (Vinh Đại) ស្រុកតឹនហ៊ឹង (Tan Hung) ខេត្តឡុងអាន (Long An)។ ឡាងសែន  (Lang Sen) គឺទីកន្លែងទី ៧ របស់ប្រទេសវៀតណាមបានទទួលស្គាល់គឺតំបន់ Ramsar នៃពិភពលោក នាខែវិច្ឆិកា ឆ្នាំ២០១៥ (តំបន់ដីលិចទឹកដែលដើរតួនាទីសំខាន់ៗរបស់អន្តរជាតិ នាសព្វថ្ងៃនេះ)។
បន្ទាប់ពី តំប់នអភិរក្សដីលិចទឹក ឡាងសែន  (Lang Sen) បានបង្កើតឡើងការិយាល័យទេសចរណ៍ សំដៅជំរុញបណ្តាសកម្មភាពទាក់ទាញភ្ញៀវពីគ្រប់ទិសគ្រប់ទីកន្លែងមកទស្សនាតំបន់ពិសេសនេះ រួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តឡុងអាន (Long An) ។

 

តំប់អភិរក្សដីលិចទឹក ឡាង​សែន  (Lang Sen) មានរុក្ខជាតិធម្មជាតិចំនួន ១៥៦ ប្រភេទ បក្សីកម្រចំនួន ១៤២ ប្រភេទ រួមជាមួយប្រភេទ​ត្រី ថនិកសត្វ សត្វ​លូន​ ជាដើម។ 

នាម៉ោង ៥ ព្រឹក លោក ង្វៀនវ៉ាន់កួក (Nguyen Van Cuoc) កម្មាភិបាលម្នាក់នៃការិយាល័យទេសចរណ៍ឡាងសែន  (Lang Sen) បានហៅយើងខ្ញុំឲ្យភ្ញាក់ពីគេង ដើម្បីមើលឃើញបក្សីមក និងជ្រកនៅទីនេះ“ចំអំឡុងពេលនេះ វាចូលចិត្តប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករ”។ លោក កួក (Cuoc) ជិះម៉ូត្រ និងឌុបយើងខ្ញុំឆ្លងកាត់ផ្លូវតូចដែលសងខាងផ្លូវដាំដើមស្មាច់ ជុំវិញផ្លូរគឺវាលស្រែលិចទឹកមានរុក្ខជាតិពិសេស​។​ នាពេលព្រឹក រូបភាពបក្សីរាប់ពាន់ក្បាលហោះឡើង ក្នុងទីស្ថានទឹកដីធំល្វឹងស្វើយ ដែលជារយៈពេលចាប់ចិត្ត និងមិនអាចបំភ្លេចបានទេចំពោះអ្នកណាមកទស្សនា​តំបន់​អភិរក្សដីលិចទឹក ឡាងសែន  (Lang Sen)។
 

លោកកួក (Cuoc) បន្តដឹកនាំយើងខ្ញុំដោយកាណូត សំដៅទស្សនាស្រះផ្កាឈូក ក្នុងតំបន់ អភិរក្សដីលិចទឹក ឡាងសែន  (Lang Sen)។ នាពេលព្រះអាទិត្យរះខ្ពស់ឡើង ហ្វូងកុក ហ្វូងប្រវឹក ហ្វូងសត្វចចាត...  កំពុងព្យាយាមរកស៊ី។ លោកបាននិយាយបន្ថែមថា៖ នាសព្វថ្ងៃនេះតំបន់អភិរក្សដីលិចទឹក ឡាងសែន  (Lang Sen) កំពុងរក្សា និងអភិរក្សស្រះផ្កាឈូកទំហំ ៥០ ហិចតា និងវាលស្រែទំហំ ៤០ ហិចតា រួមជាមួយប្រភេទសត្វមួយចំនួនកំពុងបានស្តារឡើងវិញ…ប្រការនេះបានបង្កលក្ខណៈងាយស្រួលសំរាប់សត្វបក្សី និងប្រភេទសត្វមួយចំនួនទៀតដែលជម្រកនិងរស់នៅទីនេះ។

ពីយូរលង់មកនេះហើយ នៅពេលនិយាយអំពីតំបន់ដុងថាបមឿយ (Dong Thap Muoi) គេនឹកដល់តំបន់ពោរពេញទៅដោយធនធានធម្មជាតិជាសម្បូរ៍ កសិផលពិសេសនៃតំបន់ទន្លេព្រែកណាបូ (Nam Bo)។ ជាពិសេស នារដូវទឹកឡើង គេនឹងគិតដល់តំបន់ដុងថាបមឿយ (Dong Thap Muoi)  ក្នុងនោះមានខេត្តអានយ៉ាង (An Giang) យ៉ាងហោចណាស់គេគិតដល់ខេត្តឡុងអាន (Long An)។

ប៉ុន្តែតាមការពិត នាពេលរដូវទឹកមកដល់ កសិផលពិសេសនៃតំបន់ដុងថាបមឿយ (Dong Thap Muoi) មកពីតំបន់ អភិរក្សដីលិចទឹក ឡាងសែន  (Lang Sen) ស្ថិតក្នុងភូមិសាស្ត្រខេត្តឡុងអាន (Long An)។ ប្រការនេះនឹងជួយភ្ញៀវទេសចរណ៍ស្គាល់ និងមកទស្សនាខេត្ត ឡុងអាន (Long An) ជាច្រើន សំដៅស្វែងយល់តំបន់មួយ ស្ថិតនៅវាលទំនាបគីវឡុង (Cuu Long) ចាប់ពីប៉ុន្មានឆ្នាំមកនេះហើយ នៅតែរក្សាបណ្តាតំលៃវប្បធម៌ ទេសចរណ៍ជាពិសេសនៃតំបន់ដុងថាបមឿយ (Dong Thap Mươi) ហើយជាគំរូគឺតំបន់អភិរក្សដីលិចទឹក ឡាងសែន  (Lang Sen) ./

អត្ថបទ៖ ង្វៀនវូថាញដាត រូបថត៖ ង្វៀនឡឹន

បណ្តាអត្ថបទបានផ្សាយ