19/01/2015 09:25 GMT+7 Email Print Like 0

Quang Ninh បានបើកសម្ភោធន៍គំរោងការបញ្ជូនបណ្ដាញអគ្គិសនីទៅឃុំកោះចំនួន ៥ស្រុកកោះ Van Don


Quang Ninh បានបើកសម្ភោធន៍គំរោងការបញ្ជូនបណ្ដាញអគ្គិសនីទៅឃុំកោះចំនួន ៥ស្រុកកោះ Van Don (VOV)

នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ ​នៅឃុំកោះ Ngoc Vung ស្រុក Co To ក្រុមហ៊ុន​អគ្គិសនី Quang Ninh បានរៀបចំពិធី​បើក​​សម្ភោ​ធន៍គំរោងការបញ្ជូនអគ្គិសនី​ជាតិ​ទៅ​ឃុំ​កោះចំនួន៥នៅស្រុកកោះ Van Don ខេត្ត Quang Ninh។ ថ្លែងមតិ​នៅ​​ពិធីបើកសម្ភោធន៍គំរោងការ លោក Dang Huy Hau អនុប្រធានគណៈ​កម្មាធិការ​ប្រជាជនខេត្ត Quang Ninh បាន​ចាត់​ទុកថា៖

“នេះជាព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់បំផុតក្នុងជីវិតរបស់ប្រជាជនស្រុក Van Don ពិសេសគឺឃុំកោះចំនួន៥ Ban Sen, Minh​ Chau, Quan Lan, Ngoc Vung, Thang Loi។ យើងខ្ញុំគិតថា ជីវភាពនៅដំបន់នេះនឹងផ្លាស់ប្តូរយ៉ាង​លឿន។ អគ្គិសនី​នឹងបំរើឲ្យជីវភាពរស់នៅ អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រនិង​នា​ពេល​ខាងមុខសេដ្ឋកិច្ចទេសចរណ៍​នឹងបាន​អភិវឌ្ឍន៍​៕​”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ