17/12/2015 09:49 GMT+7 Email Print Like 0

Qata មានគោលបំណងវិនិយោគបណ្ដាគំរោងការណ៍ធំនិងយូរអង្វែងនៅវៀតណាម


Qata មានគោលបំណងវិនិយោគបណ្ដាគំរោងការណ៍ធំនិងយូរអង្វែងនៅវៀតណាម

នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang​បាន​ទទួល​ជួប​សន្ទនា​ជាមួយ​លោក Abdullah Bin Ibrahim Abdulrahman Sultan Al Hamar ឯកអគ្គរដ្ឋទូត Qata អញ្ជើញ​មកជំរាប់លា បញ្ចប់​បេសកកម្មការ​ទូត​នៅវៀត​ណាម។ នៅទីនេះ ប្រធានរដ្ឋ លោក truong Tan Sang វាយតំលៃ​ខ្ពស់​ចំពោះ​ឯកអគ្គ​រដ្ឋទូត Abdullah បានរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ។ ប្រធាន​រដ្ឋមាន​គោលបំណងថា៖ នាពេលខាងមុខ វៀត​ណាម​និង  Qata បន្តបង្កើនជំនួបសន្ទនា​ជាន់ខ្ពស់ ផ្លាស់​ប្តូរ​គណៈ​ប្រតិភូអង្គភាព​អាជីវកម្មរវាងប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគ ពាណិជ្ជ​កម្ម រវាង​ប្រទេស​ទាំងពីរ លើគ្រប់វិស័យ។ ប្រធានរដ្ឋក៏បានស្នើអោយភាគី  Qata​ ម្ចាស់ការស្វែងរកគំរោងការណ៍ធំៗ នៅ​វៀត​ណាម សមស្របជាមួយសមត្ថភាព​របស់  Qata ពិសេសគឺយកចិត្ត​ទុកដាក់ចំពោះវិស័យសំខាន់ៗ ដូច​ជា៖ គមនាគមន៍​ផ្លូវ ស្ពាន ឧស្ម័ន…ជាដើម។ ប្រធានរដ្ឋក៏បានអះអាងថា៖វៀតណាមជានិច្ចកាល​បង្ក​លក្ខណៈ​ងាយ​ស្រួល ដើម្បីបណ្ដាអង្គភាពអាជីវកម្ម  Qata មកវិនិយោគនៅ​វៀតណាម។

​រីឯ ឯកអគ្គរដ្ឋទូត Abdullahវិញ បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាល Qatar មាន​គោល​បំណង​វិនិយោគ​គំរោង​ការណ៍​ធំៗ និង​យូរអង្វែងនៅវៀតណាម។ ទន្ទឹមនឹង​នោះ លោកក៏បានអោយដឹងថា៖ Qatar បាន​បើក​ធនាគារ​នៅ​ទីក្រុង​ហូជីមិញ និង​សង្ឃឹមថា៖ វៀតណាមនឹងបង្កលក្ខណះ ដើម្បីបង្កើតបន្ថែមសាខាធនាគារនៅទី​ក្រុង​ហូជីមិញ​ទៀត​។ នេះ​គឺជាស្ពានតភ្ជាប់ បើកចេញឱកាសជាច្រើន ហើយផ្តល់​ទុន​សំរាប់​អង្គភាព​អាជីវកម្ម​នានា​នៅវៀត​ណាម​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ