រូបសំណាក់សត្វឆ្មា ជាមួយនឹងសារសុភមង្គល

ច្រើនឆ្នាំកន្លងមកនេះ សម្រាប់អ្នកចូលចិត្តសិប្បកម្ម ចូលឆ្នាំមិនគ្រាន់តែជាការទិញផ្កាម៉ាក់ខៃ និងផ្កាអង្គាសិល្បប៉ុណ្ណោះទេ។ ប្រជាជននៅទាំងទន្ទឹងរង់ចាំបុណ្យចូលឆ្នាំប្រពៃណី ដើម្បីទិញ​រូប​សំណាក់សត្វនិមិត្តរូបរបស់​ក្រុម​ហ៊ុន​សេរ៉ាមិច មីញឡុង ១ (Minh Long I) ។ កម្រង​រូបសំណាក់សត្វ​ឆ្មា​ជា​សត្វនិមិត្តរូបបញ្ចស័កនៃ​ ​ឆ្នាំ២០២៣ ដែល​បានរចនាពិសេស មានលក្ខណៈសិល្បៈខ្ពស់ បង្កប់អត្ថន័យសេចក្ដីល្អ ដែល​សមស្របនឹងការដាក់តាំង និងធ្វើ​ជាអំណោយជូន​សាច់ញាតិ រួម​ផ្សំ​នឹង​សារជូនពរឆ្នាំថ្មី ទទួលបាន​សេចក្តីសុខ ភពសំណាង​និង​ជោគជ័យគ្រប់ភារកិច្ច។

ឆ្មាគឺជាសត្វចិញ្ចឹមមួយក្នុងចំណោមសត្វចិញ្ចឹមដែលមានភាពស្និទ្ធិស្នាលជាមួយមនុស្ស។ រូបភាពសត្វឆ្មាបានបង្ហាញ​ក្នុងកំណាព្យ និង​បង្កប់​ទស្សនវិជ្ជាស្ដីពីជីវិតក្នុងស្នាដៃ​ប្រជាប្រិយ និង​រឿង​ព្រេងនិទានជាច្រើននៃវប្បធម៌ក្នុងទ្វីបទាំង ៧។

កម្រង​រូប​សំណាក់សេរ៉ាមិចសត្វឆ្មា មីញឡុង ១ (Minh Long I) មានប្រធានបទចំនួន​៣  សិរីសួស្ដី មហាលាភ មហាសំណាង បង្ហាញពីបំណងប្រាថ្នាល្អតាមរយៈការ​បង្កើត​រូបសំណាក់សត្វឆ្មាដែល​មាន​រូបរាងផ្សេងគ្នា។ រូបសំណាក់​សត្វ​ឆ្មា លាភសំណាង  គឺជាស្នាដៃសិល្បៈតុបតែងធ្វើ​ពីសេរ៉ាមិចដែលផលិតដោយក្រុមហ៊ុន មីញឡុង ១ (Minh Long I) មានគុណភាពខ្ពស់ បង្កើតភាពស្រស់ស្អាតល្អឥតខ្ចោះ ប្រណិត និងផលិតដោយផ្ចិត​ផ្ចង់។ ជាមួយនឹងទេពកោសល្យសិល្បៈពិសេស ក្រុមហ៊ុន​ មីញឡុង​​ ១ (Minh Long I) បានប្រើ​ប្រាស់​រូបភាព​សត្វ​ឆ្មាក្នុង​រឿង​ប្រជាប្រិយ។ រូប​សំណាក់​សត្វ​ឆ្មាមហាជោគជ័យ លេចធ្លោជាមួយនឹងភាពស្រស់ស្អាតដ៏ប្រណិត។ រូបរាង​សត្វ​ឆ្មាអង្គុយយ៉ាងរឹងមាំ ត្រចៀករលោងស្អាត ភ្នែកភ្លឺ និងស្នាមញញឹមដែលបង្ហាញពីភាពវៃឆ្លាត ទំនុកចិត្ត និងក្លាហាន។ ការបំផុសគំនិតពីសត្វចិញ្ចឹមដែលស្និទ្ធិស្នាលនឹងមនុស្ស។ រូបសំណាក់​សត្វឆ្មា មហាសំណាង  មានរូបរាងស្លូតបូត ត្រចៀក​រលោងស្អាត ភ្នែក​ភ្លឺ និងទឹក​មុខ​សប្បាយរីករាយ។ ស្នាដៃនេះបង្ហាញនូវរូបភាពរបស់សត្វឆ្មាក្នុងរឿងប្រជាប្រិយ ប៉ុន្តែវាមាន​ការ​ផ្លាស់​ប្តូរ​ថ្មីបន្តិច ជាមួយ​រូបរាងរីករាយ ស្នាមញញឹម និងស្មារតីរំភើបជានិមិត្តរូបនៃសុភមង្គល សេចក្ដីសុខសាន្ត និងភាពបរិបូរណ៍។ ជាពិសេស ក​នៃ​រូបសំណាក់សត្វឆ្មា​មានពាក់​ចង្ក្រង់ពណ៌​មាស ​ដោយអត្ថន័យ​នាំសំណាង លាភ​​ សុភមង្គលជាច្រើន​មក​។

លោក លី ហ៊ុយ​សាង (Ly Huy Sang) អគ្គនាយកក្រុមហ៊ុន មីញឡុង ១ (Minh Long I) មានប្រសាសន៍ថា រូបសំណាក់​សេរ៉ាមិចសត្វ​ឆ្មានិមិត្ត​  ក្នុងឆ្នាំ២០២៣ នៅទាំងបង្កប់នូវសារមួយ​ដែល​បញ្ជូនទៅកាន់មនុស្សគ្រប់រូប «បុណ្យចូលឆ្នាំប្រពៃណី យើង​តែងតែបន់ស្រន់ សុំសេចក្ដីសុខ សុំភព្វសំណាង រក​ស៊ី​មានបាន។  មនុស្សមួយ​ចំនួនទៀតក៏បួង​សួងសុំសេចក្ដីស្រឡាញ់ សុខភាពល្អ។ ប៉ុន្តែអ្វីៗ ដែលប្រាថ្នាបំផុតរបស់បុគ្គលម្នាក់​​ៗ គឺសុភមង្គល»។

កម្រងរូបសំណាក់​សត្វ​ឆ្មា មីញឡុង ១ (Minh Long I) ដែលមានការរចនាពិសេស មានលក្ខណៈសិល្បៈខ្ពស់ បង្កប់អត្ថន័យសេចក្ដីល្អ ដែលស័ក្តិសមសម្រាប់ការដាក់តាំង និងធ្វើ​ជាអំណោយជូនដល់មនុស្សជាទីស្រលាញ់ រួមជាមួយនឹងសារជូនពរឆ្នាំថ្មី សំណាងល្អ និងសុភមង្គល។/.

 

 

ដំណាក់កាលចាក់ពុម្ភ និងបង្កើតរូបរាងនៃរូបសំណាក់។ រូបថត៖ ឡេមិញ
ដំណាក់កាលលាបពណ៌ និងកែសម្រួលគំនូរលើរូបសំណាក់​សត្វឆ្មា មុនពេលដាក់ចូលទៅក្នុងឡដុត។ រូបថត៖ ឡេមិញ
ដំណាក់កាលលាបពណ៌ និងកែសម្រួលគំនូរសម្រាប់រូបសំណាក់សត្វឆ្មា មុនពេលបញ្ចូលទៅក្នុងឡដុត។ រូបថត៖ ឡេមិញ
ដំណាក់កាលមួយ មុនពេលបិទមាស ២៤K ។ រូបថត៖ ឡេមិញ
រូបសំណាក់សត្វឆ្មាសេរ៉ាមិចទើបតែយកចេញពីឡដុត។ រូបថត៖ ឡេមិញ
លោក លីមីញសាង (Ly Huy Sang) អគ្គនាយកក្រុមហ៊ុនមីញឡុង ១ (Minh Long I) ជាមួយកម្រងរូបសំណាក់សត្វឆ្មាសេរ៉ាមិច។ រូបថត៖ ឡេមិញ
អតិថិជនទិញរូបសំណាក់សត្វឆ្មាសេរ៉ាមិច នៅបន្ទប់ដាក់តាំងរបស់ក្រុមហ៊ុន មីញឡុង ១ (Minh Long I)។ រូបថត៖ ឡេមិញ
រូបសំណាក់សត្វឆ្មាសេរ៉ាមិច - និមិត្តរូបសត្វនៃ២០២៣ របស់កុមហ៊ុន មីញឡុង ១ ( Minh Long I) ដែលមានទំហំ និងពណ៌ខុសៗគ្នា។ រូបថត៖ ឡេមិញh
រូបសំណាក់សត្វឆ្មា សិរីសួស្ដី លាបពណ៌មាស។ រូបថត៖ ឡេមិញ
រូបសំណាក់សត្វឆ្មា សិរីសួស្ដី លាបពណ៌មាស។ រូបថត៖ ឡេមិញ
រូបសំណាក់សត្វឆ្មា សិរីសួស្ដី លាបពណ៌មាស។ រូបថត៖ ឡេមិញ
រូបសំណាក់សត្វឆ្មា សិរីសួស្ដី លាបពណ៌មាស។ រូបថត៖ ឡេមិញ
រូបសំណាក់សត្វឆ្មា សិរីសួស្ដី លាបពណ៌មាស។ រូបថត៖ ឡេមិញ
រូបសំណាក់សត្វឆ្មា មហាលាភលាបពណ៌មាស។ រូបថត៖ ឡេមិញ
រូបសំណាក់សត្វឆ្មា មហាលោភ លាបពណ៌មាស។ រូបថត៖ ឡេមិញ
រូបសំណាក់សត្វឆ្មា មហាសំណាង លាបពណ៌មាស។ រូបថត៖ ឡេមិញ
រូបសំណាក់សត្វឆ្មាសេរ៉ាមិចរបស់ក្រុមហ៊ុន មីញឡុង ១ ( Minh Long I) មានរូបរាងជាច្រើនជាមួយនឹងសារជូនពរដ៏មានអត្ថន័យ៖ សិរីសួស្ដី មហាលាភ មហាសំណាងឆ្នាំថ្មី ដាយកាត (Dai Cat) តាយឡុក (Tai Loc) វ៉ានភូក (Van Phuc)។ រូបថត៖ ឡេមិញ
  • អនុត្ត៖ ឡេមិញ /កាសែតរូបភាព​វៀតណាម

top