ពិធីបុណ្យ​ ឌុកប៊ូត 'ហែក​កន្ទេល' បន់សុំសំណាងដើមនិទាឃរដូវនៅ​ ភូ ថ

នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ (ថ្ងៃទី ៨ ខែ ១ តាមច័ន្ទគតិវៀតណាម) ពិធីបុណ្យ ឌុកប៊ូត 'ហែកកន្ទេល' (ឬហៅថាពិធីបុណ្យប្លន់កន្ទេល) ប្រព្រឹត្តឡើងនៅតំបន់កេរដំណែលប្រវត្តិសាស្ត្រ ឌិញកា ភូមិ ភូលៀន ឃុំ តាម យឿង បាក់។
នេះគឺជាសកម្មភាពវប្បធម៌ប្រជាប្រិយមានពីយូរណាស់មកហើយ ជាប់ទាក់ទងនឹងរឿងព្រេងព្រះរាជបុត្រី ង៉ុកគិញ - មេទ័ពនារីដ៏មានទេពកោសល្យក្នុងសម័យ ហាយ បា ទ្រឹង។ បង្កើតឡើងវិញនូវស្មារតីនៃការកេណ្ឌ​ទ័ពចម្បាំងពលិកម្មជីវិត លត់ដំអាវុធ អបរំឆន្ទៈដ៏មុតមាំដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីបរទេស។

ពិធីកិច្ច “ហែកកន្ទេលទទួលលាភសំណាង” សង្ឃឹមឆ្នាំថ្មីដ៏សុខសាន្ត អាកាសធាតុអំណោយផល ជីវិតដ៏រុងរឿង។ ក៏រួមចំណែកដល់ការថែរក្សា ផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីរបស់តំបន់ផងដែរ៕

 
ក្បួនដង្ហែ​ “ប៊ូត” ទៅ​កាន់​អណ្ដូងទឹក​បុរាណនៃ​ភូមិដើម្បី​ធ្វើ​ពិធី​ស្រង់​ទឹក​ឲ្យ “ប៊ូត”។
បន្ទាប់ពីងូតទឹករួច បណ្តា “ប៊ូត” ត្រូវបាននាំយកទៅធ្វើពិធីប៉ាតភក់លើខ្លួន។
បន្ទាប់ពីពិធីប៉ាតភក់រួច “ប៊ូត” ត្រូវបានដង្ហែរដោយក្បួនដង្ហែដ៏ពិសិដ្ឋ ហើយដង្ហែត្រឡប់ទៅវិហារក្នុងភូមិវិញ។
បណ្តា “ប៊ូត” ត្រូវបានថ្វាយបាយដំណើប និងស្លឹកម្លូ មុនពេលធ្វើពិធីពិសិដ្ឋ។
យុវជន​ក្នុងភូមិនាំគ្នាដណ្តើមកន្ទេលសំណាង​ពេល​ដើមឆ្នាំ។
គណៈកម្មការនៃកម្មវិធី "ហែកកន្ទេល" ពិសិដ្ឋដើម្បីចែកពរជ័យសម្រាប់ឆ្នាំថ្មីដល់អ្នកស្រុក និងភ្ញៀវទេសចរ។
ភាពសប្បាយ​រីករាយរបស់ប្រជាជននៅពេលបាន​កាន់​បំណែក​​កន្ទេល​ពិសិដ្ឋ​នៅក្នុង​ដៃ ជា​និមិត្តរូប​នៃ​សំណាងល្អ​នៅ​ដើមឆ្នាំ។
ប្រជាជន​រីករាយ​ពេល​កាន់​បំណែក​កន្ទេល​ពិសិដ្ឋ​នៅ​ក្នុង​ដៃ បន្ទាប់​ពី​ធ្វើ​ពិធី​ហែក​កន្ទេល​ដើម្បី​បួងសួង​សុំ​សំណាងល្អ​នៅវិហារ ​ភូលៀន។
ប្រជាជន និងភ្ញៀវទេសចរចូលរួមក្នុងពិធីបុណ្យនេះ។
  • តាម -​ dantocmiennui.baotintuc.vn

top