ពិធីដង្ហែហូយយ៉ា

ពិធីដង្ហែហូយយ៉ាត្រូវបានរៀបចំជារៀងរាល់ឆ្នាំ នាថ្ងៃទី ១០ ខែ០៣ (តាមចន្ទគតិ) ដើម្បីរំលឹក គុណូបការៈមេបញ្ជាការលីភូងម៉ាន មានស្រុកកំណើតនៅភូមិយ៉ា ( ឃុំអៀនសើ ស្រុកមីឌឹក រដ្ឋ​ធានី​ហាណួយ) មានគុណជួយស្តេចលីណាមដេ (៥៤២) វាយបណ្តេញពួកឈ្លានពាន កសាងរ​ដ្ឋ​វ៉ាន​ស្វឹន។ ពិធីបុណ្យភូមិយ៉ាត្រូវបន្តរក្សាទុកផ្សព្វផ្សាយក្នុងប្រជាជននៃតំបន់ឌ័យ ពីព្រោះ​តែភាព​ពិសេស​ក្នុងពិធីការដង្ហែហូយយ៉ានេះ។

នារសៀលថ្ងៃទី ១០ ខែ០៣ ពិធីដង្ហែចាប់ផ្តើមធ្វើដំណើរពីក្វានយ៉ាទៅតាមដងទំនប់ មក​ដល់​អារាម​ភូមិ។ ក្រុមដង្ហែរួមមានប្រមាណ ៥០០ នាក់សុទ្ធតែជាប្រុសក្នុងភូមិ។ ឈានទៅមុខគឺ​ក្រុម​រាំ​ទង់ ទង់ទិព្វ ស្គរ ផ្កា កងទ័ព…ជិតចុងក្រោយក្រុមដង្ហែគឺទីសក្ការៈបូជា ស្នែង ហើយចុង​ក្រោយ​​​គឺ​​​ក្រុម​ដង្ហែគឺទង់ ឆ័ត្រ ពិធិដង្ហែមាន ២១ ក្រុមមនុស្សដែលពាក់​សំលៀក​បំពាក់​ជា​ដោយ​ឡែក​។

មកដល់អារាមភូមិ ក្រុមដង្ហែឈប់នៅលើទំនប់ មានតែមេទង់ និងបណ្តាមន្ត្រីនិងស្នែង​ចូល​ក្នុង​អារាម ដើម្បីធ្វើពិធីទទួលក្បូនដង្ហែមកដល់។ ពិធីនេះសម្រេចហើយ ក្រុមដង្ហែត្រឡប់​មក​វិញ​តាម​ផ្លូវចាស់និងសណ្តាប់ធ្នាប់ដូចពេលទៅ។ ​ក្នុងក្រុមដង្ហែមានកុមារពាក់​សំលៀក​បំពាក់​ពណ៌​ខៀវ​ ចំនួន ៨៤ នាក់ ដែលហៅថាមេទង់ត្រូវបានទទួលបញ្ជាការពីប្រុសម្នាក់ហៅថាមេសញ្ញា។

នៅពេលត្រឡប់ក្វានយ៉ាវិញ ក្រុមដង្ហែរៀបចំពិធីបុណ្យរៀបក្បូនទ័ព។ ការរៀបក្បូន​ទ័ព​គឺល្បែង​អនុវត្តន៍​ឡើងវិញពីវិធីធ្វើសឹកសង្គ្រាមជាមួយពួកឈ្លានពានលឿងរបស់មេបញ្ជាការលីភូងម៉ាន នៅពេលជួយស្តេចលីណាមដេកសាងរដ្ឋ។ តាមសំលេងស្គរ ក្បូន​ទ័ពនឹងទៅពីខាង​ក្នុង​ក្វាន​យ៉ា​​ទៅដល់ធ្លា ហើយធ្វើទៅជារង្វង់ ពីខាងក្រៅចូលខាងក្នុងបង្កើតបណ្តារង្វង់ កាន់តែចូល​ខាង​ក្នុង​ ក្បូនទ័ពរត់កាន់តែលឿននិងបង្កើតសូរសំលេងដ៏អង់អាចក្លាហាន៕

អនុវត្ត៖ វៀតកឿង
ប្រជាជនជុំរិញតំបន់ចូលរួមពិធិបុណ្យក្វានយ៉ា។
ពិធីសែនថ្វាយក្នុងទីធ្លាក្វានយ៉ាក្នុងពិធីបុណ្យភូមិ។
ចក្រចូលអារាមភូមិយ៉ា។
ពិធីបុណ្យភូមិយ៉ាត្រូវបន្តរក្សាទុកផ្សព្វផ្សាយក្នុងប្រជាជានៅភូមិឌ័យតាមឃ្លាន “ហែលដាំ ដង្ហែយ៉ា ពិធីបុណ្យគ្រូ”។
ជួរស្នែងនិងមេទង់សែនថ្វាយក្នុងទីធ្លាក្នុងក្វានយ៉ាមុនពេលអនុវត្តន៍ឡើងវិញពីវិធីធ្វើសឹកសង្គ្រាមប្រឆាំងនឹងពួកឈ្លានពានលឿង។
ស្នែងភូមិយ៉ាត្រូវដង្ហែពីទីធ្លានៃអារាមភូមិដល់ក្វានយ៉ាដើម្បីសែនថ្វាយ។
ប្រជាជនភូមិយ៉ាតែងតែហៅក្រុមដង្ហែមានកុមារចំនួន ៨៤ នាក់ គឺជាមេទង់។ លើផ្លូវដង្ហែ ក្រោយសំលេងគងរបស់មេសញ្ញា បណ្តាមេទង់បន្លឺ “ឡាយរេហេរេឃ្លាន”។
ក្រុមដង្ហែយ៉ារួមមានប្រុសចំនួន ៥០០ នាក់ក្នុងភូមិ ចែកជា ២២ ក្រុម ដែលពាក់សំលៀកបំពាក់ជាដោយឡែក។
ក្រុមដង្ហែយ៉ារួមមានប្រុសចំនួន ៥០០ នាក់ក្នុងភូមិ ចែកជា ២២ ក្រុម ដែលពាក់សំលៀកបំពាក់ជាដោយឡែក។
ក្រុមរាំចូលរួមពិធីដង្ហែ។
  •  

top