ផ្កាមកដល់លើវិថី

បណ្តាថ្ងៃជិតដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណី រដ្ឋធានីហាណូយហាក់ដូចជាសួនផ្កាធំ ប្រមូល​គ្រប់​ព័ណ៌​នៃប្រភេទផ្កានានា ដើមក្រូច … នៅតាមផ្លូវ ជ្រុងផ្លូវនានា។ ចាប់ពីព្រលឹម ផ្សារប​ផ្ការាត្រី​អ៊ូអរ​មានរថយន្តដឹកជញ្ជូនផ្កាពីបណ្តាស្រុកនៅជាយរដ្ឋធានីមកដើម្បីលក់។

នៅបណ្តាភូមិដែលដាំផ្តានៅជាយរដ្ឋធានី ដែលដាំផ្កាសប្បាយរីករាយ​រង់ចាំ​រដូវ​ប្រមូល​ផល​សន្ធឹក​។ ភូថឿង (តីហូ) អ្នកដាំផ្កាសប្បាយរីករាយ​ពីព្រោះពួកគេមានរដូវប្រមូលផល​ផ្កា​សន្ធឹក​… ​ភូមិដាំផ្កានៅជាយរដ្ឋធានីដូចជាតីតឹវ (ទឹលាម) ភាគច្រើនគឺផ្កាកុលាប ផ្កាឡេវអាវ ផ្កាចន្ធូ​វៀត​ណាម ភូមិដាំផ្កាមេលីញ (ភុកអៀន) ទីនេះត្រូវបានចាត់ទុកដូចជាតំបន់ស្តុកផ្កាថ្មី មាន​ទំ​ហំ​​ប្រហែល ៣០០ ហិចតាដែលមានផ្កាគ្រប់មុខ… នៅទីណាក៏ត្រចះត្រចង់ដោយពណ៌ផ្កា ផ្លែ​ឈើ​សំរាប់ទទួលចូលឆ្នាំថ្មីប្រពៃណី។ រាល់ថ្ងៃ ផ្កាពីបណ្តាភូមិដាំផ្កានេះ តាម​ជើងអ្នកលក់​ព
ពា​យ​​នាយ​លើដងផ្លូវចូលក្នុងរដ្ឋធានីដើម្បីផ្គត់ផ្គង់ផ្កា ផ្លែឈើក្នុងបុណ្យចូលឆ្នាំ​ថ្មីប្រពៃណី​វៀត​ណាម​សំរាប់អ្នករដ្ឋធានីហាណូយ៕


ពណ៌លឿងនៃផ្កាអង្គាសិលនៅភាគខាងត្បូងក៏បានតាំងលក់នៅលើផ្លូវនានានៅរដ្ឋធានីហាណូយ។
រៀបចំកង់ដឹកផ្កាប៉ែសញ៉ឹតតឹនចូលក្នុងរដ្ឋធានី។
ផ្សារផ្កាញ៉ឹតតឹនគឺជាទីកន្លែងមានអ្នកទិញ អ្នកលក់យ៉ាងតាន់តាប់ចាប់ពីព្រលឹម។
ប្រជាជនហាណូយធ្លាប់តុបតែងផ្ទះដោយបណ្តាផ្កាស្រស់ស្អាតដែលដាំពីជាយរដ្ឋធានីនៅពេលរដូវនិទាឃៈមកដល់។
បណ្តាកង់ដឹកផ្កាពេញៗ ទៅតាមដងផ្លូវនានាក្នុងរដ្ឋធានីហាណូយ។
តំបន់លក់ផ្កាប៉ែសនៅផ្សារផ្កាញ៉ឹតតឹន។
អ្នកលក់ផ្ការាយ បានចែកផ្កាជាបាច់តូចៗដើម្បីដឹកចូលក្នុងរដ្ឋធានី លក់ឲ្យប្រជាជនដែល​តុបតែ​ងផ្ទះ​ក្នុងឱកាស​ចូល​ឆ្នាំ​ប្រពៃណី​វៀតណាម។
អង្រែកផ្កាកំពុងរៀបចំមុនពេលពួកគេដឹកជញ្ជូនដល់វិថីក្នុងរដ្ឋធានីដើម្បីលក់។
បណ្តាផ្កាលីលីមកពីដាឡាត ត្រូវបានដឹកនិងលក់នៅផ្សារផ្កាញ៉ឹតតឹន។
ផ្សារផ្កាញ៉ឹតតឹននៅពេលនេះគឺជាទីកន្លែងប្រមូលផ្កាច្រើនប្រភេទនៅទូទាំងប្រទេស។
អ្នកលក់ផ្កាចល័តតាមដងផ្លូវក៏ប្រមូលគ្នាមកទីនេះដើម្បីជ្រើសរើសបណ្តាមែកផ្កាស្អាត ហើយយកទៅលក់នៅរដ្ឋធានី។
ពីប្រមាណម៉ោង ៣ ភ្លឺ ប្រជាជនរដ្ឋធានីហាណូយបានមកផ្សារផ្កាញ៉ឹតតឹន ដើម្បីជ្រើសរើសឲ្យ​ខ្លូន​បណ្តា​មែក​ផ្កា​ស្រស់​និង​ស្អាត​បំផុត។
បណ្តាកង់ដឹកផ្កាប៉ែសញ៉ឹតតឹន ភូថឿងពេញៗ ជូនដំណឹងរដូវនិទាឃៈមកដល់លើដងវិថីនានាក្នុងរដ្ឋធានីហាណូយ។
  • អនុវត្ត៖ តឹត​សើន

top