ទីក្រុងហ្វេអបអរសាទរបុណ្យវិសាខបូជា

ទីក្រុ​ងបូរាណ​ហ្វេ​ ជា​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសានា​ធំ​បំផុត​​ទូទាំងប្រទេស​វៀតណាម​​។ បន្ទាប់ពី​ពីរ​ឆ្នាំ​រង​ឥទ្ធិពល​ដោយ​​ជំងឺ​កូវិដ ​- ១៩  ឆ្នាំនេះ​នៅ​ទូទាំង​ក្រុងហ្វេ ​បាន​រៀប​ចំ​ប្រារព្ភពិធី​​​អបអរសាទរ​ដោយ​ចិត្ត​ជ្រះថ្លា ​បុណ្យ​វិសាខបូជា​ពុទ្ធស័ក​រាជ​​​២៥៦៦​​​​​​។ នេះ​ជា​សកម្មភាព​អបអរសាទរ នា​រដូវ​កាល​ចូល​ព្រះវស្សាខាង​ពុទ្ធសាសនា​វៀតណាម​​ ​ធ្វើ​ឱ្យ​ពិ​ធី​បុណ្យ​ទាន​ដែល​តែង​តែ​បាន​ប្រព្រឹត្តទៅ​នៅ​រដូវ​កាល​ទាំងបួ​ន​ក្នុង​ឆ្នាំ កាន់តែសម្បូរបែប ម្យ៉ាង​ទៀត​ជួយ​លើក​ស្ទួយ​តម្លៃ​កេរដំណែល​វប្បធម៌ពិសេស​ផង​ បង្កើត​ជា​ផលិតផល​ទេសចរណ៍​ពិសេស​​ផង​​ សម្រាប់​​​ឆ្ពោះទៅកាន់​​សប្តាហ៍​ពិធីបុណ្យ ​Festival Hue 2022 “កេរដំណែល​​វប្បធម៌​ព្រមទាំង​ចូលរួម​សមាហរណកម្ម​និង​អភិវឌ្ឍន៍” នឹងបាន​ប្រព្រឹត្តទៅ​នៅចុង​ខែ​​មិថុនា​ខាង​មុខ​។​

អតីតកាល​ នៅថ្ងៃ​ពេញ​បូណ៌មី​​ខែ​វិសាខ​ បុណ្យ​វិសាខបូជា​មិនត្រឹមតែ​ជា​សកម្មភាព​សាសនា​ ជំនឿ​ដោយ​ឡែក​សម្រាប់​ពុទ្ធបរិស័ទ​ នៅថែមទាំង​ចូល​រួម​ការ​អភិវឌ្ឍ​​​ជាមួយនឹង​ជីវភាព​រស់នៅ​ បង្កើត​ជា​ព្រឹត្តិការណ៍​វប្បធម៌​ ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​នៃប្រជា​ជន​ក្រុង​បុរាណ​ហ្វេ​ ប្រកបទៅដោយ​ភាព​​សម្បូរ​បែប​។ ​ក្រុង​ហ្វេ​សព្វថ្ងៃ​ សេដ្ឋកិច្ច​ វប្បធម៌​ សង្គម​ អភិវឌ្ឍន៍​ចីរភាព​ ជីវភាព​សកម្មភាព​សាសនា​ ជំនឿ​របស់ប្រជាជន​ បាន​អាជ្ញាធរ​យក​ចិត្តទុកដាក់​ បង្កលក្ខណៈ​វិវត្តន៍​ទៅ​មុខ ដូច្នេះ​ ព្រះសង្ឃ​ ពុទ្ធបរិស័ទ ​និង​ប្រជា​ជន​តែង​មាន​អារម្មណ៍​ទំនុក​ចិត្ត​ រំភើប​ ផ្តើម​ចេញ​ពីនោះ​​ បាន​ព្រួត​ដៃជាមួយ​​នឹង​អាជ្ញាធរ​​ កសាង​ស្រុក​កំណើត​ មួយ​ថ្ងៃកាន់តែ​ស្រស់ស្អាត​ជាង​។ ប្រការ​នោះ បង្ហាញ​តាម​រយៈ​ការដែ​ល​ប្រជា​ជន​និង​ពុទ្ធបរិស័ទ​នៅ​ក្រុង​ហ្វេ​ អបអរសាទរ​ពិធី​វិសាខបូជា​ឆ្នាំនេះ ដោ​យ​មាន​សកម្មភាព​ទាក់ទាញ​ និង​មាន​អត្ថន័យ​។ បរិយាកាស​សប្បាយ​រីករាយ​ មិនត្រឹម​តែ​បាន​ប្រព្រឹត្តទៅ​នៅតាម​វត្ត​អារាម​រាប់រយ​ខ្នង នៅទាំង​សាយ​ភាយ​ទៅ​គ្រប់ច្រក​ល្ហក​ តាម​ភូមិ​ ឃុំ​ និង​តាម​ផ្ទះ​នៅក្រុង​ហ្វេ​ផង​ដែរ​។

ទិដ្ឋាភាពចំណាប់អារម្មណ៍ ថ្ងៃបុណ្យវិសាខបូជា នៅវត្តយេវដេ (Dieu De) ដែលជាវត្តបុរាណល្បីឈ្មោះនៅក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ
ក្បួនដង្ហែព្រះពុទ្ធរូប ហែហមទៅដោយព្រះសង្ឃក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ
ពិធីកិច្ចស្រង់ទឹកព្រះ បានប្រព្រឹត្តទៅដោយសទ្ធាជ្រះថ្លា នៅវត្តយេវដេ (Dieu De)។ រូបថត៖ ថាញហ្វ័រ
ព្រះសង្ឃនាយក​ក្រុងហ្វេធ្វើកិច្ចវន្ទាថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ។ រូបថត៖ ថាញហ្វ័រ
ដង្ហែព្រះពុទ្ធរូប ពីវត្តយេវដេរ (Dieu De) ទៅកាន់វិហារគ្រូដើម នៅវត្តទឺដាម (Tu Dam)។ រូបថត៖ ថាញហ្វ័រ
បរិយាកាសថ្ងៃបុណ្យវិសាខបូជា។ រូបថត៖ ថាញហ្វ័រ
ក្រុមតន្រ្តីអមដង្ហែតាមដងវិថី។ រូបថត៖ ថាញហ្វ័រ
គោរពនិមន្តព្រះពុទ្ធឡើងកាន់អាសនៈផ្កា។ រូបថត៖ ថាញហ្វ័រ
ក្រុមរបាំប្រទីបថ្វាយបូជា។ រូបថត៖ ថាញហ្វ័រ
ប្រជាជននិងភ្ញៀវទេសចរកុះករ អញ្ជើញមកទស្សនាក្បូនដង្ហែព្រះពុទ្ធរូប។ រូបថត៖ ថាញហ្វ័រ
ក្បួនដង្ហែព្រះពុទ្ធរូប លេចធ្លោទៅដោយផ្កាបូជា តាមដងវិថីក្រុងហ្វេ។រូបថត៖ ថាញហ្វ័រ
ទិដ្ឋភាពពិធីកិច្ចវិសាខបូជា ពុទ្ធស័ករាជ២៥៦៦ នៅវិហារគ្រូដើម នៅវត្តទឺដាម (Tu Dam) ក្រុងហ្វេ។រូបថត៖ ថាញហ្វ័រ
ព្រះសង្ឃ ពុទ្ធបរិស័ទ និងភ្ញៀវទេសចរ អញ្ជើញចូលរួមពិធីវិសាខបូជា នៅវត្តទឺដាម (Tu Dam)។ រូបថត៖ ថាញហ្វ័រ
អាសនៈវត្តទឺដាម (Tu Dam) បានតុបតែងដោយទឹកចិត្តជ្រះថ្លា បញ្ចេញរស្មីចែងចាំង។ រូបថត៖ ថាញហ្វ័រ
ដូនជីថ្វាយបង្គំគោរពព្រះពុទ្ធ។ រូបថត៖ ថាញហ្វ័រ
ពុទ្ធបរិស័ទថ្វាយបង្គំព្រះពុទ្ធគងលើអាសនៈ ដោយទឹកជ្រះថ្លា។ រូបថត៖ ថាញហ្វ័រ
កុមារតាមអ្នកម្តាយទៅលេងវត្ត។ រូបថត៖ ថាញហ្វ័រ
ភ្ញៀវទេសចរបរទេស ស្វែងយល់អំពីបរិយាកាសរដូវបុណ្យវិសាខបូជា របស់ប្រជាជនក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ
ពុទ្ធបរិស័ទគោរពព្រះពុទ្ធ ដោយទឹកចិត្តជ្រះថ្លា។ រូបថត៖ ថាញហ្វ័រ
ពុទ្ធបរិស័ទបូជាបាច់ផ្កាដល់ព្រះអង្គ។ រូបថត៖ ថាញហ្វ័រ
ភ្ញៀវទេសចរ ធ្វើដំណើរកម្សាន្ត និងថ្វាយបង្គំព្រះពុទ្ធនៅវត្តថៀនមូ (Thien Mu)។ រូបថត៖ ថាញហ្វ័រ
យុវតីក្រុងហ្វេ ដើរកម្សាន្តនៅវត្តថៀនមូ (Thien Mu) នាថ្ងៃពេញបូណ៌មីខែវិសាខ។ រូបថត៖ ថាញហ្វ័រ
តាមដងវិថីទង់ជាតិនិងទង់ពុទ្ធសាសនាបក់រវិក នៅថ្ងៃបុណ្យធំនេះ។ រូបថត៖ ថាញហ្វ័រ
ឈូក៧ផ្កា អណ្តែតលើផ្ទៃទឹកទន្លេហឿង (Huong) ដ៏មនោរម្យ។ រូបថត៖ ថាញហ្វ័រ
  • Bài, ảnh: Thanh Hòa

top