ក្រុមស្គរកូនក្មេងនៅភូមិថូហា

 

ភូមិថូហាស្ថិតនៅក្នុងឃុំវ៉ឹនហា ស្រុកវៀតអៀន ខេត្តបាក់យ៉ាង។ ពិធីបុណ្យភូមិថូហា
គឺជាពិធីបុណ្យដ៏ល្បីល្បាញពីយូរអង្វែងណាស់ហើយ គឺជាមួយក្នុងចំណោមបណ្តា
ពិធីបុណ្យ ដ៏សំបូរប្រពៃណីបំផុតរបស់ខេត្តបាក់យ៉ាង។

ក្នុងថ្ងៃពិធីបុណ្យភូមិ សប្បាយរីករាយបំផុតគឺពួកកូនក្មេង ពួកវាបានលេង បានមើល
បានចូលរួមក្នុងបណ្តាសកម្មភាពវប្បធម៌ប្រពៃណីដ៏សំបូរបែប។

បណ្តាសមាជិកក្នុងក្រុមស្គរកូនក្មេងនៅភូមិថូហា ដែលបានបង្កើតឡើងពីភូមិនិមួយៗ
បង្កជាឈុតសម្តែងពិសេស ល្អមើល ទាក់ទាញអ្នកមកទស្សនា ពិធីបុណ្យផងដែរ។

គឺអ្នកវាយស្គរកូនក្មេងទាំងនេះ ជាអ្នកបន្តវេន បន្តរក្សានូវមួយក្នុងបណ្តាស្នាមវប្បធម៌
ពិសេសបំផុតក្នុងថ្ងៃបុណ្យភូមិថូហា៕

 

អត្ថបទ រូបថត៖ វៀតកឿង


 

ក្រុមឧបករណ៍តន្ត្រីចំនួន៨សំឡេងក្នុងភូមិ ជួយឲ្យការសម្តែងរបស់ក្រុមស្គរកូនក្មេងកាន់តែពុះកញ្រ្ជោល។
ក្រុមស្គររៀបចំសំលៀកបំពាក់សម្តែង ចំនៅវិហារភូមិ។
ក្រុមស្គរចូលរួមពិធីសែននៅវិហារភូមិ។
បណ្តាជំហាន សម្តែងបច្ចេកទេសវាយស្គរដ៏ថ្នឹករបស់ពួកកូនក្មេង។
សមាជិកក្នុងក្រុមស្គរកូនក្មេង ប្រើប្រាស់ឆាប ដើម្បីបង្កបង្កើតសូរសំឡេងសប្បាយរីករាយ។
ក្រុមស្គរនៅភូមថូហា។
បណ្តាស្គរតែងតែទាក់ទាញពួកកូនក្មេងក្នុងភូមិ។
ហ្វឹកហ្វឺនមុនពេលបើកពិធីបុណ្យ។
សមាជិកក្នុងក្រុមស្គរកូនក្មេងត្រូវបានណែនាំ ដោយអ្នកទទួលបន្ទុកក្រុមនេះក្នុង ភូមិ។
បណ្តាស្គរ របស់ក្រុមស្គរកូនក្មេង។

top