នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅមជ្ឈមណ្ឌលហ្វឹកហាត់ជាតិមៀវម៉ូន (រដ្ឋធានីហាណូយ) បាន ប្រពឹ្រត្តឡើងពិធីប្រារព្ធបើកការប្រកួតបាញ់កាំភ្លើងយោធាររបស់កងទ័ពបណ្តាប្រទេសអាស៊ានលើកទី២៤ (AARM-24)។ នេះគឺលើកដំបូងវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ។ ព្រឹត្តិការណ៍ នេះ មិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះ ប៉ុន្តែវាក៏ជាឱកាសដើម្បីឧទ្ទេសនាមជាមួយកងទ័ព ដែលមកពីបណ្តាប្រទេសអំពីប្រពៃណីប្រសើរនៃកងទ័ពប្រជាជនវៀតណាមផងដែរ។
AARM-24 បានរៀបចំនៅវៀតណាម ដែលប្រព្រឹត្តឡើងក្នុងបរិបទអាស៊ានកំពុងឈានចូលឆ្នាំចុងក្រោយ នៃដំណើរការកសាងសហគមនាឆ្នាំ២០១៥។ ហេតុនេះ នេះគឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏សំខាន់ សន្យាថាទទួលបានកម្លាំងជលករថ្មី ឲ្យការជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃបណ្តាប្រទេសអាស៊ាននិយាយជារួម និងរវាងបណ្តាក្រុមបាញ់កាំភ្លើងយោធារបស់កងទ័ពនៃបណ្តាប្រទេសអាស៊ាននិយាយដោយឡែក។ ព្រមទាំងនេះក៏ជាឱកាសដើម្បីកីឡាករបាញ់កាំភ្លើងជួបប្រាស្រ័យ រៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ដូចជាយុទ្ធវិធីបាញ់កាំភ្លើងយោធាយ៉ាងម៉ត់ចត់ សំដៅលើកកម្ពស់បំណិនអនុវត្តក្នុងការប្រយុទ្ធជាក់ស្តែង។
AARM-24 ឆ្នាំនេះ មានក្រុមបាញ់កាំភ្លើងយោធាចំនួន ១០ ក្រុមរបស់កងទ័ពបណ្តាប្រទេសអាស៊ានចូលរួមប្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ ភូម៉ា និងក្រុមម្ចាស់ផ្ទះវៀតណាម។ ក្រុមទាំងនេះ បានចូលរួមការប្រកួតទាំង ៥ ប្រភេទ៖ កាំភ្លើងធុនវែង កាំភ្លើងយន្ត កាំភ្លើង carbin កាំភ្លើងខ្លីសំរាប់ប្រុស និងកាំភ្លើងខ្លីសំរាប់ស្ត្រី។ ក្រុមម្ចាស់ផ្ទះវៀតណមមានកីឡាករចំនួន ៣៧ នាក់ ចូលរួមប្រកួតទាំង ៥ ប្រភេទ រួមមាន ៣២ លើកបាញ់។ ការប្រកួតនឹងប្រព្រឹត្តឡើងដល់អស់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៤៕
អត្ថបទ៖ ថាវវី រូបថត៖ វៀតកឿង។
កីឡាការិនីបាញ់កាំភ្លើងរបស់ប្រទេសភូម៉ា និងប៊្រុយណេជួបប្រាស្រ័យនៅការប្រកួតបាញ់កាំភ្លើង ARRM-24។
ARRM-24ជាឱកាសជួបប្រាស្រ័យ រៀនសូត្រ របស់បណ្តានាយទាហាន ទាហានក្នុងប្លុកអាស៊ាន។
បណ្តាកីឡាការិនីបាញ់កាំភ្លើងរបស់ប្រទេសប្រ៊ុយណេចូលរួម ARRM-24។
ក្នុងការប្រកួតឆ្នាំនេះ បណ្តាក្រុមចូលរួមការប្រកួតទាំង ៥ ប្រភេទ៖ កាំភ្លើងធុនវែង កាំភ្លើងយន្ត កាំភ្លើង carbin កាំភ្លើងខ្លីសំរាប់ប្រុស និងកាំភ្លើងខ្លីសំរាប់ស្រី្ត។
ការប្រកួតបាញ់កាំភ្លើងជាមិត្តភាពរបស់មេបញ្ជាការរងនៃកងទ័ពជើងគោករបស់ប្រទេសអាស៊ាន។
បណ្តាប្រធានគណៈប្រតិភូដែលចូលរួមការប្រកួតបាញ់កាំភ្លើងយោធា ARRM-24 ថតរូបជាមួយគ្នាទុកជាអនុស្សាវរីយ៍។
ក្រុមអាជ្ញាកណ្តាលដើរដង្ហែកាត់វេទីកានៃពិធីបើកការប្រកួត ARRM–24។
ក្រុមបាញ់កាំភ្លើងរបស់ប្រទេសម្ចាស់ផ្ទះវៀតណាមមានកីឡាករចំនួន៣៧ នាក់ដែល ចូលរួមទាំង ៥ ប្រភេទ។
អញ្ជើញចូលរួមមានលោកឧត្តមសេនីយ៍ឯកបំរុងងោស្វឹនលិច និងជាប្រធានអគ្គនាយកដ្ឋាននយោបាយ ជាមួយ លោកឧត្តសេនីយ៍ឯកបំរុងដូបាទី និងជាអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម។
ពិធីបង្ហូតទង់នៃការប្រកួតបាញ់កាំភ្លើង AARM–24។
ឧត្តសេនីយ៍ទោ ង្វៀនគ្វឹកខាញ់ អគ្គសេនាធិការរងនៃកងទ័ពប្រជាជនវៀតណាមស្វាគមន៍មេបញ្ជាការ រងកងទ័ពជើងគោករបស់បណ្តាប្រទេសអាស៊ាននៅវាលបាញ់កាំភ្លើងមៀវម៉ូន។
នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៤ ការប្រកួតបាញ់កាំភ្លើងយោធារបស់បណ្តាប្រទេសអាស៊ានលើកទី២៤ (AARM-24) បានប្រព្រឹត្តឡើងជាផ្លូវការនៅមជ្ឈមណ្ឌលហ្វឹកហាត់ជាតិមៀវម៉ូន (រដ្ឋធានីហាណូយ)។