ឡើងនិងស្វែងយល់នូវកំពូលភ្នំ តាសួ (Ta Xua)

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ trekking និងការឡើងភ្នំបានក្លាយជានិន្នាការនៃការធ្វើដំណើរដ៏ពេញនិយម ទាក់ទាញអ្នកដែលស្វែងរកពិសោធន៍ផ្សងព្រេង និងធម្មជាតិដ៏បរិសុទ្ធ។ ក្នុងចំណោមគោលដៅទាក់ទាញសម្រាប់អ្នកចូលចិត្ត trekking ភ្នំ តាសួ (Ta Xua) នៃខេត្ត​ អៀន​បាយ (Yen Bai) ក្លាយជាឋានសួគ៌សម្រាប់ដំណើរផ្សងព្រេង នៅកណ្តាលភ្នំ និងព្រៃធម្មជាតិ។ ជាមួយនឹងទេសភាពដ៏អស្ចារ្យ ភាពសម្បូរបែបនៃអេកូឡូស៊ី និងផ្លូវដែលមិនទាន់បានស្វែងយល់ ភ្នំ តាសួ (Ta Xua) ផ្តល់នូវពិសោធន៍នូវការធ្វើដំណើរពិសេស និងពិបាកសម្រាប់អ្នកដែលចង់ស្វែងយល់ និងបំបែកកំណត់របស់ពួកគេ។

ទេសភាពដ៏អស្ចារ្យនៃជួរភ្នំ តាសួ (Ta Xua) ក្នុងស្រុក ត្រាមតៅ (Tram Tau) (ខេត្ត អៀនបាយ (Yen Bai)) បានក្លាយជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរដែលមានបំណងចង់ផ្សងព្រេង រវាងតំបន់ភ្នំនិងព្រៃឈើធម្មជាតិនៃភាគពាយ័ព្យ។ រូបថត៖ ត្រឹនហៀវ
ក្រុមភ្ញៀវទេសចរជនជាតិថៃធ្វើដំណើរឡើងភ្នំ ដើម្បីស្វែងយល់នូវកំពូលភ្នំ តាសួ (Ta Xua) ។ រូបថត៖ ត្រឹនហៀវ
សមុទ្រពពកពណ៌សព័ទ្ធជុំវិញភ្នំខ្ពស់ៗ និងជ្រោះជ្រៅដែលប្រដូចនឹងឆ្អឹងខ្នងដាយណូស័រ។ រូបថត៖ ត្រឹនហៀវ
ការ Trekking និងឡើងភ្នំបានក្លាយជានិន្នាការទេសចរណ៍ដ៏ពេញនិយមមួយ ដែលទាក់ទាញអ្នកដែលចង់ស្វែងរកពិសោធន៍ផ្សងព្រេង និងធម្មជាតិដ៏បរិសុទ្ធនៃភ្នំ និងព្រៃឈើភាគពាយ័ព្យ។ រូបថត៖ ត្រឹនហៀវ
ភ្ញៀវទេសចរណ៍ភ្ញាក់ផ្អើល នៅពេលចូលព្រៃស្លែតាមផ្លូវឡើងកំពូលភ្នំតាសួ (Ta Xua)។ រូបថត៖ ត្រឹនហៀវ
ព្រៃធម្មជាតិសម្បូរទៅដោយដើមឈើព្រឹទ្ធាចារ្យដែលគ្របដណ្ដប់ដោយស្លែ និងដើមឈើបញ្ញើក្អែកដែលអ្នកឡើងភ្នំគេហៅថា "ព្រៃស្លែ" ។ រូបថត៖ ត្រឹនហៀវ
យុវជនថតរូបអនុស្សាវរីយ៍នៅកំពូលភ្នំ តាសួ (Ta Xua) ដែលមានកម្ពស់ ២៨៦៥ ម៉ែត្រ។ រូបថត៖ ត្រឹនហៀវ
ភាពសប្បាយរីករាយរបស់ភ្ញៀវទេសចរណ៍ក្នុងដំណើរការឡើងដល់កំពូលភ្នំ តាសួ (Ta Xua) ។ រូបថត៖ ត្រឹនហៀវ
រូបភាពនៃចង្កេះភ្នំបញ្ឈរឡើងប្រដូចជាឆ្អឹងខ្នងដាយណូស័រ ជួនកាលលេចចេញនៅក្នុងសមុទ្រពពកនៅលើជួរភ្នំ តាសួ (Ta Xua) ។ រូបថត៖ ត្រឹនហៀវ
ផ្លូវភ្នំជាច្រើនកន្លែងដែលបានបែកបាក់ បង្កការលំបាកដល់ភ្ញៀវទេសចរពេលឡើងភ្នំ តាសួ (Ta Xua) ។ រូបថត៖ ត្រឹនហៀវ
រូបភាពភូមិសាស្ត្រ និងប្រថពីវិទ្យាសាស្ត្រធម្មតានៃតំបន់ភ្នំកំពូល តាសួ (Ta Xua) ។ រូបថត៖ ត្រឹនហៀវ
យុវជនជំនះលើភូមិសាស្ត្រដីដ៏ពិបាក ដើម្បីឡើងដល់កំពូលភ្នំ តាសួ (Ta Xua)។ រូបថត៖ ត្រឹនហៀវ
  • អនុវត្ត៖ ត្រឹន​ហៀវ/ កាសែតរូបភាព​វៀតណាម

top