ហាងច្នៃគ្រឿងអលង្ការតូចមួយ នៅតំបន់ផ្លូវចាស់រដ្ឋធានីហាណូយ

ស្ថិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តនៅក្នុង​ចំណោមបណ្តាហាងមាសដ៏អ៊ូអរ ដែលពោរពេញដោយពន្លឺភ្លើង ទូកញ្ចក់ដាក់តាំងគ្រឿងអលង្ការទំនើបៗ នៅផ្លូវ ហាងបាក (Hang Bac) មានហាងគ្រឿងអលង្ការតូចមួយ។ គ្មានស្លាកយីហោឆើតឆាយ គ្មានពន្លឺភ្លើងចាំងភ្នែក ហាងគ្រឿងអលង្ការ ហុងចូវ (Hong Chau) របស់លោក ង្វៀន ជីថាញ់ (Nguyen Chi Thanh) នៅតែបន្លឺសំឡេងញញួរ ជារៀងរាល់ថ្ងៃ បង្កើតបាននូវលំហដ៏សាមញ្ញមួយ ដែលផ្ទុយទៅនឹង​ភាពអ៊ូអរនៃទីក្រុងខាងក្រៅ។

ដោយកើតឡើងក្នុងគ្រួសារ ដែលមានប្រពៃណីច្នៃគ្រឿងអលង្ការ ក្នុងរយៈពេលប្រាំជំនាន់ លោក ង្វៀន ជីថាញ់ (Nguyen Chi Thanh) បានប្រកបមុខរបរនេះ តាំងពីគាត់មានអាយុ ១៤ ឆ្នាំ​។ គាត់បានរៀបរាប់ថា កាលនោះ ផ្លូវហាងបាក(Hang Bac) មិនទាន់មានហាងច្នៃនិង​លក់គ្រឿងអលង្ករជាច្រើន ដូចពេលនេះទេ គ្រប់ផ្ទះសុទ្ធតែច្នៃគ្រឿងអលង្ការដោយដៃ ហើយពេញមួយផ្លូវនេះ បន្លឺសំឡេងញញួរពេញពេលយប់។ "ប្រាក់នៅសម័យនោះមិនសូវសម្បូរទេ ប៉ុន្តែជាងទងចូលចិត្ត​មុខរបរនេះស់ ដោយចាត់ទុកផលិតផលនីមួយៗជាមោទនភាពរបស់ខ្លួន"។

បច្ចុប្បន្ននេះ ម៉ាស៊ីនទំនើបៗ ពុម្ភចាក់ និងបច្ចេកវិទ្យា បានជំនួសដំណាក់កាលធ្វើដោយដៃ ។ ហាងជាច្រើនចំណាយពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដើម្បីបង្កើតផលិតផលដូចៗគ្នា ជាច្រើន ។ ចំណែកលោក ថាញ់ (Thanh) វិញ ចិញ្ចៀនមួយ ឬក្រវិលមួយគូ ជួនកាលចំណាយពីរឬបីថ្ងៃ ឬរហូតដល់មួយសប្តាហ៍ ដើម្បីបញ្ចប់។ រាល់គ្រឿងអលង្ការនីមួយៗ សុទ្ធតែមានលក្ខណៈពិសេស គ្មានមួយណាដូចមួយណាឡើយ ព្រោះ "នោះគឺជាស្នាមមេដៃរបស់អ្នកជាង"។

ភ្ញៀវទេសចរមិនតិចទេ ដែលបានមកដល់ហាងនេះ ដោយចង់ដឹងថា ហេតុអ្វីបានជាមានកន្លែងដ៏សាមញ្ញបែបនេះនៅក្នុង​ចំណោមបណ្តាហាងដ៏ប្រណីត​ៗ។ ពួកគេមានការភ្ញាក់ផ្អើល នៅពេលឃើញឧបករណ៍ ដែលហាក់ដូចជាមានតែនៅក្នុងសារមន្ទីរ ដូចជា៖ ញញួរតូច ដែកអង្រូស​  និងស្បែកចាស់សម្រាប់ដុសខាត់ប្រាក់។ ប៉ុន្តែសម្រាប់សិប្បករ ង្វៀន ជីថាញ់ (Nguyen Chi Thanh) នោះហើយគឺជាព្រលឹងនៃរបរនេះ។ បច្ចេកវិទ្យាជួយ​ធ្វើបានលឿន និងស្អាត ប៉ុន្តែមិនអាចបង្កើតនូវអារម្មណ៍បានឡើយ ចំណែកផលិតផលធ្វើដោយដៃ ដែលផ្ទុកនូវដង្ហើមរបស់អ្នកជាង។

ៅកណ្តាលផ្លូវធំ ហាងគ្រឿងអលង្ការ ហុងចូវ (Hong Chau) ដ៏តូចមួយនោះ នៅតែរក្សានូវរបៀបច្នៃគ្រឿងអលង្ការរបស់ដូនតា។ ដោយភាពស្ងៀមស្ងាត់ ស្វិតស្វាញ និងពោរពេញដោយមោទនភាព។ តាមរយៈ សំឡេងញញួរដ៏ទៀងទាត់ ជារៀងរាល់ថ្ងៃ មនុស្សម្នាក់ៗ អាចទទួលអារម្មណ៍ពីចង្វាក់ជីវិតដ៏យឺតៗនៃតំបន់ផ្លូវបុរាណ ហើយឃើញថាតម្លៃទាំងឡាយនៅតែត្រូវបានរក្សាទុក ដោយសេចក្តីស្រឡាញ់របស់ជាងទងប្រាក់ ដែលបានប្រកបមុខរបរនេះ ពេញមួយជីវិត៕

 


ហាងច្នៃ និងលក់គ្រឿងអលង្ការ មាស ប្រាក់ របស់សិប្បករ ង្វៀន ជី ថាញ់ (Nguyen Chi Thanh) នៅកណ្ដាលរដ្ឋធានី។
ផ្លូវ ហាងបាក (Hang Bac) មានហាងច្នៃគ្រឿងអលង្ការជាច្រើន ដែលធ្វើតាមបែបប្រពៃណី ដូចជាការវាយញញួរ និងប្រើដែកអង្រូសដូចលោក គឺមិនសូវសំបូរទៀតទេ។
យុវជនជាច្រើនមកជួសជុលគ្រឿងអលង្ការនៅទីនេះ ក៏ព្រោះតែទឹកចិត្ត និងថ្វីដៃនៃគ្រួសាររបស់លោក។
ភ្ញៀវទេសចរបរទេសជាច្រើន មានការចង់ដឹងចង់ឃើញថា ហេតុអ្វីបានជានៅបណ្តាហាងដ៏មមាញឹក បែរជាមានហាងច្នៃគ្រឿងអលង្ការមាសប្រាក់ដោយដៃដ៏សាមញ្ញ និងបង្កប់នូវអត្តសញ្ញាណវប្បធម៌របស់ប្រជាជនហាណូយបែបនេះ នាសម័យដើមមុន ។
គំរូស៊ីក្លូដែលច្នៃដោយលោក ថាញ់ (Thanh) បង្កប់នូវអនុស្សាវរីយ៍ និងការចងចាំអំពីរដ្ឋធានីហាណូយដ៏ចំណាស់។
ទឹកមុខរបស់លោក ថាញ់ (Thanh)ដ៏ជក់ចិត្ត នៅពេលធ្វើកា ។
ផ្នែកលម្អិតក្នុងដំណាក់កាលនីមួយៗ សុទ្ធតែត្រូវបានលោក ថាញ់ (Thanh) ពិនិត្យយ៉ាងហ្មត់ចត់ ។
គ្រឿងអលង្ការដ៏ភ្លឺចែងចាំង ដែលច្នៃដោយ លោក ង្វៀន ជី ថាញ់ (Nguyen Chi Thanh) ។
គ្រឿងអលង្ការដែលគ្រួសារលោក ថាញ់ (Thanh) ច្នៃដោយដៃ ដែលបានដាក់តាំងក្នុងហាង។
ស្នាមញញឹមប្រកបដោយមោទនភាព ដែលតំណាងឱ្យការបន្តវេន និងការរក្សាមុខរបរនេះរបស់ឪពុកនិងកូនលោក ង្វៀន ជីថាញ់ (Nguyen Chi Thanh)។
បងប្រុស ង្វៀន ឌឹក (Nguyen Duc) គឺជាកូនប្រុស ដែលបន្តវេនអាជីពច្នៃគ្រឿងអលង្ករធ្វើពីមាសប្រាក់ របស់លោក ថាញ់ (Thanh)។
  • អនុវត្ត៖ ខាញ់ឡុង / VNP

top