លើក​កម្ពស់​កម្លាំង​កាយ​ដោយ​​ឧបករណ៍​ហាត់​ប្រាណ​ឥត​គិត​ថ្លៃ

ដើម្បីបង្កលក្ខណៈឲ្យប្រជាជនអាចហាត់ប្រាណ ថ្មីៗនេះ ក្រុងហាណូយបានអនុញ្ញាតឲ្យ​ដាក់ ឧបករណ៍​​ហាត់​ប្រាណ​ជិត​៣០គ្រឿង នៅក្នុង​សួន​ច្បា​យ៉ាឡឹម (អនុសង្កាត់​ង៉ុក​ឡឹម ខណ្ឌឡុង​បៀន)។  ប្រភេទ​​ឧបករណ៍ដែល​បានដាក់​រួមមាន​៖ ម៉ាស៊ីន​រត់ ឧបករណ៍​ហាត់​សាច់​ដុំពោះ ធ្នឹម​ហាត់​ទូទៅ។

ឧបករណ៍​បានដាក់​នៅទីកន្លែង​សាធារណៈ ដូច្នេះ​ទើបឧបករណ៍​ហាត់ឥតគិត​ថ្លៃ​នេះ នាំ​មក​នូវ​រូប​ភាព​ហាត់​ប្រាណ កីឡាជា​ច្រើនជូន​ប្រជាជន​នៅក្នុង​តំបន់។ នៅពេល​ព្រឹក​ព្រលឹម​និងពេល​រសៀល មណ្ឌល​​ដាក់​ឧបករណ៍​នៅទីនេះ តែង​មានមនុស្ស​មកហាត់​ប្រាណយ៉ាង​កុះ​ករ។ មនុស្ស​រាល់​គ្នា​ជ្រើស​រើស​​ឲ្យខ្លួន​នៅ​ឧបករណ៍ ដែល​សមស្រប​នឹង​ខ្លួន ដើម្បី​ហាត់​ប្រាណ​បំប៉ន់​សុខភាព។

ទម្រង់រូបភាពសាក​ល្បង ដោយនាំ​ឧបករណ៍ហាត់​ប្រាណឥតគិត​ថ្លៃចេញដាក់​នៅទីកន្លែង​សាធារណៈ បាន​ប្រជាជនគាំ​ទ្រនិង​សាទរ ដោយ​សារ​វាជួយ​ប្រជាជន​ហាត់ប្រាណ​បំប៉ន់​សុខ​ភាព នៅ​ទាំង​សុវត្ថិភាព​និង​សន្សំសំចៃទៀត​ផង។ ពួកគេមាន​បំណង​ចង់​ឲ្យទម្រង់​រូបភាព​នេះពង្រីក​ទូលាយ​នៅ​តាម​ទីកន្លែង​សាធារណៈ​ជាច្រើន​ក្នុង​ទីក្រុង

 
អនុវត្ត៖ ក្លិបអ្នកថតរូបកាលៈទេសៈមាស (កាសែតរូបភាពវៀតណាម)
 
តាំងពីក្មេងដល់មនុស្សមានវ័យចំណាស់ ស្វាហាប់ហាត់ប្រាណជាមួយ ឧបករណ៍ហាត់ប្រាណថ្មីទើបនឹងបានដាក់។ រូបថត៖ វៀតកឿង
ឧបករណ៍ហាត់ប្រាណពហុមុខងារជិត៣០គ្រឿង បានដាក់ក្នុងសួនយ៉ាឡឹម ឆ្លើយតបនូវតម្រូវការហាត់ប្រាណប្រចាំថ្ងៃរបស់ប្រជាជន។ រូបថត៖ យ៉ឺភៀន
ប្រជាជនហាត់យ៉ាងស្វាហាប់លើឧបករណ៍ហាត់ប្រាណឥតគិតថ្លៃ នៅក្នុងសួនយ៉ាឡឹម។ រូបថត៖ វៀតកឿង
ស្ទើរតែទាំងអស់ប្រជាជនពេលដែលបានសួរសុទ្ធតែមានគោលបំណងចង់ឲ្យទម្រង់រូបភាព ឧបករណ៍ហាត់ប្រាណឥតគិតថ្លៃនេះ នឹងបានបើកទូលាយ បានដាក់នៅទីសាធារណៈជាច្រើនក្នុងក្រុងហាណូយ។ រូបថត៖ យឺភៀន
នៅលើឧបករណ៍ហាត់ប្រាណមានការណែនាំហាត់ និងកំណត់សុវត្ថិភាពពេញលេញ បានជួយដល់ប្រជាជនហ្វឺកហាត់យ៉ាងងាយស្រួល។ រូបថត៖ វៀតកឿង
ឧបករណ៍ហាត់ដែលមានមុខងារខុសពីគ្នាជាច្រើន ឆ្លើយតបនូវតម្រូវការហាត់ប្រាណទៅតាមវ័យ កម្រិត​អាយុ​ខុស​ពីគ្នា​នៃ​ប្រជា​ជន​នៅ​ក្នុង​ខណ្ឌ​ឡុង​បៀន​។ រូបថត៖ វៀតកឿង
លោកតាលឿងថាយហ៊ុង (អាយុ៥៥ឆ្នាំ នៅវិថីង៉ុកឡឹម) ហាត់ជាមួយ ឧបករណ៍ហាត់គ្រវីស្មាដែលសមស្របនឹងវ័យរបស់ខ្លួន។ រូបថត៖ យឺភៀន
ឧបករណ៍បានដាក់ក្បែរបរិយាកាសនៃបឹងទឹកនៅក្នុងសួន ឧបករណ៍ហាត់ប្រាណនេះ តែងមានមនុស្សមកហាត់យ៉ាងកុះករ។ រូបថត៖ យឺភៀន
លោកយាយ ង្វៀនធីធីញ (អាយុ៧៨ឆ្នាំនៅវិថីង៉ុកឡឹម) ជ្រើសរើសឲ្យខ្លួននូវ ឧបករណ៍ហាត់បង្វិលចង្កេះសមស្របនឹងវ័យរបស់ខ្លួន។ រូបថត៖ វៀតកឿង
ឧបករណ៍ហាត់ប្រាណមានការណែនាំហាត់យ៉ាងជាក់ច្បាស់ ជួយដល់អ្នកហាត់ប្រព្រឹត្តបានងាយស្រួល។ វៀតកឿង
ប្រឈមនឹងតម្រូវការហាត់ប្រាណ បំប៉ន់​កម្លាំង​កាយ​ប្រចាំ​ថ្ងៃរបស់​ប្រជាជន​នៅទីក្រុង​ធំៗដូច ក្រុងហាណូយ ការសាកល្បង​ដាក់ឧបករណ៍​ហាត់​ប្រាណ​ឥតគិតថ្លៃនៅទីកន្លែងសាធារណៈដូច នៅសួនង៉ុកឡឹម បានផ្សព្វផ្សាយដំណាក់កាលដំបូងមានប្រសិទ្ធភាពជាក់ស្តែង។ រូបថត៖ យឺភៀន
នារីមានវ័យចំណាស់កំពុងហាត់ជាមួយឧបករណ៍បង្វិលចង្កេះដាក់ក្នុងសួនង៉ុកឡឹម។ រូបថត៖ វៀតកឿង

top