មុខរបរធ្វើសេះក្រដាសនៅភូមិវ៉ាន់ហុយ

ភូមិវ៉ាន់ហុយ (ស្រុកវ៉ាន់ប៊ិញ ធឿងទិន រដ្ឋធានីហាណូយ) គឺជាទីកន្លែងដ៏ល្បីឈ្មោះដោយមុខរបរធ្វើសេះក្រដាស ដែលផ្គត់ផ្គង់ក្នុងពិធីជំនឿនានាត្រូវរៀបចំនៅអារាមត្រឹន (ខេត្ត ណាម ឌិញ) អារាមហ៊ុង (នៅខេត្តភូថោ) និងពិធីហូវដុង (គឺពិធីមួយក្នុងសកម្មភាពជំនឿប្រជាប្រិយ) នៅអារាមលោកស្រីងៀតហូ អារាមសង ភូតីហូ  ...

ភូមិវ៉ាន់ហុយមាន ៥០០ គ្រួសារ ក្នុងនោះមាន ៤២០ គ្រួសារប្រកបមុខរបរធ្វើសេះក្រដាស។ ភូមិវ៉ាន់ហុយទាំងស្រុងត្រូវចាត់ទុកដូចជា“ការដ្ឋានធំមួយ” បែងចែកជារោងជាងដោយឡែក។ នៅទីនេះមានជាង ២០០ គ្រួសារត្បាញគ្រោងសេះធ្វើពីឫស្សីមានគ្រប់ទំហំ។ បណ្តាគ្រោង សេះធ្វើពីឫស្សីនេះនឹងដឹកទៅដល់រោងជាងបិទក្រដាសនិងតុបតែងក្បាច់រចនាចំនួន ១០០ និងចុងក្រោយពួកគេដឹកទៅដល់សាខាលក់ដុំផលិតផលនេះចំនួន ២០ ហាង ស្ថិតនៅក្បែរផ្លូវជាតិ ១ A ។

សេះក្រដាសត្រូវដឹកតាមរថយន្តទៅលក់នាបុណ្យសែនក្បាលទឹក (នាថ្ងៃទី ១៥ ខែ ៧ គិតតាមចន្ទគតិ)
ក្នុងភូមិវ៉ាន់ហុយមាន ២០ សាខា ដែលទិញសេះក្រដាសនិងគ្រឿងសំណែនធ្វើពីក្រដាស ដើម្បីផ្គត់ផ្គង់ទៅដល់ទីផ្សារនៃបណ្តាខេត្ត ទីក្រុងនៅភាគខាងជើង។ រូបថត៖ ឌឹកហាញ់
បងស្រីឌិញធីធូយកំពុងសម្រេចបណ្តាក្បាច់រចនាចុងក្រោយនៃសេះមួយគូ មានកម្ពស់ជិតពីម៉ែត្រ ដើម្បីប្រគល់ឲ្យគណៈគ្រប់គ្រងកេរ្តិ៍ដំណែលអារាមហ៊ុង (ខេត្តភូថោ)។ រូបថត៖ ថុងធៀន
នាបុណ្យសែនក្បាលទឹក (នាថ្ងៃទី ១៥ ខែ ៧ គិតតាមចន្ទគតិ) បណ្តារោងជាងផ្ចិតផ្ចង់សេះក្រដាស ដែលត្រៀមយកទៅលក់នៅគ្រប់ទីកន្លែង។ រូបថត៖ ថុងធៀន
បណ្តាសេះក្រដាសសម្រេចបាន ត្រូវតុបតែងក្បាច់រចនាដ៏ស្អាត។ រូបថត៖ ដាំងទៀន
រោងជាងធ្វើសេះក្រដាសហឿងហ្វានៅភូមិវ៉ាន់ហុយកំពុងគូរប្លង់ក្បាច់រចនាលើកំព្យួទ័រនិងកាត់ បោះពុម្ភដោយកំព្យូទ័រ។ រូបថត៖ ហ្វាងហា
បន្ទប់ពីបិទក្រដាសនៅខាងក្រៅ គ្រោងសេះក្រដាសត្រូវហាលថ្ងៃក្តៅ ដើម្បីកាវបិទក្រដាសនិង គ្រោងធ្វើពីឫស្សីផ្សាភ្ជាប់ជាមួយគ្នា។ រូបថត៖ ថុងធៀន
គ្រោងសេះក្រដាសត្រូវព្យួរលើពិដានរងចាំលិខិតបញ្ជាទិញ ហើយចាប់ផ្តើមការបង្កើតរូបរាងនិងតុបតែងក្បាច់រចនា។ រូបថត៖ ថុងធៀន
ដឹកគ្រោងសេះក្រដាសទៅដល់រោងជាងបិទក្រដាសនិងបង្កើតជារូបរាង។ រូបថត៖ ដាំងទៀន
រាល់ថ្ងៃ ជាងធ្វើសេះក្រដាសអាចត្បាញបានគ្រោងចំនួនពី ២ ដល់ ៥ តាមទំហំធំ តូច។ រូបថត៖ កុងដាត
ដំណាក់កាលត្បាញគ្រោងទាមទារឲ្យជាងវ៉ាន់ហុយត្រូវហ្មត់ចត់។ នៅពេលត្បាញបណ្តាបន្ទះឫស្សីត្រូវធានាភាពរឹងមាំ ប៉ុន្តែមិនប្រើប្រាស់ជាតិផ្សាភ្ជាប់ណាទេ។ រូបថត ៖ កុងដាត
ដោយកាកាត់បន្ថយពលកម្ម រោងជាងរបស់បងហឿងហាបានវិនិយោគម៉ាស៊ីនបូតបន្ទះឫស្សី ដើម្បីត្បាញគ្រោងសេះ។ រូបថត៖ ហ្វាងហា
នៅភូមិវ៉ាន់ហុយនាបច្ចុប្បន្ននេះមានប្រមាណ ២០០ គ្រួសារត្បាញឫស្សីធ្វើជាគ្រោងសេះ។ ដំណាក់កាលត្បាញផ្សេងទៀតដូចជាធ្វើជើង តួនិងក្បាលសេះ ត្រូវធ្វើដោយឡែក បន្ទាប់មកតភ្ជាប់ក្លាយទៅជាគ្រោងសេះ។ រូបថត៖ កុងដាត
ប្រជាជនហាលបន្ទះឫស្សីនៅគ្រប់ច្រកក្នុងភូមិវ៉ាន់ហុយ ដើម្បីបំរើមុខរបរធ្វើសេះក្រដាស។ រូបថត៖ ថុងធៀន
គ្រោងសេះក្រដាសនិមួយៗ ត្រូវលក់ឲ្យរោងជាងបិទក្រដាសនិងបង្កើតជារូបរាងមានពីតំលៃ ៥ ម៉ឺន ដល់ ២០ ម៉ឺន តាមទំហំ។ រូបថត៖ ថុងធៀន
ឫស្សីប្រើប្រាស់ក្នុងដំណាក់កាលត្បាញគ្រោងសេះត្រូវទិញពីខេត្តថាញ់ហ្វា ខេត្តថាយង្វៀន ខេត្តភូថោ ហើយដំណាក់កាលនេះចំណាយពេលវេលាជាច្រើនបំផុត។ រូបថត៖ ថុងធៀន
បណ្តាឈុតសេះក្រដាសដ៏ផ្ចិតផ្ចង់បានធ្វើ សម្រេច នៅរោងជាងរបស់គ្រួសារបងប្រុសហ្វាងវ៉ាន់មិញ។ រូបថត៖ ថុងធៀន
  • រាល់ខែ ភូមិវ៉ាន់ហុយផលិតសេះក្រដាសបានចំនួន ៥០០០ ក្បាល និងមានតំលៃពី ២ ម៉ឺន ដល់ ៥ លានដុង/មួយក្បាល តាមទំហំធំឬតូច។ ដោយចំណុចចាប់ផ្តើមពីភូមិធ្វើស្រុកស្រែមួយ ឥឡូវ​នេះ ភូមិវ៉ាន់ហុយបានមានមហាសេដ្ឋីជាច្រើនដោយសារការប្រកបមុខរបរសេះក្រដាសនេះ។
អនុវត្ត៖ ក្លឹបថតរូបកាលៈទេសៈមាស (កាសែតរូបភាពវៀតណាម)
 

top