នៅប៉ុន្មានថ្ងៃនៃខែសីហា ឆ្នាំ ២០២៥ នៅតាមដងផ្លូវនានា ក្នុងរដ្ឋធានីហាណូយ ការហាត់សមរបឋមថ្នាក់ជាតិ ការត្រួតពិនិត្យចុងក្រោយបង្អស់ថ្នាក់ជាតិ សម្រាប់ការប្រារព្ធខួប និងការដង្ហែក្បួនព្យុហយាត្រ ដើម្បីអបអរសាទរខួបលើកទី៨០ នៃទិវាឯករាជ្យជាតិ (A ៨០) បានប្រព្រឹត្តទៅជាបន្តបន្ទាប់។
នៅតាមផ្លូវដង្ហែក្បួន មនុស្សម្នាបានប្រញាប់ប្រញាល់ មុនពេលស្វែងរកទីតាំងល្អ ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យ។ មនុស្សចាស់ដែលបានឃើញពិធីដ៏ធំមុន ៗ ជាច្រើន មិនអាចលាក់បាំងអារម្មណ៍របស់ពួកគេនៅពេលដែលពួកគេបានឃើញផែនក្បួនព្យុហយាត្រាដ៏អស្ចារ្យ ឆ្លងកាត់។ កែវភ្នែករបស់ពួកគេភ្លឺស្វាង ដៃរបស់ពួកគេទះ តាមចង្វាក់នៃជំហានរបស់ផែនក្បួនព្យុហយាត្រានិមួយៗ ហើយមាត់របស់ពួកគេបានខ្សឹបពាក្យសរសើរដល់យុវជនជំនាន់ក្រោយ ដែលកំពុងបំពេញបេសកកម្មការពារមាតុភូមិ។
មិនត្រឹមតែនៅរដ្ឋធានីហាណូយប៉ុណ្ណោះទេ ថែមទាំងមកពីទូទាំងប្រទេសផងដែរ មានប្រជាជនជាច្រើននាក់ បានមករដ្ឋធានី ដើម្បីទស្សនាការសម្ដែងជាប្រវត្តិសាស្ត្រទាំងនេះ។ ក្បួនរថយន្តមកពីគ្រប់ទិសទីបានបន្តដំណើរទៅកាន់រដ្ឋធានីហាណូយ ដោយដឹកតាមស្មារតីនៃសាមគ្គីភាព និងឯកភាពជាតិទាំងមូល។ ពួកគេមកទីនេះមិនត្រឹមតែជាអ្នកទស្សនាប៉ុណ្ណោះទេ ថែមទាំងជាកូនៗនៃប្រទេសនេះ មានសេចក្ដីស្រឡាញ់ដ៏ពិសិដ្ឋចំពោះមាតុភូមិ។
ភាពសប្បាយរីករាយរបស់ប្រជាជន មិនមែនគ្រាន់តែជាភាពរីករាយក្នុងពិធីបុណ្យធំនោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុព្វបុរស និងជំនាន់មុន ដែលបានលះបង់ ដើម្បីដណ្តើមឯករាជ្យ និងសេរីភាពរបស់ប្រទេសជាតិ។ ពិធីបុណ្យ A ៨០ មិនត្រឹមតែជាឱកាស ដើម្បីលើកតំកើងជ័យជំនះដ៏រុងរឿង ក្នុងអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការកសាង និងការពារមាតុភូមិក្នុងយុគសម័យថ្មី៕
រថយន្តដឹកទង់ជាតិ។ រូបថត៖ កុងដាត / VNP
បណ្តាផែនក្បួនព្យុហយាត្រាឆ្លងកាត់ផ្លូវនានា នៅរដ្ឋធានីហាណូយ។ រូបថត៖ កុងដាត / VNP
ប្រជាជនបានប្រមូលផ្តុំគ្នាយ៉ាងច្រើននៅផ្លូវ ត្រាងធី (Trang Thi) ដើម្បីស្វាគមន៍ផែនក្បួនព្យហយាត្រា។ រូបថត៖ កុងដាត
ភ្ញៀវទេសចរបរទេសចូលរួមទស្សនាការដង្ហែក្បួនព្យុហយាត្រា។ រូបថត៖ កុងដាត / VNP
- អត្ថបទ៖ កុងដាត រូបថត៖ កុងដាត វៀតគឿង ខាញឡុង ថាញយ៉ាង ហ្វ័ងហា / VNP