នាព្រឹកថ្ងៃទី៣០ មេសា ពិធីអបអរសាទរខួបលើកទី៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ - ព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រកសាង និងការពារប្រទេស ជាមួយនឹងមោទនភាពដ៏ធំធេងរបស់ប្រជាជនវៀតណាមទាំងមូល បន្ទាប់ពីពាក់កណ្តាលសតវត្សនៃសន្តិភាព - ឯករាជ្យ - បង្រួបបង្រួមត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកថ្នាក់ជាតិនៅទីក្រុងហូជីមិញ។ ដោយមានសកម្មភាពចម្រុះជាមួយពិធីដង្ហែក្បួន និងក្បួនព្យុហយាត្រា ។
នាព្រឹកថ្ងៃទី៣០ មេសា ពិធីអបអរសាទរខួបលើកទី៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ - ព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រកសាង និងការពារប្រទេស ជាមួយនឹងមោទនភាពដ៏ធំធេងរបស់ប្រជាជនវៀតណាមទាំងមូល បន្ទាប់ពីពាក់កណ្តាលសតវត្សនៃសន្តិភាព - ឯករាជ្យ - បង្រួបបង្រួមត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកថ្នាក់ជាតិនៅទីក្រុងហូជីមិញ។ ដោយមានសកម្មភាពចម្រុះជាមួយពិធីដង្ហែក្បួន និងក្បួនព្យុហយាត្រា ។
ពិធីអបអរសាទរខួបលើកទី៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ បានប្រារព្ធឡើងនៅផ្លូវ លេយួន (Le Duan) ខណ្ឌទី១ ទីក្រុង ហូជីមិញ ប្រវែងជិត ២គីឡូម៉ែត្រ ដែលតភ្ជាប់ពីក្លោងទ្វារធំនៃវិមានឯករាជ្យទៅកាន់សួនសត្វ ថាវកឹមវៀន (Thao Cam Vien) ដែលជាតំបន់សំខាន់មួយសម្រាប់ពិធីនេះ ដោយមានឆាកសម្តែង និងការរៀបចំសកម្មភាពបើក ការដង្ហែរក្បួនព្យុហយាត្រាចាប់ផ្តើមនៅទីនេះ។
ពីខាងលើវិមានឯករាជ្យ ពិធីនេះបានប្រារព្ធឡើងប្រកបដោយភាពឱឡារិក និងអស្ចារ្យ កាន់តែពេញលេញ និងគ្រប់ជ្រុងជ្រោយ ទាំងទ្រង់ទ្រាយ ទាំងសកម្មភាពសំខាន់ៗ នៃពិធីនេះ។ បរិយាកាសរីករាយរបស់ទស្សនិកជន ដែលឈរនៅសងខាងនៃផ្លូវ លេយួន (Le Duan) ក៏ស្រស់ស្អាត គ្របដណ្តប់ដោយផ្កា និងម្លប់ដើមឈើ។
យើងនឹងទស្សនាឡើងវិញនូវរូបភាពនៃពិធីអបអរសាទរខួប៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ ដែលអនុវត្តដោយអ្នកសារព័ត៌មាន ឡេមិញ (Le Minh) - កាសែតរូបភាពវៀតណាម មានកិត្តិយសបានថតពីលើដំបូលវិមានឯករាជ្យ៕
ពិធីអបអរសាទរខួបលើកទី៥០ នៃទិវា រំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ ត្រូវបានប្រារព្ធឡើង នៅផ្លូវ លេយួន (Le Duan) ប្រវែងជិត ២ គីឡូម៉ែត្រ ដែលតភ្ជាប់ពីក្លោងទ្វារធំនៃវិមានឯករាជ្យទៅកាន់សួនសត្វ ថាវកឹមវៀន (Thao Cam Vien) ។
កម្មវិធីសម្តែងសិល្បៈបើកពិធីអបអរសាទរខួបលើកទី៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ នាព្រឹកថ្ងៃទី៣០ មេសា នៅទីក្រុងហូជីមិញ។
សិល្បៈជាច្រើនឈុតបានសម្តែងក្នុងពិធីអបអរសាទរខួប៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិមានចរិតលក្ខណៈ និងនិមិត្តសញ្ញាខ្ពស់។
កម្មវិធីសម្តែងសិល្បៈរបស់សិល្បករ សិល្បការិនី នៃទីក្រុង ហូជីមិញ ក្នុងពិធីអបអរសាទរខួប៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ ។
នាំមុខការដង្ហែរក្បួនព្យុហយាត្រា គឺជា រថយន្តដឹកគំរូសញ្ញាជាតិ និងរថយន្តដឹករូបភាពលោកប្រធានហូជីមិញ ដង្ហែឆ្លងកាន់វេទិកានៃពិធីអបអរសាទរខួប៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ ។
រថយន្តដឹកនិមិត្តរូបតំណាងឱ្យខួបលើកទី ៥០ឆ្នាំ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ។.
រថយន្តបញ្ជាការ ក្រុមទង់ជាតិនៃកងទ័ពទាំងមូល ឈានទៅនិងឆ្លងកាត់វេទិកាចាប់ផ្ដើមដង្ហែរក្បួនព្យុហយាត្រាក្នុងពិធីនេះ។
មុខគឺផែននាយទាហានតំណាងកងទ័ព៥ ក្រុម ក្នុងពិធីដង្ហែរក្បួនព្យុហយាត្រា។
ពីខាងក្រោយទៅខាងមុខ៖ ផែននាយទាហានជើងទឹក; ផែនយុទ្ធជនការពារដែនអាកាស - ទ័ពជើងអាកាស ផែននាយទាហានការពារព្រំដែន ដង្ហែក្បួនព្យុហយាត្រាមកទៅនិងឆ្លងកាត់កាន់វេទិកា។
ខាងក្រោយទៅខាងមុខ៖ ផែនប្រយុទ្ធអេឡិចត្រូនិក ផែនប្រយុទ្ធតាមអ៊ីនធឺណិត ផែន ១១ នាយទាហានស្រីការពារសន្តិភាពនៃអង្គការសហប្រជាជាតិ ដង្ហែរក្បួនព្យុហយាត្រាមកទៅនិងឆ្លងកាត់វេទិកា។ .
ទិដ្ឋភាពនៃផែនតំណាងឱ្យកងកម្លាំងប្រដាប់អាវុធ កម្មករ កសិករ បញ្ញវន្ត យុវជន និងអង្គការមហាជននៃប្រទេសវៀតណាម រួមជាមួយកងកម្លាំងយោធានៃប្រទេសចិន ប្រទេសឡាវ និងប្រទេសកម្ពុជាដង្ហែក្បួនព្យុហយាត្រាមកទៅនិងឆ្លងកាត់វេទិកា។ .
ចូលរួមដង្ហែក្បួនព្យុហយាត្រាក្នុងពិធីនេះ មានផែនចំនួន៤៨ ដែលមានទាហាន និងជនស៊ីវិល ចំនួន ១៣០០០នាក់ ដែលតំណាងឱ្យកងកម្លាំងប្រដាប់អាវុធ កម្មករ កសិករ បញ្ញវន្ត យុវជន និងអង្គការមហាជននៃប្រទេសវៀតណាម រួមជាមួយនឹងកងទ័ពចិន កងទ័ពឡាវ និងកងទ័ពកម្ពុជា ។
ពិធីដង្ហែរក្បួនព្យុហយាត្រារបស់កងកម្លាំងប្រដាប់អាវុធ ដង្ហែក្បួនព្យុហយាត្រាឈានជើងយ៉ាងស្វាហាប់ និងឆ្លងកាត់វេទិកា។.
ផែនយុទ្ធជនការពារដែនអាកាស - ទ័ពជើងអាកាស។.
ពីខាងក្រោយទៅខាងមុខ៖ ផែនយុទ្ធជនប្រយុទ្ធអេឡិចត្រូនិក ផែនកងកម្លាំងប្រយុទ្ធតាមអ៊ីនធឺណិត ផែននាយទាហានស្រីការពារសន្តិភាពនៃអង្គការសហប្រជាជាតិ ដង្ហែរក្បួនព្យុហយាត្រា និងឆ្លងកាត់វេទិកា។.
នាំមុខគឺផែននាយទាហារបញ្ជូនសារ បន្តគឺនាយទាហានពេទ្យស្ត្រី ក្រុមប្រយុទ្ធលើប្រព័ន្ធអេឡិចត្រូនិច... ដង្ហែក្បួនព្យុហយាត្រាចូលកាន់វេទិកា។.
រថយន្តបញ្ជាការ និងក្រុមនគរបាលកាន់ទង់ជាតិនៃកម្លាំងនគរបាលប្រជាជន។.
នាំមុខគឺផែនមន្ត្រីនគរបាលប្រជាជនប្រុស បន្តគឺមន្ត្រីនគរបាលប្រជាជន អាកាស ដង្ហែក្បួនព្យុហយាត្រាឆ្លងកាត់វេទិកា។
ផែនមន្ត្រីនគរបាលបុរសទីក្រុងហូជីមិញ ផែននគរបាលបុរសការពារ និងពន្លត់អគ្គីភ័យ ផែនមន្រ្តីនគរបាលរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ... ដង្ហែក្បួរព្យុហយាត្រាឆ្លងកាត់វេទិកា។.
ផែនកងកម្លាំងបុរសចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន និងក្រុមនគរបាលចល័តជិះសេះ។
នាំមុខគឺផែនកងទ័ពកាន់ទង់ក្រហម បន្តគឺផែនលើកតំកើងវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន តំណាងសាក្សីប្រវត្តិសាស្ត្រ ។.
ផែនលើកតំកើងវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន តំណាងសាក្សីប្រវត្តិសាស្ត្រ ។.
ចូលរួមក្នុងការដង្ហែក្បួនព្យុហយាត្រា ក្នុងពិធីអបអរសាទរនេះ មាន ៤៨ ផែន ដែលមានទាហាន និងជនស៊ីវិល ១៣០០០នាក់ ដែល តំណាងឱ្យកងកម្លាំងប្រដាប់អាវុធ កម្មករ កសិករ បញ្ញវន្ត យុវជន អង្គការមហាជនវៀតណាម និងកងទ័ពនៃប្រទេសចិន ឡាវ និងកម្ពុជា។
ពិធីអបអរសាទរខួបលើកទី៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ (ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ - ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥) បានប្រព្រឹត្តទៅយ៉ាងឱឡារិក និងវីរភាព ដែលបង្ហាញពីមោទនភាព និងទីតាំងរបស់ប្រទេសវៀតណាម។
ទង់ជាតិបានហោះហើរលើដំបូលវិមានឯករាជ្យ ក្នុងពិធីអបអរសាទរខួបលើកទី៥០ ទីវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ។.
- អត្ថបទនិងរូបភាព៖ ឡេមិញ / VNP