នៅរសៀលថ្ងៃទី៦ ខែមេសា សម្ពន្ធយុវជនខេត្ត សឺនឡា សហការជាមួយនឹងអង្គភាពបណ្តុះបណ្តាលមួយចំនួនរៀបចំកម្មវិធី "ទិវាជួបជុំពិគ្រោះជម្រើសសិស្ស តម្រង់ទិសការងារក្នុងយុគសម័យបរិវត្តកម្មឌីជីថល" ឆ្នាំ ២០២៦។
លោក ឡ ម៉ាញ់កឿង អនុលេខាសម្ពន្ធយុវជនខេត្ត សឺនឡា ចែករំលែកថា ទិវាជួបជុំនេះគឺជាសកម្មភាពជាក់ស្តែងធ្វើឱ្យក្លាយជាការពិតគោលដៅបង្កើតលម្ហភ្ជាប់ទំនាក់ទំនងរវាងសមាជិកសម្ពន្ធយុវជន យុវជនជាមួយនឹងមហាវិទ្យាល័យ អនុមហាវិទ្យាល័យ គ្រឹះស្ថានអប់រំវិជ្ជាជីវៈ សហគ្រាស និងអង្គភាពជម្រើសបុគ្គលិកទាំងឡាយ។
តាមជាក់ស្តែង យុវជនមួយចំនួនក្នុងខេត្ត សឺនឡា នៅតែប្រឈមមុខនឹងការលំបាកក្នុងការជ្រើសរើសអាជីពសមស្របបន្ទាប់ពីបញ្ចប់ការសិក្សា។ ការជ្រើសរើសជំនាញតាមចំណង់ចំណូលចិត្តដំបូង ខ្វះព័ត៌មាន ឬមិនស្របតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារនៅតែកើតឡើង ដែលបណ្តាលឱ្យយុវជនជាច្រើនមិនអាចស្វែងរកការងារធ្វើតាមជំនាញរបស់ពួកគេក្រោយពីបញ្ចប់ការសិក្សា នាំឲ្យបង់ខាតពេលវេលា កម្លាំងកាយ និងធនធានសង្គម។
ដូច្នេះហើយ កិច្ចការប្រឹក្សាជម្រើសសិស្ស តម្រង់អាជីពកាន់តែបញ្ជាក់ពីតួនាទីសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ។ មិនត្រឹមតែជួយយុវជនជ្រើសរើសជំនាញ និងវិជ្ជាជីវៈត្រឹមត្រូវប៉ុននោះទេ សកម្មភាពនេះក៏រួមចំណែកលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់មូលដ្ឋាន និងប្រទេសជាតិប្រកបដោយប្រសិទ្ធភាពទៀតផង។
ប្អូន វី ឌឹកតាយ សិស្សថ្នាក់ទី12A2 វិទ្យាល័យអន្តេវាសិកជនជាតិខេត្ត សឺនឡា ចែករំលែកថា តាមរយៈទិវានេះ ប្អូននិងមិត្តៗទទួលបានព័ត៌មានផ្លូវការ ទាន់ពេលវេលាអំពីវិធីសាស្រ្តជម្រើសសិស្ស កម្មវិធីបណ្តុះបណ្តាល ឱកាសការងារ ក៏ដូចជាតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារក្នុងស្រុក និងក្រៅប្រទេស។ កម្មវិធីបានផ្តល់ឱកាសឱ្យប្អូន និងមិត្តៗបានស្តាប់ដោយផ្ទាល់នូវបទពិសោធជាក់ស្តែង និងការចែករំលែកពីអ្នកជំនាញ ផ្តល់បន្ថែមនូវមូលដ្ឋានគ្រឹះសម្រាប់ប្អូនៗតម្រង់ទិសដៅការងារនាពេលអនាគតបានច្បាស់លាស់ និងកាន់តែសម្រប។
ក្នុងបរិបទទីផ្សារការងារមានការផ្លាស់ប្តូរឥតឈប់ឈរក្រោមការជះឥទ្ធពលបរិវត្តកម្មឌីជីថល និងសមាហរណកម្មអន្តរជាតិ ការតម្រង់ទិសដៅអាជីពសម្រាប់យុវជនកំពុងក្លាយជាតម្រូវការបន្ទាន់។ ដូច្នេះ ទិវាជួបជុំមិនត្រឹមតែផ្តល់ព័ត៌មានមានប្រយោជន៍ប៉ុននោះទេ ថែមទាំងបើកឱកាសសម្រាប់យុវជនក្នុងការកំណត់ផ្លូវអនាគតរបស់ពួកគេឱ្យបានច្បាស់លាស់ និងបំពេញតម្រូវការអភិវឌ្ឍន៍របស់សង្គមទៀតផង។
លោក ថាយ ហុងឌឹក អគ្គនាយកក្រុមហ៊ុនភាគហ៊ុនគមនាគមន៍ ញីវ៉ឹន មានប្រសាសន៍ថា ទិវាជួបជុំគឺជាឱកាសសម្រាប់ពង្រឹងទំនាក់ទំនងរវាងសាលារៀន និងសហគ្រាសក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្ស។ ការរួមដំណើរ និងការចែករំលែកទំនួលខុសត្រូវពីគ្រប់ភាគីទាំងអស់នឹងរួមចំណែកដល់ការបង្កើតឱកាសសិក្សា និងការងារធ្វើជាក់ស្តែងបន្ថែមទៀតសម្រាប់យុវជននៅខេត្ត សឺនឡា។
កម្មវិធីនេះជួយសមាជិកសម្ពន្ធយុវជនម្នាក់ៗនៅខេត្ត សឺនឡា បង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការជ្រើសរើសអាជីព ខិតខំស្វែងរកចំណេះដឹង ជំនាញ ជាពិសេសជំនាញទន់ ភាសាបរទេស និងការសម្របខ្លួនទៅនឹងបរិស្ថានធ្វើការបែបទំនើប។ តាមរយៈនោះ យុវជនវ័យក្មេងម្នាក់ៗចិញ្ចឹមបំណងប្រាថ្នាឈោងឈានឡើង ស្មារតីរៀនសូត្រឥតឈប់ឈរ និងឆន្ទៈក្នុងកសាងខ្លួនកសាងអាជីព រួមចំណែកកសាងស្រុកកំណើត និងប្រទេសជាតិកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ល។
សិស្សខេត្ត សឺនឡា បានទទួលការពិគ្រោះព័ត៌មានផ្លូវការ ទាន់ពេលអំពីវិធីសាស្រ្តជម្រើសសិស្ស ផ្នែកបណ្តុះបណ្តាល និងឱកាសការងារ។ រូបថត៖ លឺវ ត្រុងដាត
តំណាងអង្គភាពទាំងឡាយចែករំលែកជាមួយប្អូនៗសិស្សខេត្ត សឺនឡា។ រូបថត៖ លឺវ ត្រុងដាត
លោក ឡ ម៉ាញ់កឿង អនុលេខាសម្ពន្ធយុវជនខេត្ត សឺនឡា អញ្ជើញថ្លែងមតិ។ រូបថត៖ លឺវ ត្រុងដាត
សិស្សខេត្ត សឺនឡា ទទួលការពិគ្រោះព័ត៌មានផ្លូវការអំពីវិធីសាស្រ្តជម្រើសសិស្ស ផ្នែកបណ្តុះបណ្តាល និងឱកាសការងារ។ រូបថត៖ លឺវ ត្រុងដាត
សិស្សខេត្ត សឺនឡា បានទទួលការពិគ្រោះព័ត៌មានទាំងឡាយផ្លូវការ ទាន់ពេលអំពីវិធីសាស្រ្តជម្រើសសិស្ស ផ្នែកបណ្តុះបណ្តាល និងឱកាសការងារនៅក្នុងកម្មវិធី។ រូបថត៖ លឺវ ត្រុងដាត
- តាម km-dantocmiennui.baotintuc.vn