៥៥ឆ្នាំមុន បន្ទាប់ពីកិច្ចព្រមព្រៀង Geneva ស្តីពីប្រទេសឡាវ ដែលបានចុះហត្ថលេខា វៀតណាមនិងឡាវបានឯកភាព នូវការបង្កើតទំនាក់ទំនងការទូត នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៦២ បើកទំព័រថ្មីក្នុងបុព្វហេតុពង្រឹងនិងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរថែមទៀត។ នាថ្មីៗនេះ ថ្ងៃជួបប្រាស្រ័យវប្បធម៌ កីឡា និងទេសចរណ៍ នៅតាមតំបន់ជាប់ខ្សែព្រំដែនវៀតណាម ឡាវលើកទី២ ឆ្នាំ២០១៧ ដែលបានរៀបចំដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយគណៈកម្មាការប្រជាជនសើនឡា (Son La) គឺជាឱកាសសម្តែងចំណងមិត្តភាពជិតស្និទ្ធរឹងមាំ ទំនាក់ទំនងដ៏ស្មោះត្រង់ ក្នុងរយៈពេល៥៥ឆ្នាំ រវាងប្រជាជនវៀតណាម និងប្រជាជនឡាវ។
អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ វៀតគឿង វ៉ាន់ឌេប ទ្រីយុង