ព័ត៌មាន

​WB វាយតំលៃខ្ពស់យថាទស្សន៍កំណើនសេដ្ឋកិច្ចវៀតណាម


WB វាយតំលៃខ្ពស់យថាទស្សន៍កំណើនសេដ្ឋកិច្ចវៀតណាម(www.tinkinhte.com)

របាយការណ៍យថាទស្សន៍សេដ្ឋកិច្ចសកល នាពេលថ្មីៗនេះរបស់ធនាគារ​ពិភពលោក (WB) បាន​អោយ​ដឹង​ថា៖ វៀត​ណាម​រួមជាមួយ​ខឿន​សេដ្ឋកិច្ចចំនួន​៥ កំពុងលេចចេញនឹងជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងឆ្នាំនេះ និង​ច្រើនឆ្នាំ​ជា​បន្ត។ ក្នុងរបាយការណ៍នេះ WB បានវាយតំលៃវៀតណាម បានមានការខំប្រឹងប្រែង​អភិវឌ្ឍន៍ខ្លាំងក្លា។ ក្នុង​រយៈពេលប៉ុន្មានឆ្នាំកន្លងទៅ រដ្ឋាភិបាលវៀតណាមបានជំរុញ​ខ្លាំង​ឯកជន​ភាវូបនីយកម្ម។ ផលិតផល​សរុប​ក្នុង​ស្រុក (GDP) ក្នុង​ឆ្នាំ​២០១៥ ផ្នែក​ផលិតកម្មនិងសេវាកម្មស្មើនឹង៨២%។ ទន្ទឹមនឹងនោះ តំបន់​ឯកជន របស់​វៀត​ណាម​ កំពុងមានកំណើនខ្ពស់ដោយសារ ចំនួនប្រជាជន និងបរិមាណពលករកាន់តែច្រើន​ឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ប្រាក់ខែ​ក៏បាន​កើន​ឡើង និងតំលៃស្ថិរភាពនៅកំរិតទាប៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top