នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីលាន បាឌិញ (Ba Dinh) រដ្ឋធានី ហាណូយ (Ha Noi) គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងទីក្រុងហាណូយ បានប្រារព្ធយ៉ាងឱឡារិកពិធីប្រារព្ធខួប និងការដង្ហែក្បួន ព្យុហយាត្រា...
នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីលាន បាឌិញ (Ba Dinh) រដ្ឋធានី ហាណូយ (Ha Noi)គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុមិវៀតណាម និងទីក្រុងហាណូយ បានប្រារព្ធយ៉ាងឱឡារិកពិធីប្រារព្ធខួប និងការដង្ហែក្បួន ព្យុហ-យាត្រា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៨០ នៃបដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥-២ កញ្ញា ២០២៥)។
លោកអគ្គលេខាបក្ស តូឡឹម (To Lam) ថ្លែងសុន្ទរកថា ដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាបដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ និងទិវាបុណ្យឯករាជ្យជាតិនៅថ្ងៃទី ២ ខែកញ្ញា។ រូបថត៖ VNA
ថ្នាក់ដឹកនាំបក្ស រដ្ឋ និងអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ ភ្ញៀវអន្តរជាតិ និងគណៈប្រតិភូបានគោរពទង់ជាតិ។ រូបថត៖ VNA
កាំភ្លើងធំ ១៥ គ្រឿង បានបាញ់ដំណាលគ្នា សម្រាប់ការបើកពិធីប្រារព្ធខួប និងការ ក្បួនដង្ហែព្យុហយាត្រា អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៨០ នៃបដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥-២ កញ្ញា ២០២៥)។ រូបថត៖ ថាញយ៉ាង / VNP
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល រណសិរ្សមាតុភូមិវៀតណាម រួមជាមួយនឹងប្រជាជនរាប់សែននាក់ ក្នុងរាជធានី និងទូទាំងប្រទេស។ គណៈ ប្រតិភូអន្តរជាតិជាច្រើន និងអាណិកជនវៀតណាមនៅឯបរទេស ក៏មានវត្តមានផងដែរ រួមទាំងថ្នក់ដឹកដឹកនាំជាន់ខ្ពស់មកពីប្រទេសឡាវ កម្ពុជា គុយបា ចិន រុស្ស៊ី និងបេឡារុស្ស ដែលបង្ហាញពីមិត្តភាពអន្តរជាតិ និងសាមគ្គីភាព។
ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឱឡារិកនិងមានអត្ថន័យជ្រាលជ្រៅ ដោយមានពិធីដង្ហែភ្លើងគប់ ពិធីគោរពទង់ជាតិ ការបាញ់កាំភ្លើងធំចំនួន ២១ គ្រាប់ និងសុន្ទរកថាសំខាន់របស់លោកអគ្គលេខាធិការបក្ស តូឡឹម (To Lam) ដែលបញ្ជាក់ពីតម្លៃអមតៈនៃឯករាជ្យភាព សេរីភាព និងសេចក្តីប្រាថ្នាសន្តិភាព និងវិបុលភាពរបស់ប្រជាជនវៀតណាម។
ប្រជាជនរាប់ម៉ឺននាក់បានប្រមូលគ្នា នៅផ្លូវ ហ៊ុងវឿង (Hung Vuong) ដើម្បីទស្សនាពិធីប្រារព្ធខួបនិងក្បួនដង្ហែព្យុហយាត្រា អបអរសាទរខួបលើកទី ៨០ បដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ និងបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ រូបថត៖ តាតសឺន/ VNP
កងទ័ពអាកាសវៀតណាមសម្តែងនៅលើវេហាហាណូយ។
សព្វាវុធធ្ងន់ធ្ងររបស់កងទ័ពប្រជាជនវៀតណាម ធ្វើដំណើរកាត់វេទិកាបុណ្យ។ រូបថត៖ ហ្វ័ងហា / VNP
រូបភាពគួរឱ្យចាប់អារម្មណ៍នៃផែនដង្ហែក្បួនព្យុហយាត្រា។ រូបថត៖ តាតសឺន / VNP
ផែនដង្ហែក្បួនព្យុហយាត្រា លើផ្លូវនៃរដ្ឋធានី ហាណូយ ។ រូបថត៖ កុងដាត / VNP
ស្នាមញញឹមរបស់យុទ្ធជន ក្នុងពេលក្បួនដង្ហែ ព្យុហាយាត្រា ។ រូបថត៖ កុងដាត / VNP
ផែនកងកិត្តិយសនៃកងទ័ពរំដោះប្រជាជនចិន។ រូបថត៖ កុងដាត / VNP
ផែនទង់ជាតិនៃសហព័ន្ធរុស្ស៊ី។ រូបថត៖ កុងដាត / VNP
ផែនកងទ័ពប្រជាជនឡាវ។ រូបថត៖ ហ្វ័ងហា / VNP
ផែនកងយោធពលខេមរភូមិន្ទកម្ពុជា។ រូបថត៖ កុងដាត / VNP
ប្រជាពលរដ្ឋបានឈរពេញសងខាងផ្លូវ ដើម្បីទស្សនា និងស្វាគមន៍ចំពោះការក្បួនដង្ហែព្យុហយាត្រា។ រូបថត៖ តាតសឺន/ VNP
មុនពិធីដង្ហែរក្បួន ព្យុហយាត្រា ប្រជាជនបានឈរពេញសង្ខាងផ្លូវ ដើម្បីស្វាគមន៍រថក្រោះ និងរថពាសដែក ដែលធ្វើដំណើរទៅកាន់កន្លែងប្រមូល។
អេក្រង់ធំជាច្រើន ត្រូវបានដំឡើង សម្រាប់ការផ្សាយផ្ទាល់ ដើម្បីឱ្យប្រជាជនអាចមើលការក្បួនដង្ហែ ព្យុហយាត្រាបានយ៉ាងងាយស្រួល។ រូបថត៖ តាតសឺន/ VNP
ប្រជាជនរដ្ឋធានី បានទាក់ទងជាមួយផែនក្បួនដង្ហែ ព្យុហយាត្រា។ រូបថត៖ តាតសឺន/ VNP
ជាពិសេស ពិធីក្បួនដង្ហែ ព្យុហយាត្រាទ្រង់ទ្រាយធំដែលមានមនុស្សប្រមាណ ៣ ម៉ឺននាក់ និងកងកម្លាំងអន្តរជាតិចូលរួមនោះ ដែលបានបង្ហាញភាពរឹងមាំនៃសាមគ្គីភាពជាតិឡើងវិញ ទន្ទឹមនឹងនេះណែនាំនូវវឌ្ឍនភាពថ្មីក្នុងវិស័យការពារជាតិវៀតណាម។
ព្រឹត្តិការណ៍នេះបានក្លាយទៅជាព្រឹត្តិការណ៏ប្រវត្តិសាស្ត្រ បំផុសគំនិត ដើម្បីវៀតណាមបន្តបោះជំហានយ៉ាងរឹងមាំទៅកាន់យុគសម័យថ្មី ដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសុភមង្គលរបស់ប្រជាជន។/.
អនុវត្ត៖ តាតសឺន ហ្វ័ងហា កុងដាត ថាញយ៉ាង ខាញឡុង / VNP