ព័ត៌មាន

៨ខែដំបូងនៃឆ្នាំ២០២១ ការវិនិយោគរបស់វៀតណាមនៅបរទេសកើនឡើង៧៤%

វិនិយោគិនវៀតណាមបានបណ្ដាក់ទុននៅប្រទេសនិងតំបន់ដែនដីចំនួន ២០ ក្នុងវិស័យចំនួន ១៣ ។ ទីផ្សារវិនិយោគធំជាងគេគឺសហរដ្ឋអាមេរិកដែលមានទុនវិនិយោគចុះបញ្ជីសរុបជាង ៣០០ លានដុល្លារអាមេរិកស្រូបយក ៥២,៧%នៃទុនវិនិយោគសរុប។ ឈរចំណាត់ទី២ គឺប្រទេសកម្ពុជា បន្ទាប់មកគឺប្រទេសឡាវកាណាដា។

យោងតាមក្រសួងផែនការនិងវិនិយោគ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២១ ទុនវិនិយោគសរុបរបស់វៀតណាមនៅបរទេសសម្រេចបានចំនួន ៥៧៥ លានដុល្លារអាមេរិក កើនឡើងជាង ៧៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ ក្នុងនោះមានគម្រោងចំនួន ៤០ ត្រូវបានផ្តល់វិញ្ញាបនប័ត្រចុះបញ្ជីវិនិយោគថ្មី ដែលមានដើមទុនចុះបញ្ជីសរុបជាង ១៥០ លានដុល្លារអាមេរិកនិងគម្រោងចំនួន ១៣ ទៀតបានកែសម្រួលទុនវិនិយោគដោយបង្កើនដើមទុនសរុបជាង ៤២៤ លានដុល្លារ។

វិនិយោគិនវៀតណាមបានបណ្ដាក់ទុននៅប្រទេសនិងតំបន់ដែនដីចំនួន ២០ ក្នុងវិស័យចំនួន ១៣។ ទីផ្សារវិនិយោគធំជាងគេគឺសហរដ្ឋអាមេរិកដែលមានទុនវិនិយោគចុះបញ្ជីសរុបជាង ៣០០ លានដុល្លារអាមេរិក ស្រូបយក ៥២,៧% នៃទុនវិនិយោគសរុប។ ឈរចំណាត់ទី២ គឺប្រទេសកម្ពុជា បន្ទាប់មកគឺប្រទេសឡាវកាណាដា។

គិតត្រឹមថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២១ វៀតណាមមានគម្រោងវិនិយោគនៅឯបរទេសនៅមានសុពលភាពចំនួន ១.៤២៨ គម្រោង ដោយមានទុនវិនិយោគសរុបចំនួន ២១.៨ ពាន់លានដុល្លារអាមេរិក ដែលផ្តោតភាគច្រើនលើវិស័យអណ្ដូងរ៉ែ រុក្ខប្រមាញ់និងជលផល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម



top